រាងកាយមាំទាំដើរទៅមកក្នុងបន្ទប់សម្រាកព្យាបាល ភ្នែកងាកសម្លឹងជារឿយៗមើលទៅនាងតូចDellaដេកស្ដឹងមួយកន្លែងមិននិយាយអ្វីសោះ ។
" Dell... ពេលណាទើបឯងដឹងខ្លួនទៅ ? ហើយមិចក៏ដេកស្ងៀមចឹងDell ? " បន្ទាប់ពីចំណាយដើរទៅមកអស់ប្រហែលជាកន្លះម៉ោង Jeonggukក៏សម្រេចចិត្តទម្លាក់ខ្លួនអង្គុយចុះក្បែរគ្រែដែលDellកំពុងតែគេងនោះ ។ ភ្នែកងាកសម្លឹងមើលទៅនាងមិនដក ដៃមាំទាំទម្លាក់ចុះស្រាលៗប៉ះថ្ពាល់ទន់រលោងរបស់នាងតូច ស្នាមដាច់ក្រហមបន្សល់ទុកនៅលើកញ្ចឹងនឹងថ្ពាល់របស់នាងបង្កឡើងដោយសារតែហេតុការណ៍ដែលកើតឡើងកាលពីយប់ម្សិលមក Jeonggukគេក៏មិនបានដេកតាំងពីយប់ម្សិលដូចគ្នាដែរ ។
" ឯងយកខ្លួនទៅការពារបងធ្វើអី ? ឯងជាស្រីណា៎Dell "
" ឯង..." Jeonggukនិយាយមិនទាន់ចប់ផង ដៃតូចស្រឡូនរបស់Dellaកម្រើកឡើងតិចៗ មុខមាត់ដែលគេកំពុងតែចាប់កាន់ក៏មានចលនាបន្តិច វាជាចលនាប្រាប់ពីការដឹកខ្លួនរបស់នាងតូច ។" បង...បងJeong អឹស " រាងកាយDellaត្រូវនាយកម្លោះក្រសោបទាញទៅអោបអឹបជាប់នឹងដើមទ្រូងគេ Dellaភាំងធ្វើអ្វីមិនចេញ កាលបើបើកភ្នែកមកនាងបានឃើញទឹកមុខនៃការព្រួយបារម្ភនៅលើមុខបងប្រុសម្នាក់នេះ ដុំសាច់មួយដុំនៅទ្រូងខាងឆ្វេងរបស់នាងក៏បែរជារីកមាឌជាលំដាប់ ពេលបានទទួលបានភាពកក់ក្ដៅពីការអោបនេះទៀត វាកាន់តែចលាចលលើសដើមទៀត ។
" ឯងដឹងថាបងភ័យប៉ុណ្ណាទេDell ? ឯងយកខ្លួនទៅការពារធ្វើអី ? ឯងមិនមែនជាមនុស្សប្រុសទេ មិចនឹងអាចទប់ទល់ជាមួយនឹងពួកអាចង្រៃអស់នោះបាន ? "
" ចឹងទាល់តែខ្ញុំប្រុសទើបអាចការពារបងបានរឺ ? " នាងតូចមិនត្រឹមតែមិនស្ដាប់ទេ នាងថែមទាំងស៊កសៀតពាក្យសម្ដីមកកាន់អ្នកដែលបារម្ភពីនាងស្ទើរតែស្លាប់នោះ ។
ផូស៎ " អូយ៎ បងJeong " នាងតូចDellaលើកដៃទប់ថ្ងាសខ្លួនឯង កាលបើគ្រាន់តែនាយកម្លោះលែងនាងភ្លាម ក៏Freeជូនមួយក្រញ៉រទុកជាកាដូនៃការដឹងខ្លួនវិញ ។
" ក្បាលរឹងដូចជាឯងនេះ សាកសមតែទទួលថែមមួយក្រញ៉រទៀតទេនាងល្អិត "
" ក៏សាកទៅ តិចពិបាកខ្ញុំស្លាប់ចោលទៅ "
