Ariaបើកភ្នែកតិច កម្រើកខ្លួនក៏មានអារម្មណ៍ថាឈឺចាប់ត្រង់ចន្លោះផ្លូវ នាងបែរមករកអ្នកដែលរុករាននាងមិនបានគេងពេញមួយយប់តែមិនបានឃើញគេលើគ្រែហើយក៏មិនបានឃើញគេនៅក្នុងបន្ទប់ ទំនងជាចេញទៅតាំងពីព្រលឹមម្ល៉េះ។ Ariaក្ដោបភួយជាប់ដើរតិចចូលទៅបន្ទប់ទឹកលាងជម្រះខ្លួនជាពិសេសលាងសម្អាតត្រង់ចន្លោះភ្លៅឲ្យអស់ជាតិរំអិល
Ariaដើរចុះតាំងៗមកក្រោមក្រលឹងមើលជុំវិញផ្ទះតែគ្មានអ្នកណានៅសូម្បីម្នាក់តែនាងពុំបានយកចិត្តទុកដាក់អ្វីឡើយ ក៏ដើរសម្ដៅទៅរកផ្ទះបាយ
"ហេតុអីក៏អស់កម្លាំងម្ល៉េះ?" Ariaពត់ខ្លួនបន្តិចមុននឹងបើកទូរទឹកកកយកពងមួយគ្រាប់ចេញមកចៀន
*ប្រាវ
ចានដែលកាន់នឹងដៃធ្លាក់បែកខ្ចាយ ខណ:មួយជំហរខ្លួនរបស់នាងដួលទៅលើការ៉ូឥដ្ឋ តែក៏ត្រូវនាំចេញទៅដោយសារមនុស្សម្នាក់
__________________________
ដោយសារចប់ការងាររាងព្រលប់ដែរ Vក៏ត្រលប់មកវិញរាងយប់ដែរ ចំណែកsharonក៏ទៅនៅផ្ទះយាយរបស់នាងនៅសេអ៊ូល ទើបរាងសង្ហារត្រូវត្រលប់មកម្នាក់ឯង។ Vដើរចូលក្នុងផ្ទះក៏ប្រទះឃើញjungkookកំពុងអង្គុយមើលទូរទស្សន៍នៅលើសាឡុង"ឯណាស្រីម្នាក់នោះ" JungkookសួរVតែភ្នែករបស់គេនៅតែមិនដកចេញពីអេក្រង់ទូរទស្សន៍នៅឡើយ
"Sharonគេនៅលេងផ្ទះយាយរបស់គេ"
"ខ្ញុំចង់សួររកស្រីរបស់បង ព្រោះមិនបានឃើញតាំងពីព្រឹក" សំណួររបស់Jungkookធ្វើឲ្យគេជ្រួញចិញ្ចើមបន្តិច មុននឹងប្រញាប់រត់ទៅបន្ទប់ខាងលើ តែពេលបើកមកក៏ងងឹតស្លុបគ្មានឃើញវត្តមានរបស់នាងទើបគេរហ័សបែរខ្នងចេញមកវិញរត់សម្ដៅទៅរកឡាន
Vបើកឡានជិះមើលពេញចម្ការក៏ប្រទះឃើញកន្លែងអាហារដ្ឋានដែលនៅមានមនុស្សអ៊ូអរនៅឡើយទើបប្រញាប់ចុះទៅក្រែងឃើញនាង។ Vដើរចូលក្នុងអាហារដ្ឋានស្របពេលភ្នែកក្រលឹងមើលជុំវិញតែពុំបានប្រទះឃើញឡើយ
"នែពួកឯង តាំងពីព្រឹកមកយើងមិនបានឃើញអាJackចេញមកធ្វើការទេវើយ សង្ស័យទៅពពាក់ពពូនជាមួយស្រីណាហើយ" ដើរសុខស្រាប់តែមានកម្មករស្រីមួយក្រុមនិយាយគ្នា ឯពាក្យសម្ដីទាំងនោះចាក់ចូលក្នុងសរសៃរប្រសាទអ្នកដែលកំពុងតាម