ភាគទី៦

1.2K 56 0
                                    

*ផាំង

"ប៉ា/បង" លោកស្រីKangនិងAriaស្រែកសឹងភ្លាត់សម្លេងពេលឃើញVលើកកាំភ្លើងបាញ់តម្រង់ជើងរបស់លោកប្រុសKangដែលរៀបរត់មកទាញកូនស្រីមកវិញ តែត្រូវបញ្ឈប់ដោយគ្រាប់កាំភ្លើង

"លោកធ្វើស្អី ហឹក" Ariaយកដៃស្រឡូនគក់ទ្រូងរឹងមាំរបស់Vខ្លាំងខណៈទឹកភ្នែកហូរជ្រាបចេញមក ចិត្តនាងគឺចង់ទៅត្រកងរាងកាយចំណាស់របស់ឪពុកតែត្រូវប្រុសចិត្តខ្មៅក្រសោបខ្លួនប្រាណនាងជាប់ដូចកាវ៥០២

"លទ្ធផលដែលនាងមិនគោរពពេលវេលា" Vញញឹមគែមមាត់ខ្សឹបដាក់ត្រចៀកនាងតូចដែលកំពុងខឹងគេញ័រមាត់ទទ្រឹក នាងខាំមាត់ជាប់ដើម្បីទប់ភាពឈឺចាប់ដែលផុសចេញពីក្នុងទ្រូងនាង ខណ:ភ្នែកសម្លក់មនុស្សប្រុសចំពោះមុខជាប់។ Vបណ្ដើរស្រីតូចដែលជាគ្រាប់ពេជ្ររបស់គ្រួសារត្រកូលKangក្រោមក្រសែភ្នែកអ្នកគ្រប់គ្នា ហើយក៏បញ្ជាក់យ៉ាងច្បាស់ថាតទៅថាចាប់ពីពេលនេះទៅKang Ariaគឺជារបស់គេតែម្នាក់

"អូ មែនហើយ, បើសិនជាប៉ាក្មេកស្គាល់ពីសមាសភាពខ្ញុំប្រហែលជាមិនហត់ប៉ាមកដណ្ដើមកូនស្រីទៅវិញទេ ថាមិនត្រូវប៉ាក្មេកប្រាកដជាថ្វាយកូនស្រីឲ្យខ្ញុំដល់លើគ្រែទៀតផង ហាហា" មែនហើយVគឺជាKim Taehyungលាក់មុខ ឈ្មោះKim Taehyungនេះពិតជាល្បីរន្ទឺក្នុងសង្គមខ្លាំងណាស់ព្រោះគេជាម្ចាស់មុខជំនួញចំណាត់ថ្នាក់លេខ១ក្នុងប្រទេសដែលមានម្ចាស់ជំនួញជាច្រើនចង់រួមដៃជាមួយសូម្បីត្រកូលKangតែគេបដិសេធមិនធ្វើជំនួញជាមួយ ហើយគេសម្រេចចិត្តថាធ្វើជំនួញជាមួយបងប្អូនគេវិញប្រសើរជាង

Vដើរចូលក្នុងឡានដោយមានAriaនៅក្នុងដៃ គេអង្គុយក្នុងឡានដោយទឹកមុខត្រជាក់ស្រេបមិនសាហាវដូចនៅខាងក្នុងអម្បែងមិញ ខុសពីនាងតូចដែលអង្គុយអណ្ដឺតអណ្ដក់មិនឈប់

"ចៅហ្វាយយើងត្រលប់ទៅផ្ទះចម្ការ ឬទៅភូមិ-"

"ទៅសណ្ឋាគាររបស់Jiminទៅ" Vបញ្ជាកូនចៅទាំងសម្លេងសោះកក្រោះដោយមិនឲ្យឆាមបញ្ចប់ពាក្យរបស់ខ្លួន

រថយន្តទំនើបចតពីមុខសណ្ឋាគារParkដែលជាសណ្ឋាគារលំដាប់មហាសេដ្ឋីទើបអាចស្នាក់បានព្រោះតម្លៃត្រឹមមួយយប់លើសប្រាក់ខែរបស់បុគ្គលិកធម្មតាទៅទៀត។ Vយកអាវក្រសេរគ្រប់ដណ្ដប់រាងកាយញ័រទទ្រើករបស់Ariaត្បិតគេមិនចង់ឲ្យនាងបង្ហាញសាច់ឲ្យពួកតាកញ្ចាស់ដែលនៅក្នុងសណ្ឋាគារនោះ

កុងត្រាស្នេហ៍សន្យាគុំនុំ(ចប់)Donde viven las historias. Descúbrelo ahora