Jeonggukចេញពីក្នុងផ្ទះមកក៏បានឃើញវត្តមានរបស់នាងតូចMiaកំពុងរត់មកជាមួយនឹងឆត្រ័សមួយជាប់នឹងដៃ ឯដៃម្ខាងទៀតក៏កាន់ថង់សាច់ក្រកដែលនាងបានទៅទិញនៅឯម៉ាតក្បែរនោះ ។
" Jeonggukនេះបងចេញមកធ្វើអី ? ទទឹកអស់ហើយ ចូលទៅខាងក្នុងវិញទៅ " គ្រាន់តែនាងនិយាយចប់ Jeongក៏ដើរមករកនាង ទាញនាងមកអោបយ៉ាងណែនដៃ អារម្មណ៍ព្រួយបារម្ភលើនាង វាមានពោរពាសក្នុងខួរក្បាលរបស់គេអស់ទៅហើយ គេតែងតែខ្លាច , ខ្លាចថានាងនឹងទៅចោលគេដូចជាកាលដែលNiahធ្វើ ។
" Jeong , បងយ៉ាងមិចនឹង ? "
" អូននៅអោយស្ងៀមសិនបានទេ ? បងចង់អោបអូនអោយបានយូរៗណា Mia " Miaនាងក៏នៅស្ងៀមអោយគេអោប ស្នាមញញឹមនាងក៏លោតឡើងនៅលើផ្ទៃមុខស្រស់ផូផង់របស់នាង បេះដូងរីកមាឌដែលបានដឹងលឺដល់ការព្រួយបារម្ភដែលគេមកលើនាង គេតែងតែធ្វើអោយនាងរំភើបមិនឈប់ជាមួយនឹងក្ដីស្រឡាញ់ពោរពាសដែលគេមានមកលើនាង ។" បានហើយJeong អូនថប់ដង្ហើមណាស់ " Miaរើចេញពីការអោបរឹតរបស់នាយកម្លោះ , Jeonggukសម្លឹងមុខនាងតូចចំ មុននឹងលើកដៃវែកសក់នាងដែលទទឹកសើមតិចៗនោះ...
" តោះចូលទៅខាងក្នុងទៅ , Dellaនាងប្រហែលជារង់ចាំសាច់ក្រកយូរហើយJeong " Miaប្រញាប់លើកយកហេតុផលសមស្របមួយដើម្បីអោយJeonggukឈប់ព្រួយបារម្ភពីនាង ។
" Dellមិននៅទេ ! "
" ហេតុអី ? នាងមានការអ្វីរឺ ? អូនខំរត់ទៅទិញសាច់ក្រកយកមកផងនៀក៎ " Miaលើកយកសាច់ក្រកនោះឡើងបន្តិច មុននឹងព្រលែងខ្យល់ដង្ហើមខកចិត្ត នាងរត់ទៅទិញយកមកព្រោះគិតថានឹងបានភ្លក់ស្នាដៃឈ្ងុយឆ្ងាញ់របស់Dellaម្ដងទៀត តែចុងក្រោយនាងក៏មិនបានញ៊ាំវាដដែល..." មិនអីទេ ចាំអូនសាកធ្វើចុះល្អទេ ? តែអូនប្រហែលជាធ្វើមិនឆ្ងាញ់ដូចជាDellaនោះទេណា៎"
" មិនអីទេ បានអូនបញ្ចេញស្នាដៃម្ដងទុកថាជាសំណាងរបស់បងហើយ , បងនឹងញ៊ាំវាអោយទាល់តែអស់ពីចានតែម្ដង ចាំមើលចុះ " គេថើបថ្ពាល់របស់Miaមួយខ្សឺត ដៃមាំលូកអោបកាន់ចង្កេះនាងចូលទៅខាងក្នុង នេះគេពិតជាមិនបានខ្វល់ពីអ្វីទាំងអស់ពិតមែន !!
