ភាគទី២

1.6K 71 0
                                    

ឡានស៊េរីទំនើបចតពីមុខសកលវិទ្យាល័យល្បីឈ្មោះដែលជាសាលាមានតម្លៃខ្ពស់ សម្រាប់តែកូនអ្នកមានប៉ុណ្ណោះ។ កម្ពស់សាលាខ្ពស់សឹងកប់ពពកព្រមទាំងមានអ្នកយាមយ៉ាងតឹងរឹងទៀតផង

"កូនប្រាប់ប៉ាថាមិនបាច់ជូនកូនមក កូនអាចមកខ្លួនឯងបាន" Ariaនិយាយស្របពេលដែលដៃតូចៗទាំងគូរកំពុងដោះខ្សែរក្រវ៉ាត់ឡានចេញ ហើយញញឹមបន្តិចមុននឹងលូកដៃបើកទ្វាររថយន្តចេញទៅ

"មើលថែខ្លួនណាAria" អ្នកជាឪពុករំកិលកញ្ចក់ស្រែកប្រាប់កូនស្រីសំណព្វចិត្តមុននឹងបើកឡានចេញទៅ ក្មេងម្នាក់នេះប្រៀបបាននឹងកែវភ្នែករបស់អ្នកគ្រប់គ្នា

Ariaរៀបនឹងដើរចូលសាលា តែក៏ប្រទាក់ភ្នែកនឹងបុរសមួកកន្តិបនោះសារជាថ្មីដើរចូលផ្លូវតូចដែលគ្មានមនុស្ស។ ដោយមានមន្ទិលសង្ស័យពីបុរសម្នាក់នេះ អេរៀក៏សម្រេចចិត្តដើរតាមពីក្រោយចូលទៅក្នុងផ្លូវនោះ កាន់តែដើរកាន់តែងងឹតហើយស្ងាត់

"អាយ" កំពុងតែដើរសុខៗស្រាប់តែមាននរណាមកចាប់ខ្ទប់ច្រមុះនាងជាមួយនឹងកន្សែងដែលមានថ្នាំសណ្ដំ ធ្វើឲ្យនាងតូចបាត់បង់ស្មារតីទៅ

"គិតយ៉ាងម៉េចទៀតhyung?" ក្មេងប្រុសដែលខ្ទប់ច្រមុះនាងងើយក្បាលសួរអ្នកជាបងរបស់គេដែលកំពុងឈរនៅពីមុខ

"យកនាងទៅកន្លែងរបស់ពួកយើង" បុរសមួកកន្តិបនិយាយឡើងខណ:ភ្នែករបស់គេកំពុងមើលមុខAriaយ៉ាងផ្ចិតផ្ចង់ ហើយអង្អែលថ្ពាល់នាងបន្តិចមុននឹងញោចស្នាមញញឹមនៅចុងមាត់យ៉ាងពេញចិត្ត

"មិននឹកស្មានថានាងដើរចូលអន្ទាក់របស់យើងដោយខ្លួនឯងចឹងសោះ....នាំនាងទៅដោយស្ងប់ស្ងាត់បំផុត ហាមឲ្យអ្នកណាឃើញឬសង្ស័យឲ្យសោះ ឮទេJungkook?"

"បាទ hyung"
________________________
រាងកាយតូចល្អិតរើរបម្រាស់តិចៗ ហើយបើកភ្នែកសម្លឹងមើលជុំវិញខ្លួន ឃើញថាខ្លួននាងកំពុងត្រូវគេចាប់ជម្រិត រាងកាយនាងត្រូវបានដាក់ឲ្យគេងលើពូកking size ឯដៃនាងមួយចំហៀងត្រូវបានគេដាក់ខ្នោះក្នុងបន្ទប់ឈើប្រណិតដែលមានបង្អួចកញ្ចក់អាចបើកដើរចេញក្រៅសម្លឹងមើលទេសភាពផ្ទៃចម្ការនៅជម្រាលភ្នំបាន តែទេសភាពនេះមិនបានធ្វើឲ្យរាងកាយដែលកំពុងជាប់ខ្នោះត្រេកត្រអាលជាមួយនោះទេ

កុងត្រាស្នេហ៍សន្យាគុំនុំ(ចប់)Where stories live. Discover now