ភាគទី18

981 46 1
                                    

Ariaសម្រេចចិត្តថាចេញទៅផ្ទះមុនដោយសារនាងពុំអាចទៅធ្វើការទាំងខ្លួនទទឹកជោគបែបនេះទេ ពិតជាគួរឲ្យខឹងពិតមែន។ Ariaដើរចុះមកក្រោមទៅរកឡានសាមញ្ញរបស់នាងដែលទុកគ្រាន់នឹងជិះទៅនេះទៅនោះព្រោះថានាងជាស្រីមិនអាចទៅណាម្នាក់ឯងឬជិះtaxiទាំងយប់ព្រលប់បានទេ

Ariaអង្គុយបង្ហូរទឹកភ្នែកក្នុងឡានត្បិតពាក្យសម្ដីរបស់គេអម្បែងមិញហាក់ដូចជាជាន់ឈ្លីទឹកចិត្តរបស់នាងដែលមានចំពោះគេដល់បាត។ នាងមិនបានបន្ទោសគេដែលស្អប់នាង តែគួរណាស់តែនឹកឃើញអនុស្សាវរីយ៍ល្អដែលមានជាមួយគ្នា ហេតុអីក៏ចិត្តដាច់យ៉ាងនេះ? ដោយមិនគិតច្រើន Ariaក៏បើកឡានចេញសម្ដៅទៅផ្ទះទៅ

ចំណែកឯអ្នកម្ខាងទៀតពុំទាន់បានទៅផ្ទះនៅឡើយបែរជាមកអង្គុយលើកអកម្នាក់ឯងទាំងក្ដៅក្រហាយ ខួរក្បាលគេនៅតែនឹកឃើញស្រីម្នាក់នោះ នឹកឃើញស្នាមក្រហមនៅលើដើមទ្រូង នឹកឃើញគ្រប់យ៉ាងដែលទាក់ទងនឹងនាង ក្នុងទ្រូងក៏នៅមិនសុខក្រោយឃើញនាងស្និតស្នាលនឹងអ្នកផ្សេងដែលមិនមែនជារូបគេ

"លោកស្រវឹងហើយឈប់ផឹកទៅ" ដោយសារតែឃើញVស្រវឹងលែងដឹងស្អី អ្នកគ្រប់គ្រងក៏ចុះមកដោយផ្ទាល់ព្រោះថាកូនចៅធ្វើស្អីប្រុសម្នាក់នេះបាន មាត់ទន្ទិញតែឈ្មោះAriaស្អីក៏មិនដឹង គិតតែពីជះលុយអួតអាងក្នុងក្លឹបមិនព្រមស្ដាប់អ្នកណាសោះ

"ចេញភ្លាមទៅ កុំប៉ះខ្ញុំ!! យើងជាTae---" និយាយបានប៉ុន្នឹងVក៏ទន់កដេកស្ពាបលើតុ បើសួររកJiminនោះគឺត្រូវដេញទៅផ្ទះយូរហើយ បើមិនចឹងត្រូវវ៉ៃគ្នាផ្អើលមិនខាន

ចៃដន្យAriaបានភ្លេចសោរផ្ទះពីកន្លែងធ្វើការទើបត្រូវជិះឡានត្រលប់មកវិញព្រោះយប់ថ្មើរនេះហើយខ្លាចថាត្រូវរំខានដំណេករបស់ប៉ាម៉ាក់របស់នាង តែពេលនាងត្រលប់មកវិញក៏ឃើញVស្រវឹងដេកលក់ម្នាក់ឯង

"អូAria នាងមកដល់ល្មម ជួយចាត់ការប្រុសម្នាក់នេះយកទៅបន្ទប់ស្នាក់របស់ភ្ញៀវផង ខ្ញុំប្រញាប់ទៅបង្ហើយការងារ" មិនទាន់បានតបផងក៏ដើរចេញទៅចោលនាងបាត់រកតែប្រកែកស្អីមិនទាន់។ Ariaគ្រាហ៌មាឌរឹងមាំរបស់Vត្បិតនាងពេលនេះមិនរឹងមាំដូចកាលនៅក្នុងព្រៃនោះទេ កាលណោះធ្វើចេញដោយក្ដីស្រលាញ់អស់ពីចិត្តតែពេលនេះជាការបង្ខំតែប៉ុណ្ណោះ។ គ្រាន់តែធុំក្លិនស្រានេះនាងរកចង្អោបាត់ទៅហើយ នាងខំនាំគេទៅទាំងពិបាកក្នុងខ្លួនបំផុត

កុងត្រាស្នេហ៍សន្យាគុំនុំ(ចប់)Tempat cerita menjadi hidup. Temukan sekarang