Sharonដើរទៅបើកទូរទឹកកកយកទឹកចេញមកផឹកហើយក៏ឆ្លៀតដើរទៅមើលAriaឈរចិតបន្លែនៅជ្រុងម្ខាង
១"ស្លាប់ហើយបង នេះបងហាន់ដាក់កន្ទក់ជ្រូកឬ?" Sharonគ្រវីក្បាលហួសចិត្តបន្តិចហើយយកកាំបិតមកចិតបន្លែសារជាថ្មី ចំណែកAriaបានត្រឹមឈរមើលទាំងរអៀសខ្លួន ឲ្យធ្វើយ៉ាងម៉េចបើមនុស្សមិនដែលចូលផ្ទះបាយតាំងពីតូច
អស់រយ:ពេលជាងកន្លះម៉ោងដែលស្រីៗទាំងពីរចំណាយពេលក្នុងផ្ទះបាយ។ sharonលើកចានស៊ុបមកលើបន្ទប់Vមុនព្រោះAriaរវល់លាងសម្អាតរបស់របរដែលប្រឡាក់អម្បែងមិញ
"អូហូ ងើបហើយហេ? ណេសបង ញុំាបន្តិចទៅ" sharonដើរទៅរកVដែលកំពុងអង្គុយធ្វើមុខគ្មានអំណោយទាននៅលើគ្រែ គ្មានម្ដងឡើយដែលមុខគេមានសេរីសួស្ដីដូចគេឯងខ្លះ។ Vយកចានពីប្អូនស្រីខ្លួនរៀបនឹងដួសស៊ុបដាក់ចូលមាត់តែក៏ទម្លាក់ស្លាបព្រាចូលចានវិញហើយដាក់ចានលើតុក្បែខ្លួនក្រោយឮសម្លេងទ្វាររបើក
"ស្អីគេចេះ" sharonជ្រួញចិញ្ចើមមិនយល់នឹងឬកពារបស់បងប្រុសខ្លួន ក៏ឈរពោលក្នុងចិត្តម្នាក់ហើយឈរមើលបន្ត
"លោកមិនញុំាទេហ៎?" Ariaដើរតិចៗហើយសួរព្រោះមិនឃើញVប៉ះចានស៊ុប ហើយក៏មានកូនចិត្តថាខ្លួនជាដើមហេតុគ្រប់យ៉ាង
"..."Vអោបដៃបែរទៅសម្លឹងទេសភាពខាងក្រៅបង្អួចជំនួស មិនខ្ចីតប មិនខ្ចីរវល់ទុកឲ្យស្រីស្អាតនិយាយម្នាក់ឯងទាំងរអៀសខ្លួន
"ហេតុអីមិនញុំា?" Ariaដាក់បង្គុយនៅជិតរាងសង្ហារតែគេធ្វើជាមិនចាប់អារម្មណ៍នឹងនាង ធ្វើឲ្យនាងយល់អារម្មណ៍ពេលនាងមិននិយាយរកគេ តើវាក្ដៅក្រហាយកម្រិតណា
"ដោយសារឃើញមុខខ្ញុំមែនទេទើបលោកញុំាមិនចូល?" Ariaហាក់តូចចិត្តហើយគិតចេញអ្វីផ្ដេសផ្ដាស គេប្រហែលជាស្អប់នាងខ្លាំងហើយ
"ខ្ញុំមិននៅឲ្យលោកទើសមុខទេ" Ariaដើរចេញពីបន្ទប់ទាំងបេះដូងស្ពឹកស្រពន់
"មឹសៗ មោឃៗ មិនបញ្ចុកក៏ហី សីុខ្លួនឯង" Vអើតក្បាលតាមមើលដើរចេញទាំងមិនអស់ចិត្ត ស្រីអីល្ងង់អើយសែនល្ងង់ គ្រាន់តែលួងបន្តិចក៏មិនលួង គ្មានបទពិសោធន៍រឿងស្នេហាសោះ មិនដែលមើលរឿងកូរ៉េវគ្គតួប្រុសងរទេឬយ៉ាងម៉េច
![](https://img.wattpad.com/cover/224358195-288-k450747.jpg)