ភាគទី33

933 44 1
                                    

ភាគទី33

ល្ងាច

ក្រោយចំណាយពេលឈ្លោះគ្នាលេងជាមួយបងប្អូនមួយថ្ងៃពេញមក Taehyungក៏ចេញមកលំហែនៅខាងមុខផ្ទះដោយអ្នកឯទៀតត្រលប់ទៅអស់សល់តែAria និងJungkookប៉ុណ្ណោះ ដែលចាំមើលខុសត្រូវTaehyung។ ខ្យល់បក់រវិចប៉ះផ្ទៃមុខ ស្របពេលភ្នែកកំពុងសម្លឹងព្រះអាទិត្យលិចសន្សឹមៗចំជ្រលងភ្នំយ៉ាងស្រស់ស្អាត

"ហឹម" Taehyungភ្ញាក់បន្តិចក្រោយពេលមានអ្នកពាក់អាវរងាធំឲ្យគេព្រមទាំងអោបផ្ដល់កម្ដៅដល់អ្នកកំពុងអង្គុយលើរទេះ តែគេហាក់ដូចជាមិនទទួលភាពកក់ក្ដៅនេះសោះ

"លែងទៅ" Taehyungក្រលែងខ្លួនចេញ ធ្វើឲ្យអាវធំជ្រុះដី ឯទឹកមុខស្រស់ស្រាយអំម្បែងមិញផ្លាស់ជាចង់ចិញ្ចើមជាប់

"Tae" Ariaដើរព័ទ្ធទាញកៅអីអង្គុយទល់មុខTaehyungព្រមទាំងចាប់ប្រអប់ដៃTaehyungក្រសោបជាប់

"បងទទួលការវះកាត់ទៅណាTae" Ariaនិយាយទាំងឮសម្លេងញ័រ មិនបានប៉ុន្មានវិនាទីផងទឹកភ្នែកក៏ហូរចុះមកជាមួយ

"យ៉ាងណាខ្ញុំក៏មិនវះកាត់ នាងឮទេ Kang Aria? ចង់ឲ្យខ្ញុំបញ្ជាក់ប្រាប់ប៉ុន្មានដងទៀត?"Taehyungគំហកដោយសម្លេងកាច សម្លឹងមុខAriaមាំមិនព្រិច ទាំងបេះដូងគេធ្វើទុក្ខគ្រប់ពេលក្រោយពេលដែលឃើញទឹកភ្នែកនាងហូរចុះ ចង់តែទះខ្លួនឯងឲ្យស្លាប់ ពេលដឹងថាខ្លួនជាមូលហេតុនៃទឹកភ្នែករបស់នាង

"ល្អ....បងចង់ស្លាប់ណាស់មែនទេ?" ទឹកមុខដែលកម្សត់របស់Ariaបានរសាយចេញ ជំនួសឲ្យមុខកំណាចញញឹមឌឺ ធ្វើឲ្យTaehyungកើតឆ្ងល់ក្នុងចិត្ត នេះនាងប្រុងសម្លាប់គេឲ្យស្លាប់ឲ្យហើយមែនទេ?

"បើបងស្លាប់ អូនរស់នៅដើម្បីអ្វី? យើងស្លាប់ជាមួយគ្នាទៅTae គឺស្លាប់ទាំងគ្រួសារតែម្ដង កុំបាច់មាននរណាឈឺចាប់នោះអី" ថាចប់Ariaដើរចូលក្នុងផ្ទះយ៉ាងលឿន ចំណែកពាក្យសម្ដីរបស់Ariaធ្វើឲ្យTaehyungតក់ស្លុតយ៉ាងខ្លាំងក៏ប្រញាប់បង្វិលកង់រទេះទៅតាមនាងដល់ក្នុងផ្ទះ

"Aria!!!!! ទម្លាក់កន្ត្រៃចុះភ្លាម! " Taehyungស្រែកភ្លាត់សម្លេងដល់ថ្នាក់រាងកាយរឹងមាំញ័រទទ្រើក ក្រោយពេលឃើញAriaកាន់កន្ត្រៃជ្រលរករបស់នាង ទឹកភ្នែកកូនប្រុសក៏ស្រក់កាត់ថ្ពាល់តក់ៗចេញពីប្រឡង់ភ្នែកដែលកំពុងបើកក្រឡោត

"បងជាមនុស្សអត្មានិយម  បងមិនស្រលាញ់អូន អ្ហឹក បងមិនយល់ពីអារម្មណ៍អ្នកដទៃគិតតែអារម្មណ៍ខ្លួនឯង បើបងស្លាប់ទៅ អូនរស់យ៉ាងម៉េច ហា!Kim Taehyung! កូនកើតមកគ្មានប៉ាហៅនឹងគេ បងមានយល់អារម្មណ៍អូននិងកូនខ្លះទេ អ្ហឹក " Ariaស្រែកតែតៗ យំរៀបរាប់ទាំងទឹកភ្នែក ទោះបីគេបាត់បង់ការចងចាំមែន ក៏មិនឈឺជាងបាត់បង់មនុស្សដែរ ហេតុអីគេគិតចេញគំនិតឆ្កួតៗ មានរូបក៏ត្រូវមានទុក្ខ

"បង...បង" Taehyungភ័យខ្លាចដល់ថ្នាក់និយាយមិនត្រង់មាត់ ព្រោះកន្ត្រៃដែលនាងជ្រលកាន់តែចូលកាន់តែជិតទៅៗរហូតដល់ចេញឈាមតាមកញ្ជឹងកចេញមក

"បងព្រមហើយAria បងព្រមវះកាត់ហើយ" ទីបំផុតពាក្យដែលទន្ទឹងជាយូរក៏របូតចេញពីមាត់Taehyung ទើបAriaទម្លាក់កន្ត្រៃចុះលើឥដ្ឋហើយចូលអោបក្រសោបTaehyungញញឹមទាំងទឹកភ្នែក ចំណែកTaehyungក៏អោបនាងយ៉ាងណែនដូចខ្លាចបាត់បង់នាង ទឹកភ្នែកបង្ហូរឥតឈប់ស្រក់លើស្មាAria

"អូនឆ្កួតហើយAria" Taehyungថើបសក់Ariaហើយលើកដៃអង្អែលក្បាលនាងថ្នមៗដោយក្ដីបារម្ភ

"បងសុំទោស" Taehyungទាញនាងចេញ ចាប់ក្រសោបមុខពោរពេញដោយទឹកភ្នែកនោះ ដោយយកមេដៃវាសទឹកភ្នែករបស់នាងចេញ រួចដួសដងយកភាពផ្អែមល្ហែមក្នុងបបូរមាត់តូចច្រមិចនោះដោយក្ដីស្រលាញ់
_______________________________
យកប៉ុន្នឹងសិនចុះ😿

RS

កុងត្រាស្នេហ៍សន្យាគុំនុំ(ចប់)Wo Geschichten leben. Entdecke jetzt