' ព្រឹកថ្ងៃថ្មីឈានចូលមកដល់ '
ពន្លឺរស្មីពេលព្រឹកព្រហាមចាំងបញ្ចេញពន្លឺក្រាលក្របផែនពសុធា គ្រប់រុក្ខជាតិទាំងអស់ដែលក្រាលក្របដោយទឹកសន្សើមសេសសល់ពីភ្លៀងរលឹមស្រិចៗក៏ចាំងពន្លឺព្រាកៗជាមួយនឹងពន្លឺស្រស់ស្អាតគួរជាទីគយគន់ ថ្ងៃថ្មីសាកសមជាថ្ងៃដ៏ស្រស់បំព្រងសម្រាប់មនុស្សគ្រប់គ្នាត្រូវទេ?មិនមែនសម្រាប់គ្រប់គ្នាទេ..
" ហ្អឹកហ្អឹក "សម្លេងយំស្រាលៗបន្លឺឡើងពីខាងក្នុងបន្ទប់ទឹកទាំងព្រឹកព្រលឹម រង្វង់មុខធ្លាប់តែស្រស់ស្អាតក៏ប្រែទៅជាហើមជាំក្រហមដោយសារតែការយំ ខ្លួនប្រាណស្រស់ស្អាតដែលនាងតែងតែខំមើលថែដើម្បីប្រគល់ជូនមនុស្សប្រុសជាទីស្រឡាញ់ណាម្នាក់ដែលមើលឃើញពីតម្លៃវាក៏បែរជាត្រូវមនុស្សប្រុសតែម្នាក់ដែលនាងព្យាយាមកាត់ផ្ដាច់ចិត្តជាន់ឈ្លី..
" ហ្អឹកហ្អឹក..ហេតុអី " ស្រីស្រស់Dellaសួរខ្លួនឯងទាំងរអាក់រអួល សម្លេងក្រងួរដោយសារតែនាងយំអស់ជាច្រើនម៉ោងរួចមកហើយ នាងយំ ស្ដីបន្ទោសខ្លួនឯងដែលនាងមិនអាចការពារខ្លួនឯងបាន មិនអាចនឹងធ្វើតាមអ្វីដែលនាងបានបេជ្ញា ហើយនាងក៏យំព្រោះតែខកចិត្តជាមួយនឹងមនុស្សប្រុសម្នាក់ដែលតែងតែហៅនាងថាប្អូន តែគេបែរជាធ្វើអំពើថោកទាបបែបនេះដាក់នាងទុកនាងមិនស្មើសត្វធាតុផង។
" ឯង..ឯងល្ងង់ណាស់នាងDell ! ឯងល្ងង់ណាស់ ឯងកំពុងតែបំផ្លាញគ្រប់យ៉ាង ហ្អឹកហ្អឹក " ស្រីតូចសម្រូតខ្លួនអង្គុយនៅលើឥដ្ឋការ៉ូក្នុងបន្ទប់ ខ្លួនតូចស្ដើងស្លៀកដណ្ដប់ដោយអាវHoodieធំរបស់នាយកម្លោះ នាងក្រោកចូលមកទីនេះម្នាក់ឯងមិនបានឲ្យអ្នកកម្លោះចិត្តខ្មៅបានដឹងខ្លួនឡើយ។
" ឯណាទៅពាក្យសន្យាថាបងនឹងមើលថែខ្ញុំឲ្យបានល្អ ឲ្យដូចជាព្រះនាងតូចរបស់បងនោះ..មនុស្សអាក្រក់ ហ្អឹកហ្អឹក " ពាក្យសម្ដីនាងទន្ទេញឡើងម្នាក់ឯងនៅក្នុងបន្ទប់ទឹកក៏ហាក់លឺស្គៀបដល់ត្រចៀកនាយសង្ហាកំពុងតែលង់លក់ដំណេកបន្ទាប់ពីចាត់ការប្រមូលក្ដីសុខពេញមួយរាត្រីមកឲ្យដឹងខ្លួនភ្លាម។
