ភាគទី29
កន្លងអស់ទៅជាង1ខែ Aria និងTaehyungរួមរស់ជាមួយគ្នាប្រកបដោយសេចក្ដីសុខ ចំណែកឯឪពុករបស់Ariaក៏ត្រូវបញ្ជូនទៅក្រៅប្រទេសដើម្បីតាមដានព្យាបាលជើងរបស់គាត់ដោយមានម្ដាយAriaតាមមើលថែរ
Taehyungងើបចុះពីលើគ្រែសម្ដៅទៅក្នុងបន្ទប់ទឹក ដោយប៉ុន្មានថ្ងៃនេះគេពុំសូវជាស្រួលខ្លួនប៉ុន្មានទើបថ្ងៃនេះឈប់នៅផ្ទះមួយថ្ងៃ។ Taehyungមើលមុខខ្លួនឯងតាមកញ្ចក់ទាំងនឿយណាយ អស់កម្លាំងខុសធម្មតាចំណែកសក់ក៏ជ្រុះច្រើន
"ឈាម" សុខៗក៏ហូរឈាមចេញពីច្រមុះ ទើបគេប្រញាប់ក្បង់ទឹកយកមកលាងចេញព្រោះមិនចង់ឲ្យAriaគេចូលមកឃើញ។ ដោយមិនគិតយូរ Taehyungក៏ទាញអាវយឺតមួយមកពាក់ហើយបោះជំហានចេញពីបន្ទប់
"បងទៅណា" កាលបើឃើញTaehyungចេញពីផ្ទះក៏សួរគេ តែពុំបានសម្លេងឆ្លើយតបពីគេឡើយ ឯផ្លូវចិត្តនាងពេលនេះក៏ពុំសូវជាល្អ។ តាមពិតគេនាងនិងគេចុះសម្រុងគ្នាល្អណាស់ តែប៉ុន្មានថ្ងៃមកនេះ Taehyungប្រែជាព្រងើយកន្តើយដាក់នាង មិននិយាយរកនាងហើយនៅគេងបែកបន្ទប់គ្នាទៀត មានថ្ងៃខ្លះចូលផ្ទះយប់ៗ ជួនកាលមិនមកគេងផ្ទះទៀតផង។ គិតដល់រឿងនេះទឹកភ្នែកក៏ស្រុះចុះមកកាត់ថ្ពាល់ទន់ល្មើយ សុខៗក៏ប្រែទៅជាបែបនេះ វាពិតជាលឿនពេកហើយសម្រាប់នាងក្នុងការទទួលយក
_____________________________
យប់នេះTaehyungមករាងលឿនបន្តិច តែខ្លួនក៏មានជាប់ក្លិនស្រា និងទឹកអប់ក្លិនផ្លែឈើឈួលចូលមក ដែលធ្វើឲ្យAriaអត់ទ្រាំនឹងសួរពុំបាន"Tae"
"..." Taehyungមិនខ្វល់ គិតតែបោះជំហានទៅមុខធ្វើដូចជាAriaគ្មានរូបរាង
"TAE!!! បងឮអូនហៅទេ?!!"Aria ស្រែកអស់មួយទំហឹងលាន់ពេញភូមិគ្រឹះផ្អើលអស់អ្នកបម្រើ ទើបTaehyungព្រមទុចដំណើរហើយបែរប្រឈមមុខនឹងAria
"មានការអី?" Taehyungតបខ្លីៗ ព្រមទាំងអោបដៃចូលគ្នាដោយឬកពារក្អេងក្អាងដាក់រាងតូចល្អិតដែលសម្លឹងមកគេទាំងមានទឹកដក់ក្នុងកែវភ្នែកមូលក្រឡង់របស់នាង ភ្នែកក្រហមៗរបស់នាងបញ្ជាក់យ៉ាងច្បាស់ថានាងទើបតែយំហើយ តែវាមិនមែនលើកទីមួយទេដែលនាងភ្នែកហើមក្រហមបែបនេះ
"បងប្លែកច្រើនណាស់Kim Taehyung" Ariaនិយាយឡើងស្របពេលដែលទឹកភ្នែកហូរចុះចំពោះមុខគេ ដល់ពេលហើយដែលនាងត្រូវនិយាយជាមួយTaehyung នាងទ្រាំលែងកើតទៀតហើយ
"ហើយ?" Taehyungលើកចិញ្ចើមមួយចំហៀងសួរទៅកាន់នាងត្រឹមមួយម៉ាត់ ប្រៀបដូចច្របាច់បេះដូងនាងទាំងរស់យ៉ាងចឹង
"អូនឈឺណា Tae អូនទ្រាំលែងបានទៀតហើយ" Ariaយកដៃគក់ទ្រូងខ្លួនឯងដឹបៗ តែTaehyungគេមើលមកនាងដូចជាគ្មានអារម្មណ៍
"ទ្រាំមិនបានក៏មិនបាច់ទ្រាំ ទ្វារចំហរតើ?"
