ភាគទី26

933 45 1
                                    

ទម្រាំTaehyungនិងAriaមកដល់ផ្ទះធំក៏ឈានដល់វេលាយប់ល្មម។ បន្ទាប់ពីបានចំណាយពេលយ៉ាងយូរពេញមួយថ្ងៃ ពួកគេក៏ប្រញាប់ចូលគេង តែAriaគេងយ៉ាងណាក៏ពុំលក់ខាណៈTaehyungបានលង់លក់យល់សប្តិដល់ឋានណាក៏មនដឹង។ ស្របពេលដែលTaehyungកំពុង Ariaក៏បើកទ្វាចេញពីបន្ទប់ដើរចុះមកក្រោមបម្រុងមករកទឹកផឹកតែក៏មានអារម្មណ៍មិនសូវស្រួលហាក់ដូចជាមានមនុស្សដើរតាមយ៉ាងម៉េចក៏មិនដឹងទើបនាងប្រញាប់រត់ទៅយកទឹកអាលនឹងបានឡើងទៅលើ

"អឹមៗ"
______________________________
Ariaបើកភ្នែកព្រឹមបន្ទាប់ពីត្រូវអ្នកណាមកខ្ទប់ច្រមុះនឹងក្រណាត់ដាក់ថ្នាំសណ្ដំនាង។ ពេលនេះជុំវិញខ្លួននាងគឺងងឹតស្លុប ឃើញតែរបស់ទុកចោលខ្លះនិងឮសម្លេងទឹកហូររវិចៗបក់នាំយកខ្យល់ត្រជាក់ចូលមកប៉ះខ្លួនស្រីតូចល្អិតដែលកំពុងអង្គុញជើងទាំងភាពភ័យខ្លាច

"ងើបហើយហេ?" Nickiដើរចេញពីជ្រុងម្ខាងនៃផ្ទះទាំងមានដំបូងធំមួយកាន់នឹងដៃចូលមកជិតនាង

"គឺនាង?"

"មែនហើយ គឺយើង" nickiចាប់ចង្ការAriaផ្ងើយឲ្យប្រឈមមុខនាង

"នាងចង់បានស្អី?" Ariaហារមាត់ញ័រប៉ប្របសួរទៅស្រីដែលអង្គុយចំពោះមុខនាងខាណៈបេះដូងបុកភឹបៗ

"ចង់បានប្ដីនាងនោះអី?"

"ស្រីគម្រក់ ហ្អាយ" មួយដៃវាត់ចំថ្ពាល់រាងតូចមួយទំហឹង ធ្វើឲ្យរាងកាយដែលជាប់ចំណងដួលខ្ពោកទៅម្ខាង មុខធ្លាប់តែសខ្ចីបែរជាជាប់ក្រហមស្នាមបាតដៃ បបូរមាត់តូចក្រពុំក៏ហូរឈាមស្រស់ចេញមក

"កុំសម្ដីថ្លោះដាក់យើងណានាងAria" nickiចាប់ទាញមាត់របស់Ariaដោយប្រើដៃចាប់ច្របាច់ខ្លាំងៗសឹងតែកប់ម្រាមដៃចូលសាច់ថ្ពាល់

"រឿងដែលខ្ញុំទៅដេកជាមួយកម្មករម្នាក់នោះជាស្នាដៃនាងដែរមែនទេ? Nicki?" ទឹកភ្នែកហូរស្រក់ចេញមក ក៏ព្រោះតែរឿងមួយនេះហើយដែលធ្វើឲ្យហេតុការណ៍ដ៏សែនច្របូកច្របល់ចូលក្នុងជីវិតរបស់នាង

"អឺ មែនហើយ! ជាស្នាដៃយើង ហើយវាយ៉ាងម៉េច? បានហើយដល់ពេលវេលារបស់នាងហើយ ស្រីចង្រៃ" Nickiយារដំបូងមួយទំហឹងដៃ បំណងវាត់លើរាងកាយឲ្យដាច់ដង្ហើមស្លាប់តែម្ដង ដោយលើដំបងមានដំដែកគោលទៀតផង

កុងត្រាស្នេហ៍សន្យាគុំនុំ(ចប់)Donde viven las historias. Descúbrelo ahora