Ep 04
ពិធី បុណ្យសពរបស់ Suji បានបញ្ចប់...។
JM គេសម្ងំអង្គុយស្ងៀមស្ងាត់ម្នាក់ឯង គេខូចចិត្តណាស់ដែលអ្នកមីងសម្លាញ់ត្រូវឃ្លាតឆ្ងាយពីគេព្រោះតែកំហុសមួយដែលគេមិនបានតាំងចិត្តឲវាកើតឡើង~ លើលោកនេះគ្មានអ្វីទៀងទាត់ឡើយ សូម្បីតែធ្លាប់គិតថានឹងគេចមុខពី JK តែធ្វើមិនបានចុងក្រោយក៏ក្លាយជាប្រពន្ធរបស់ JK ដដែល ។ប៉ុន្តែពេលនេះគេគួរតែសប្បាយចិត្តព្រោះ JK គ្មានអ្វីជាប់ជំពាក់មានម្ចាស់ទៀតឡើយ~~ ប៉ុន្តែគេនៅតែធ្វើមិនបាន....ស្នេហានេះវាពិបាកពិតមែនហើយ ។
JM " មីង Suji ខ្ញុំមិនបានតាំងចិត្តនោះទេ~~ សូមទោសព្រោះតែខ្ញុំទើបមីងក្លាយជាបែបនេះ!!! ខ្ញុំស្រឡាញ់ណាស់ មីងដូចជាម៉ាក់ម្នាក់ទៀតរបស់ខ្ញុំ អរគុណដែលតែងតែមើលថែនឹងព្រួយបារម្ភពីខ្ញុំរហូតមក "
គេឈរពីមុខ រូបថតដែល Suji ញញឹមយ៉ាងស្រស់ស្អាត...គេយករូបនោះមកអោបនឹងអង្អែលថ្នមៗ ទឹកភ្នែកក៏ស្រក់ប្រឡាក់នឹងរូបថត!!!!
បើបង្វែរពេលវេលាថយក្រោយបានគេសុខចិត្តស្លាប់ខ្លួនឯងវាល្អជាងមកឲមីងរបស់គេស្លាប់ទាំងគ្រាំចិត្តបែបនេះ ។TAEHYUNG " Jiminie~ ឯងគួរតែមើលថែខ្លួនឯងឲបានល្អជាងនេះមិនមែនគិតតែពីអង្គុយយំបែបនេះទេ!! ឯងស្មានថាធ្វើបែបនេះហើយមីង Suji គាត់សប្បាយចិត្តឬ?? "
គេចូលទៅទាញរូបថតនោះចេញពីរាងតូច ហើយក៏ចាប់រាងតូចមកអោបឲ្ដល់កម្លាំងចិត្ត....គេដឹងថាពេលនេះជាវេលាដែល JM ទន់ជ្រាយបំផុត!!!JM " ខ្ញុំ~~ អាក្រក់ណាស់ដែលធ្វើបែបនឹង "
TAEHYUNG " មកពីពេលនោះឯងត្រូវថ្នាំ បើសិនជាពូ kook មិនជួយបែបនឹងឯងក៏ត្រូវស្លាប់ "
JM " ឲខ្ញុំស្លាប់វាប្រសើរជាងនេះ "
TAEHYUNG " ស្ដាប់ខ្ញុំ~ ឆាប់ទៅងូតទឹករៀបចំខ្លួនឲស្អាតបាត វិលមកធ្វើជា Jimin ដែលមានតែភាពរីករាយផ្ទៃមុខពោរពេញដោយស្នាមញញឹម!!! ឯងដឹងទេថាឯងជាក្ដីសុខរបស់អ្នករាល់គ្នាក្នុងគ្រួសារ បើឯងមានសភាពបែបនេះប៉ាម៉ាក់នឹងលោកតា គាត់គិតយ៉ាងមិច? "
JM " ឯងដឹងទេ រូបភាពដែលមីង Suji គាត់គេងស្លាប់ក្នុងត្លុកឈាមវានៅតែដក់ជាប់ក្នុងក្បាលរបស់ខ្ញុំ~~ ងាកទៅខាងណា៎ ត្រើយណា៎ក៏ខ្ញុំឃើញរូបភាពមីង Suji មើលថែខ្ញុំដែរ!!! "
គេខ្ទុបមុខនឹង ដើមដៃរបស់ Tae ពេលនេះអ្វីៗវិលវល់អស់ហើយ កណ្ដាលក្បាលវាមានតែការគិតមួយគឺ ភាពខុសឆ្គង.... ហេតុអីក៏វាចេះតែតាមលងបន្លាតគ្រប់ពេលវេលារហូតចឹង??
YOU ARE READING
We can love one another? | Kookmin
Romanceពួកយើងអាចស្រឡាញ់គ្នាបានទេ? 《 We can love one another? Kookmin novel [ Completed ] សរសេរដោយ : អ៊ែលស៊ី