ភាគទី34

948 40 0
                                    

ភាគទី34

"កាដុំឆែប" Jungkookដែលកំពុងពួនមើលនៅកន្លៀតជញ្ជាំងភ្ញាក់ព្រើត ក្រោយពេលពីរនាក់នោះកំពុងបឺតមាត់គ្នាទើបបង្កជាសម្លេងដល់ពួកគេ

"ចេញមក" AriaបែរមុខទៅJungkookហៅគេឲ្យចេញ ព្រោះនាងដឹងច្បាស់ថាJungkookសម្ងំមកយូរគ្រាន់បើដែរ

"នេះ?" Taehyungជ្រួញចិញ្ចើមសម្លឹងមុខAriaនិងJungkookឆ្លាស់គ្នា ធ្វើឲ្យJungkookឈរឈ្ងោកមុខសម្លឹងដៃមិនហ៊ានប្រឈមមុខនឹងបងប្រុស
_________________________
"អាKook!" Taehyungគំហកមួយទំហឹងដាក់Jungkookក្រោយពេលដឹងថារឿងរ៉ាវអម្បែងមិញសុទ្ធតែជាគំនិតរបស់Jungkookទាំងអស់ ហើយបើគេមិនព្រមវះកាត់ Ariaប្រាកដណាស់ថានឹងចាក់ខ្លួនឯងពិតមែន

"នៀក បើខ្ញុំមិនប្រើវិធីនេះ បងព្រមវះកាត់ដែរទេ?" Jungkookអោបដៃសម្លក់Taehyung ដែលធ្វើឲ្យAriaអស់សំណើច ទីបំផុតនាងក៏បានឃើញឬកពាកូនក្មេងរបស់Jungkookពេលគេឈ្លោះជាមួយនឹងTaehyungម្ដងៗ

"ឯងនេះ មើលAriaមកជិត ឲ្យបងមើលរបួសបន្តិច" Ariaក៏ប្រញាប់រំកិលខ្លួនទៅជិតTaehyungឲ្យគេបានពិនិត្យរបួសរបស់នាង ឯគេប្រែជាជ្រួញចិញ្ចើមចូលគ្នា ព្រោះគេចេះតែលាងរបួសស្រាលៗតែនេះរបួសរាងជ្រៅដែរ ណាមួយអាងតែមានបងប្រុសជាពេទ្យសង្ហារ

"បងហៅJin-hyungសិន" ថាចប់Taehyungរៀបនឹងបង្វិលកង់រទេះតែAriaប្រញាប់ទប់រទេះមិនឲ្យគេទៅ

"ពួកយើងទៅផ្ទះគាត់តែម្ដងទៅល្អទេ?"
__________________
Ariaអង្គុយនៅលើសាឡុងដោយមានJinអង្គុយជូតរបួសឲ្យ ក្រោមក្រសែភ្នែកព្រួយបារម្ភរបស់Taehyungដែលមិនទៅណាឆ្ងាយទាល់តែសោះ ឯបាយម្ហូបដែលមេផ្ទះរបស់Jinរៀបចំឲ្យគេក៏គេមិនព្រមញ៉ាំ ជំនះមកអង្គុយមើលJinលាបរបួសឲ្យAria

"យើងលាបរបួសឲ្យប្រពន្ធឯង មិនមែនបង្កើតកូនឲ្យប្រពន្ធឯងទេ មិនបាច់ប្រឹងមើលឡើងបែកញើសជោគទេ" Jinបង្ហើរសម្លេងស្រាលៗឌឺដងដោយភ្នែកសម្លឹងមើលរបួសរបស់នាងជាប់ មិនគ្រលាសទៅមើលអ្នកកំពុងអង្គុយឈ្ងោកក្បាលពីក្រោយខ្នង តែគេក៏អាចដឹងតាមរយៈខ្យល់ដង្ហើមរបស់Taehyungដែលសាយភាយមក

"ខ្ញុំមើលប្រពន្ធខ្ញុំ មិនបានមើលបងទេ" Taehyungបើកមាត់តវ៉ាដោយសម្លេងរាបស្មើតាមទម្លាប់ តែក៏ទាក់ទាញខ្សែភ្នែកសម្លក់ពីបងប្រុសធំដែរ

