VយកឈើដែលAriaហុចឲ្យ មកឆ្កឹះគ្រាប់កាំភ្លើងចេញពីដើមដៃរបស់ខ្លួនធ្វើឲ្យឈាមហូរចេញមកកាន់តែខ្លាំង បបូរមាត់ញ័រទទ្រើកកាន់តែសរស្លេក តំណក់ញើសធំៗហូរចុះមកទោះមេឃចុះត្រជាក់ប៉ុណ្ណាក៏ដោយ រាងសង្ហារខាំមាត់ទប់ការឈឺចាប់
"បានហើយ អ្ហឹក អ្ហឹក" Ariaបង្ហូរទឹកភ្នែកកាត់ផែនថ្ពាល់រលោងចុះមកដូចទឹក ទាញអ្នកចំពោះមុខមកផ្អឹបជាប់នឹងទ្រូង ខណ:រាងកាយរឹងមាំមានសភាពញ័រដូចកូនសត្វដោយសាររបួសត្រង់ដើមដៃនិងផ្សារត្រង់កន្លែងវាយតបគ្នា បូករួមទាំងជម្ងឺប្រចាំកាយ
ភ្លៀវបង្អុរចុះមកមិនអាសូរដល់មនុស្សប្រុសស្រីដែលកំពុងជ្រកក្រោមរូងភ្នំងងឹតសូន្យ។ ដោយឃើញVបែកញើសជោក Ariaក៏អង្គុយប្រលេះឡេវអាវVរហូតបង្ហាញទ្រូងរឹងមាំចំពោះមុខ បន្ទាប់មកនាងរត់ទៅក្បង់ទឹកជ្រោះជិតនោះយកមកលាងមុខរបួសឲ្យគេហើយក៏យកជាយរ៉ូបខ្លួនរុំរបួសឲ្យរាងក្រាស់
"ខ្ញុំរងារ" Vបង្ហើបមាត់ខ្សាវៗតែល្មមម៉ាអាចស្ដាប់ ទើបនាងប្រញាប់ដាក់ឡេវឲ្យគេវិញ តែត្រូវនាយចាប់ដៃនាងជាប់ហើយកញ្ឆក់នាងធ្វើឲ្យមុខAriaនៅជិតប្រឈមគេ
"រងារបេះដូង" Vពោលខ្សឹបៗហាក់បបួលបេះដូងស្រីតូចល្អិតមករញ្ជួយញាប់ញ័រ មុខAriaប្រែក្រហមងុំាងដូចម្ទេសទុំតែពុំបង្ហាញឲ្យឃើញព្រោះខាងក្នុងនេះគឺងងឹតស្ងាត់សូន្យឮសូរតែដំណក់ទឹកពីខាងក្រៅ
"ក៏រងារពិតមែន" ដោយឃើញនាងនៅអឹមអៀន Vក៏ទាញAriaមកអោបជាប់ទ្រូងដូចខ្លាចបាត់បង់នាង ខ្លាចថ្ងៃមួយត្រូវរស់គ្មាននាង តើអារម្មណ៍នេះជាអារម្មណ៍អ្វីឲ្យប្រាកដ?
ព្រឹកថ្មី
Vបើកភ្នែកយឺតទាំងមិនស្រស់ស្រាយ ក្បាលឈឺខ្ទោកៗដូចត្រូវគេវាយ១០០ដំបង ពេលកម្រើកខ្លួនក៏ឈឺត្រង់កន្លែងរបួសដែលត្រូវគេបាញ់។ Vគ្រវីក្បាលបន្តិចស្របពេលដៃគ្រវាសរកនាងតូចតែគ្រប់យ៉ាងគឺទទេទើបគេបិទភ្នែកសម្ងំគេងបន្ត។ មួយសន្ទុះក្រោយAriaដើរចូលមករកVវិញដោយមានទឹកដាក់ក្នុងបំពង់មួយយកមកផង
"ផឹកទឹកបន្តិចទៅ" Ariaវារយឺតៗទៅរកគេហើយហុចទឹកអ្នកដែលកំពុងបើកភ្នែកព្រឹមៗមករកនាង តែគេមិនបានទទួលយកទឹកពីនាងទេ