ព្រឹក 8:00
Ariaចងសក់ទីទុយឈរលេងក្រោមម្លប់ឈើយ៉ាងស្រស់ស្រាយស្របពេលដែលខ្យល់បក់មកប៉ះខ្លួននាងរំភើយត្រជាប់ស្រេបតែសំណាងល្អដែលនាងពាក់អាវក្រៅរបស់Taehyung
"Tae ហេតុអីបងយូរម៉្លេះ?" Ariaស្រែកពីខាងក្រៅហៅអ្នកដែលកំពុងដើរដោយភ្នែកបើកព្រឹមៗនៅឡើយ មិនទាន់ស្វាងពីដំណេកផងក៏ត្រូវនាងល្អិតដាស់ឲ្យមកជូនដើរលេង
"មកពីអូនរំខានបងពេញមួយយប់" Taehyungយកដៃច្រូងសក់បង្ហាញមុខក្រញ៉ូវដាក់Aria ព្រោះតែនាងគិតតែពីអោបថើបគេពេញមួយយប់ដាស់ឲ្យគេមានអារម្មណ៍តែអភព្វណាស់ដែលធ្វើអីមិនបានដោយខ្លាចប៉ះពាល់ដល់កូនក្នុងផ្ទៃ ទើបគេខាំមាត់ដេកអត់
"អូនវាចាញ់កូន" Ariaទន្រំជើងបន្តិចមុននឹងដើរទៅរកTaehyungតែត្រូវគេរត់ចេញពីនាងយ៉ាងលឿន
"កុំមកជិតបង បងនៅជាំថ្ពាល់មិនទាន់បាត់ទេ តែបងក៏ឆ្ងល់ណាថាកូនអូនត្រេកកាមម៉្លេះ?" Taehyungដើរទៅឡានដោយមានស្រីតូចដើរត្រុកៗធ្វើមុខជូរពីក្រោយ
"ឡានអស់សាំងហើយ" Taehyungគោះឡានមួយដៃហើយបែរទៅប្រាប់Aria ដោយទឹកមុខមិនសូវជាល្អប៉ុន្មាន
"តេហៅកម្មករទៅ"
"គ្មាននរណាស្គាល់ទីនេះទេ តោះដើរទៅ" Taehyungដើរទៅចាប់កដៃAriaតែនាងរលាស់ចេញហើយរត់ប្រុយទៅខាងក្រោយផ្ទះទុកឲ្យTaehyungឈរមើលទាំងងឿងឆ្ងល់
Ariaអូសកង់បណ្ដើរចេញពីខាងក្រោយផ្ទះទាំងទឹកមុខស្រស់ញញឹមដាក់Taehyung ទើបTaehyungដើរទៅប្រញាប់ជួយអូសកង់នាងព្រមទាំងយកដៃបោសកែបឲ្យស្អាតដើម្បីកុំឲ្យមានធូលី។ Taehyungបោះជើងឡើងអង្គុយលើកែបកង់ដោយមានAriaអង្គុយច្រកគៀវអោបចង្កេះពីក្រោយ ឃើញថារួចរាល់ហើយក៏នាយប្រញាប់ធាក់កង់ឲ្យទៅមុខ
"បងដឹងទេថាពេលនេះហើយដែលអូនមានក្ដីសុខបំផុត" Ariaផ្អឹបក្បាលកើយលើខ្នងធំទូលាយរបស់Taehyungស្របពេលដែលកង់រំកិលទៅមុខឥតឈប់
"នេះយំមែនទេ?" ដោយស្រាប់តែមានអីសើមប៉ះនឹងខ្នងគេទើបគេប្រញាប់សួរព្រោះខ្លាចថានាងនឹងយំម្ដងទៀត ហើយគេក៏មិនចង់ឃើញទឹកភ្នែកនាងហូរដោយសារគេ