"រួចរាល់ហើយបាទ" Jinញញឹមសុភាពបុរសដាក់Ariaរហូតដល់មុខនាងក្រហមងាលដូចម្ទេសទុំ ទោះបីមានមនុស្សដែលខ្លួនស្រលាញ់រួចហើយតែបើបានប្រុសស្អាតមកអង្គុយមើលមុខបែបនេះ សួរថាអ្នកណាមិនអៀននោះ? តែគិតថាអ្នកជាម្ចាស់នាងព្រមមែនទេ

"ឯងធ្វើស្អីអាTae អាប្អូនឆ្កួត" Jinស្រកវ៉ាសពេលត្រូវTaehyungយកកន្សែងពីណាមកចងក្រវ៉ាត់ពេញមុខមិនឲ្យសល់ចន្លោះ ឯAriaក៏ភ្ញាក់ផ្អើលមិនស្ទើរដែរ

ក្រោយពេលស្រស់ស្រូបអាហារពេលល្ងាចចប់បបូរណ៍ហើយពួកគេនាំគ្នាប្រញាប់ធ្វើដំណើរមកទីក្រុងវិញដើម្បីរៀបចំ និងទាក់ទងមន្ទីរពេទ្យឲ្យត្រៀមក្នុងការវះកាត់ឲ្យTaehyungនៅថ្ងៃស្អែកនេះតែម្ដង ពេទ្យសុទ្ធតែមានបទពិសោធន៍ខ្ពស់ ព្រមទាំងឧបករណ៍ទំនើបៗទៀតផង

*ក្រាក

Ariaដើរចូលមកក្នុងបន្ទប់VIPផ្ទុកអ្នកជម្ងឺដោយមានផ្កាមួយកន្ត្រករួមទាំងអាហារមួយស្រាក់ចូលមក ស្របពេលដែលTaehyungកំពុងដេកសន្ធឹងនៅលើគ្រែអ្នកជម្ងឺទាំងទឹកមុខស្រងូតស្រងាត់ ព្រោះមិនដឹងថាខ្លួនអាចឆ្លងកាត់ការវះកាត់នេះដោយរលូនឬយ៉ាងណា?

"បងកុំគិតច្រើនពេក" Ariaរៀបផ្កាដាក់លើតុយ៉ាងមានរបៀបហើយក៏ដើរមកអោនថើបថ្ងាសអ្នកគេងលើគ្រែមួយខ្សឺតផ្ដល់ជាកម្លាំងតែគ្មានអ្វីបន្ថយភាពតានតឹងក្នុងចិត្តគេបានទេ

"បងខ្លាចថាបងលែងចងចាំអូន លែងចាំអនុស្សាវរីយ៍រវាងយើង ឬបងអាចនឹងគ្មានជីវិតបន្តជាមួយអូន បើសិន... *ជុប" ពាក្យសម្ដីទាំងប៉ុន្មានម៉ាត់ត្រូវលេបចូលក្នុងពោះអស់ដោយបបូរមាត់តូចបំបិទជាប់មិនឲ្យនិយាយនាំជារឿងអពមង្គល

"បងកុំនិយាយបែបនេះបានទេTae" Ariaដកបបូរមាត់ចេញមុននឹងនិយាយខាណៈទឹកភ្នែកហូរតក់ៗចុះមក គ្រាប់តែនាងដឹងថាគេមានជម្ងឺដល់ថ្នាក់វះកាត់បែបនេះក៏ប្រេះបែកបេះដូងបាត់ទៅ មិនមែននាងមិនខ្លាចទេ តែយ៉ាងណាបើយើងរើសយកការព្យាបាលគឺល្អបំផុត

"បង-"

"បងសម្រាកទៅ មិនបាច់និយាយអីច្រើនទេ គ្មានអីកើតឡើងចំពោះបងទេ បងត្រូវតែឆ្លងផុតណា" Ariaគ្រលាស់ភួយដណ្ដប់ឲ្យTaehyungព្រមទាំងផ្ដល់ស្នាមញញឹមយ៉ាងកក់ក្ដៅឲ្យអ្នកម្ខាងទៀតឲ្យធូរស្បើយផ្នែកអារម្មណ៍ តែទ្រូងនាងពេលនេះសែនចង្អៀតតឹងណែនជាងអ្នកណាៗទាំងអស់
___________________________
សូមរង់ចាំភាគបន្ត តឹងៗ

RS

កុងត្រាស្នេហ៍សន្យាគុំនុំ(ចប់)Where stories live. Discover now