"បង?" Ariaសឹងតែមិនជឿនឹងត្រចៀកខ្លួនឯងដែលអាចឮពាក្យបែបនេះចេញពីក្រអូមមាត់អ្នកដែលខ្លួនស្រលាញ់ មនុស្សដែលនាងផ្ញើរបេះដូងព្រមទាំងខ្លួនប្រាណទៅជាមួយ
"មែនហើយស្ដាប់មិនច្រលំទេ ចេញពីទីនេះចុះ!" និយាយចប់Taehyungបែរខ្នងឡើងទៅបន្ទប់របស់ខ្លួនដោយមិនបែរមកសម្លឹងAriaម្ដងទៀត ខាណៈពេលដែលAriaទន់ខ្លួនដួលទាំងជំហរមកលើឥដ្ឋ នេះគេដេញនាងចេញ? នាងស្ដាប់មិនច្រលំទេត្រូវគេ?
មេឃងងឹតស្លុប ភ្លៀងក៏បង្អុរមកកាន់តែខ្លាំងទៅៗស្របពេលដែលរាងកាយតូចដើរតាមចិញ្ចើមផ្លូវដូចមនុស្សគ្មានវិញ្ញាណ កាន់តែដើរកាន់តែរងារ រងារទាំងកាយរងារទាំងបេះដូង ហើយពេលនេះនាងត្រូវរស់ដើម្បីអ្វីទៀត? ដើម្បីកូន? មែនហើយ, ទោះគ្មានប្រុសម្នាក់នោះក៏នៅមានជីវិតដែលកំពុងរស់ក្នុងពោះរបស់នាង
ទីត ទីត
ឡានទំនើបមួយបើកមកឈប់ចិត្តនាង ហើយរំកិលកញ្ចក់បង្ហាញក្មេងស្រីម្នាក់ដែលស្រលាញ់នាងទុកដូចជាសាច់ញាតិម្នាក់ដែលគឺsharon
"បងឡើងឡានមក" sharonគ្រលាស់ឆ័ត្រចេញពីក្នុងឡានដើរចេញទៅទទួលAriaដែលកំពុងឈរញ័រទទ្រើកហាលភ្លៀងដូចកូនសត្វ
ពេលតាមផ្លូវទៅភូមិគ្រឹះផាក Ariaគិតតែពីអង្គុយស្រងូតស្រងាត់មិននិយាយស្ដីក្រៅពីសម្រក់ទឹកភ្នែកបែរចេញតាមកញ្ចក់បង្អួចឯsharonក៏ចេះតែក្រលេកមើលនាងជារឿយៗ នាងសម្រេចចិត្តយកភាពស្ងាត់ជាជាងសួរសំនួរប៉ះទង្គិចផ្លូវចិត្តរបស់Aria
____________________________
ថ្ងៃនេះចេញតែបន្តិចទេ ព្រោះស្អែកសាច់រឿងជាប់ប្រទាក់ក្រឡាគ្នា_RS
![](https://img.wattpad.com/cover/224358195-288-k450747.jpg)