EPISODE : 23

539 45 0
                                    

EP 23

   👉 JK Room 👈

ប្រុសមាឌធំ អង្គុយលើគ្រែបែរមុខទៅរកទ្វារគញ្ចក់ធំមួយដែលអាចមើលឃើញទេសភាពនៅខាងក្រៅបានយ៉ាងពេញលេញត្រជាក់ភ្នែក....ទឹកមុខក្រៀមក្រំគ្របដណ្ដប់ពេញផ្ទៃមុខ JK !!!!
  ដឹងហើយថាខូចចិត្ត សម្ពាធច្រើនណាស់មែនទេ??

_ ក្រាក _
  សម្លេងរុញទ្វារបន្លឺឡើង ធ្វើឲអ្នកដែលអង្គុយស្ងៀមស្ងាត់ដឹងថាមានមនុស្សកំពុងតែដើរចូលមករកខ្លួន គ្រាន់តែមិនដឹងថាម្នាក់នោះជាអ្នកណាប៉ុណ្ណោះ ។

Jimin " ខ្ញុំមានរឿងចង់សួរបន្តិច..... "
  កែវភ្នែកស្រទន់ទាំង 2 ប្រទាក់គ្នាហើយ~~ រាងតូចអង្គុយនៅជិត JK

JK " រឿងអី? "

Jimin " ឆ្លើយប្រាប់ខ្ញុំមកថាកើត Brain Tumors មែនឬអត់?? "

JK " អា Tae ប្រាប់ឬ? "

Jimin " កុំបង្វែងដាន....ឆាប់ឆ្លើយមក "

JK " ទាក់ទងអីដែរ? "

Jimin " ខ្ញុំមិនចូលចិត្តឲលោកមកនិយាយស៊កសៀតដាក់ខ្ញុំបែបនេះទេ!!! និយាយមក ប្រាប់ខ្ញុំមកថាលោកមិនបានកើត Brain Tumors "
   ផាំងៗៗ....បួនដៃដែល Min វាយទៅលើទ្រូង JK ខ្លាំងៗ!!! វាធ្វើឲរាងក្រាស់មានអារម្មណ៍កក់ក្ដៅ គេគិតថា Jimin កំពុងតែបារម្ភ ។
មិនថាជាក្ដីបារម្ភឬខឹងទេ មិនខ្វល់ឡើយ!!!!

JK " ត្រូវហើយខ្ញុំកើត Brain Tumors "

Jimin " កម្រិតប៉ុន្មាន ? "
   មុខរបស់ក្មេងម្នាក់នេះ ប្រែហើយប្ដូរពីសោះកក្រោះ មាំៗនោះ មកជាចង់យំ ក្រហមខ្លាំង!!!

JK " ទី 3..... "
  សម្លេងស្រាលៗ បញ្ជាក់ថាគេខ្លួនឯងផ្ទាល់ក៏ស្លុតចិត្តនឹងការដឹងពីជំងឺមួយនេះ~~

Jimin " Jung....Jungkook...."
  ដឹងលិទ្ធផលហើយនៅចាំអ្វីទៀត??
រាងស្ដើងហក់ទៅអោប.ក JK យ៉ាងលឿន ទឹកភ្នែក់ស្រក់តក់ៗបញ្ចេញសម្លេងយំឲទៅរាងក្រាស់លឺពេញត្រជៀក!!!!

JK " បារម្ភមែនទេ? "
  កក់ក្ដៅទេ...កក់ក្ដៅណាស់ពេលយើងកើតជំងឺកាចសាហាវក៏ដោយ តែមានមនុស្សដែលយើងស្រឡាញ់បំផុតបារម្ភនោះវាធ្វើឲយើងមានកម្លាំងចិត្តច្រើនលើសលប់តែម្ដង ។

Jimin " ហេតុអីក៏ជាកម្រិតទី 3 ?? មិចបានជាវាកើតទៅលើលោក!!! "

JK " រឿងបែបនេះគ្មានអ្នកណាចង់ឲកើតទេ!! "
  គេដាក់ដៃទៅអោប JM វិញ...អ្នកទាំង 2 បន្តការអោបនេះបានយ៉ាងយូរ ។

We can love one another?  |  KookminDonde viven las historias. Descúbrelo ahora