ភាគទី០៨ : ឯងគ្មានសិទ្ធិទេ Dell

808 74 20
                                    

       " Dell...Dellប្រញាប់ទៅណា ? " គ្រាន់តែមកដល់ផ្ទះភ្លាមDellaក៏ប្រញាប់ចុះពីលើម៉ូតូយ៉ាងលឿន ដើរសម្ដៅចូលទៅខាងក្នុងផ្ទះ , Jeonggukពន្លត់ម៉ូតូសឹងតែមិនទាន់ គេចូលទៅខាងក្នុងតាមនាងតូច សុខៗនាងក៏ទៅជាបែបនេះ បើសិនជានាងខឹងជាមួយនឹងHyunjin , នាងក៏មិនគួរមកបញ្ចេញកំហឹងដាក់នាយដែរ ។

       " Della ឈប់ "
       " Dell អូយ៎ " Miaចេញពីខាងក្នុងបន្ទប់មកជាមួយនឹងស្នាមញញឹមបង្ហាញមកDellaតែនាងបែរជាដើរបុកស្មាMiaមិនសូម្បីតែសម្លឹងមើលមុខនាងទាល់តែសោះ Miaលូកដៃចាប់ស្មាខ្លួនឯងឈ្លីតិចៗ ។

       " Mia.. អូនមិនអីទេមែនទេ? "
       " អឺម អូនមិនអីទេ តែថាDellaនាងកើតអីទើបបានជានាងទៅជាបែបនេះ ? នាងខឹងជាមួយនឹងអូនរឺ ? អូនធ្វើអីឲ្យនាងមិនពេញចិត្តមែនទេ? " Miaនិយាយជាប់មាត់មិនឈប់ ព្រោះតែកាយវិការព្រងើយកន្ដើយរបស់Dellaអម្បាញ់មិញមកលើនាង ទើបធ្វើឲ្យនាងចេះតែក្រែងចិត្តនឹងចង់ដឹងពីហេតុផល ។

       " បងក៏មិនដឹងដូចគ្នា ណ្ហើយទុកឲ្យDellនាងសម្រាកចុះតែថាអូន ! ហេតុអីក៏ក្រោកមកទាំងយប់អាធ្រាតបែបនេះ ? ក្រែងថាអូនមិនសូវស្រួលខ្លួនមែនទេ ? " នាយមិនសួរនាំតែមាត់ឡើង ដៃក្រាស់ក្រសោបកាន់ដៃMiaម្ខាង ចំណែកឯម្ខាងទៀតក៏លើកស្ទាបថ្ងាសនាងតូចទាំងទឹកមុខព្រួយបារម្ភ , Miaក្រវីក្បាលទាំងញញឹម ដៃចាប់កាន់ផែនថ្ពាល់របស់Jeonggukជាប់ដូចជាមានក្ដីសុខខ្លាំងណាស់ចឹង !!!

       " អូនដឹងទេMia ? ពេលដែលអូនញញឹមបែបនេះគឺគួរឲ្យស្រឡាញ់ខ្លាំងណាស់ បបូរមាត់មួយនេះ...ហ្អឺម " ដៃមាំកាន់ប៉ះបបូរមាត់នាងតូច តែក៏មិនភ្លេចថើបពីលើមួយខ្សឺតផងដែរ , Miaលើកដៃគក់ទ្រូងរបស់គេ Jeonggukក៏លើកបីនាងតូចក្នុងរង្វង់ដៃ បោះជំហានសម្ដៅទៅបន្ទប់របស់គេ ផ្ដោះផ្ដងក្ដីស្នេហាតាមស្នាមញញឹមឲ្យគ្នាទៅវិញទៅមក ។

       គ្រាំង !! ទ្វារបន្ទប់អ្នកម្ខាងទាញបិទលាន់ញ័រសន្ធឹកដល់បន្ទប់ម្ខាងទៀតដែលនៅក្បែរនោះ , រាងកាយតូចស្ដើងនៅអង្គុយផ្អែកខ្នងនឹងទ្វារបន្ទប់ ការពិតនាងមិនបានទៅណាទេ នាងនៅអង្គុយទីនេះដូចជាសព្វព្រោះគិតថាគេនឹងមករកនាង សួរនាំនាង លួងលោមនាងថាកុំអោយយំ បងប្រុសនៅទីនេះជាមួយDell , តែអត់ទេ ! គ្រប់យ៉ាងដែលពួកគេទាំង២និយាយសារសងគ្នាក៏លឺពេញក្នុងត្រចៀកDellaតែម្ដង ។ JeonggukនឹងMiaប្រលែងគ្នាសើចកក្អឹកនៅបន្ទប់ម្ខាង ស្របពេលអ្នកនៅបន្ទប់ម្ខាងទៀតអង្គុយសម្រក់ទឹកភ្នែកតែម្នាក់ឯងយ៉ាងស្ងៀមស្ងាត់ជាទីបំផុត

ក្លែងស្នេហ៍Dove le storie prendono vita. Scoprilo ora