EPISODE : 06

755 69 0
                                    

Ep  06

JM " ហឹមម.....មិចបានជាបន្ទប់របស់ពូវា ស្មោកគ្រោក ម៉្លេះម្សិលមិញដូចជានៅធម្មតាតើស៎!!! "
  រាងតូច ដើរប្រមូលកញ្ចប់នំ ខោអាវប្រឡាក់នឹងខោអាវមិនប្រឡាក់ដែល JK បោះចោលតែពាស នៅមានកន្សែងជូតខ្លួន នឹងរបស់របរផ្សេងៗ~~

JK " ខ្ញុំជាអ្នកពង្រាយ ឯងជាអ្នកសម្អាត ចែកតួនាទីឲគ្នាស្រាច់បាច់ហើយនៅឆ្ងល់ធ្វើអីទៀត យកអំបោសមកបោសដីចេញទៅ "
   រាងក្រាស់ អង្គុយញ៉ាំនំកញ្ចប់នៅលើគ្រែមើលរឿងភាគ យ៉ាងសុខស្រួលទុកឲ JM នៅសម្អាតបន្ទប់ឲ

JM " និយាយស្រួលបួលមិនបានទេឬ គំរោះគំរើយ មិនដូចជាពូ Kook កាលពីមុនឡើយ!!! "
   គេសម្លក់ JK បន្តិចរួចដើរទៅយកអំបោសមកបោសដី ធុលី ក្នុងបន្ទប់គ្រប់សព្វកន្លែងមិនមានចន្លោះរួចហើយក៏កើបទៅបោះចោលក្នុងធុងសម្រាម

JK " ណែ៎!!! បោះដីយ៉ាងមិច?? សំបកនំតូចៗនោះនៅដដែលចឹង??? "

JM " ឲបោសដីមិនបានប្រាប់ឲបោសសំរាមនឹងកញ្ចប់នំផង ដូច្នេះហើយខ្ញុំបោសតែដីត្រូវរបស់ខ្ញុំ
ហើយតើស៎ មិនឃើញខុសផង "
  ឲបោសដី គឺបោសតែដីមែនទែន!!!
កំពូលមនុស្សហើយប្រាប់ឲដឹង លើលោកនេះនៅមានមនុស្សដូចជា Jimin ប៉ុន្មានអ្នកទៀតចេញមុខមក~~

JK " ហាស៎??? ឥឡូវបោសទាំងកញ្ចប់នំនឹងសំរាមផងទៅបានទេ!!! "

JM "ប្រាប់ចឹងមក នឹងបានធ្វើឲត្រូវចិត្ត "

JK " ជូតឥដ្ឋផង~~ រួចក៏ទៅលាងបន្ទប់ទឹកឲផង "

JM " បានៗៗៗ ចាំខ្ញុំធ្វើទាំងអស់ "
  រាងតូចមិនប្រកែក ក៏ធ្វើតាមបញ្ជាបោសសំរាមរួចក៏ ទៅជូតឥដ្ឋជូតកញ្ចក់បង្អួច....បន្តទៅលាងបន្ទប់ទឹក

JK " ចេះលាងឬអត់នឹង?? "

JM " ងាយៗ គ្មានស្អីលំបាកផង "
  គេលើក ច្រាសដុះឥដ្ឋបន្ទប់ទឹកឡើងលើញញឹមស្ញេញដាក់ JK មើលទៅប្រហែលជារីករាយសប្បាយចិត្តខ្លាំងពេលដែលបានលាងបន្ទប់ទឹក!!!
  តែភ្លេចខ្លួនទឹកសន្សើមដែលដក់ក្នុងច្រាសនោះ វាក៏ស្រក់តក់ៗមកលើសក់ក្បាលរបស់ JM ម្ដងបន្តិចៗរហូតដល់សើមក្បាលមួយចំហៀង~~~

JK " យ៉ាងមិចសប្បាយទៀតទេ?? "

JM " អានេះគេហៅថា ការសម្ដែង!!! "
  គេសើចបន្លំភាព អាម៉ាស់~~~

We can love one another?  |  KookminWhere stories live. Discover now