ភាគទី៥

1.2K 57 0
                                    

វីដើរមកវិញក៏ឃើញអេរៀអង្គុយឆ្ងក់បែរខ្នង ហើយគេក៏ដើរថ្នមជើងមកឈ្ងោកជិតប្រឡោះករនាង ធ្វើឲ្យនាងរាងភ្ញាក់ខ្លួនបន្តិចតែមិនហ៊ានកម្រើកបានត្រឹមអង្គុយស្ងៀមខណ:ទ្រូងបុកដឹបៗ

"នឹកខ្ញុំទេ សឺត*" វីនិយាយចប់ក៏ថើបប្រឡោះករនាងមួយខ្សឺត ធ្វើឲ្យរោមដៃអេរៀបះច្រូង

"គឺ...." អេរៀព្រិចភ្នែកញាប់ៗ ហើយខិតចេញពីវីបន្តិច ឃើញបែបនេះវីញញឹមគែមមាត់ដោយលូកដៃជ្រែងហោប៉ៅសម្លឹងឬកពាកូនក្មេងរបស់នាង

"ឡើងទៅខាងលើហើយងូតទឹកឲ្យស្អាតតែមិនបាច់ពាក់ខោអាវវិញទេ" វីបញ្ជារាងតូចរួចក៏បោះជំហានទៅផ្ទះបាយ តែអេរៀទេដែលអង្គុយចំហរមាត់ធ្លុង បញ្ជាស្អីរបស់គេនឹង?

"អ៎មែន អាវឃ្លុំខ្ញុំទុកក្នុងទូរ នាងយកមកពាក់សិនទៅ" វីអើតក្បាលពីផ្ទះបាយបញ្ជានាងធ្វើឲ្យនាងបានធូរទ្រូងបន្តិច គិតថាមិនរួចខ្លួនតើស

បន្ទាប់ពីងូតទឹកជម្រះកាយអស់ពេលកន្លះម៉ោង អេរៀដើរចេញមកវិញជាមួយអាវឃ្លុំ ក៏ប្រទះជាមួយអាហារមួយថាសនិងខោអាវមួយថង់ជិតនោះ។ មិនគិតច្រើន អេរៀក៏បោះជំហានទៅយកខោអាវនោះមកមើល

"រ៉ូបក្រហម??" អេរៀបើកភ្នែកធំៗសម្លឹងរ៉ូបនេះ មើលទៅវាsexyខ្លាំងណាស់ ហើយនៅមានស្បែកជើងកែងចោតពណ៍ក្រហមឆ្អៅទៀត

"ពាក់ទៅ ខ្ញុំនាំនាងទៅកន្លែងមួយ" វីដើរចូលបន្ទប់និយាយមុននឹងដើរទៅមុខដោះអាវ មិនត្រឹមតែប៉ុន្នឹងទេនៅដោះខោពីមុខនាងតូចសល់តែរាងកាយអាក្រាតបោះជំហានចូលបន្ទប់ទឹកតែក៏មិនភ្លេចបន្សល់ស្នាមញញឹមក្បួចឌឺនាងតូចផង

"ប្រុសរោគចិត្ត" អេរៀលួចជេរប្រទិចអ្នកដែលចូលបន្ទប់ទឹកនោះតិចៗ ហើយប្រញាប់ពាក់រ៉ូបនោះព្រោះនាងដឹងថាការជំនាស់ចិត្តប្រុសម្នាក់នោះគ្មានលទ្ធផលល្អ មុននឹងក្រោយនាងគង់តែបានពាក់ដដែល

វីចេញពីបន្ទប់ទឹកត្រឹមកន្សែងរុំល្វែងក្រោមស្របពេលដែលអេរៀអង្គុយពាក់រ៉ូបសិចសីុនោះញាំុអាហារ មើលទៅទាក់ទាញខ្លាំងណាស់ កររ៉ូបចូលជ្រៅដល់ច្រអូទ្រូងរបស់នាងធ្វើឲ្យអ្នកឈរមើលទ្រាំមិនបានក៏ដើរទៅរកនាងយ៉ាងតក់ក្រហល់

កុងត្រាស្នេហ៍សន្យាគុំនុំ(ចប់)Onde histórias criam vida. Descubra agora