ភាគទី១៧ : បងបំផ្លាញខ្ញុំ , បំផ្លាញអស់ហើយ

1.2K 100 17
                                    

=============
"អូនអាចទៅផ្ទះវិញតែម្នាក់ឯងបានរឺ?"Hyunjinដើរបណ្ដើរមកជាមួយនឹងស្រីតូចនៅក្នុងឈុតរ៉ូបស្រស់ស្អាតគួរឲ្យស្រឡាញ់ ពួកគេទាំង២នាក់ចំណាយពេលនៅជាមួយនឹងគ្នាពេញមួយល្ងាចធ្វើរឿងជាច្រើនជាមួយនឹងគ្នាផងដែរ ។ Dellaមានកាន់កូនតុក្កតាតូច១ជាប់ក្នុងដៃវាជាអំណោយដែលបុរសជាសង្សារនាងនេះបានទិញជូននាងនៅផ្សាររាត្រី វាជាតុក្កតាខ្លាឃ្មុំតូចដូចទៅនឹងតុក្កតាដែលនាងតែងតែមើលកាលពីនៅតូច គេចងចាំគ្រប់យ៉ាងដែលជារបស់ដែលនាងចូលចិត្ត កន្លែងដែលនាងចង់ទៅ គេបានសន្យាហើយថាគេនឹងធ្វើឲ្យនាងក្លាយជាមនុស្សស្រីដែលសំណាងបំផុត។

"ឃើញអូនញញឹមជាប់បែបនេះបងមានក្ដីសុខខ្លាំងណាស់Della អូននឹងញញឹមបែបនេះរហូតណា៎ បានទេ?"នាយក៏ឈប់មុននឹងលូកដៃកាន់ស្មានាងជាប់មិនលែងទាល់តែសោះ គេឲ្យនាងងើយមុខប្រឈមជាមួយនឹងគេ ដៃមាំទាញកាន់ថ្ពាល់នាងឲ្យនាងញញឹមមករកគេដាច់ខាត។

"បងទាញថ្ពាល់អូនរហូត ឈឺណាស់ណា៎JinJin"ថ្ងៃនេះនាងមិនត្រឹមតែតែងខ្លួនគួរឲ្យស្រឡាញ់ទេសូម្បីតែការនិយាយស្ដីក៏គួរឲ្យស្រឡាញ់ណាស់ដែរ Hyunjinមិនអាចទ្រាំបានក៏ទាញនាងយកមកអោបជាប់នឹងទ្រូងជាថ្មីទៀត។

"មិចក៏អោបអូន?បងចង់កេងចំណេញអូនរឺ?"
"បងមិនដែលសូម្បីតែគិតថានឹងកេងចំណេញលើមនុស្សស្រីដែលបងស្រឡាញ់ឡើយ បងនឹងផ្ដល់ភាពត្រឹមត្រូវឲ្យអូនរហូតដល់ពេលមួយដែលសាកសម ពេលដែលអូនបានត្រៀមខ្លួនប្រគល់វាឲ្យបងដោយផ្ទាល់ណា៎ ហ្អឹម"Hyunjinក៏លួចឆ្មក់ថើបសក់នាងក្រមុំជាថ្មី ស្រីស្រស់ក៏ក្ដាប់មាត់រួចលើកដៃគក់ទ្រូងគេស្រាលៗផង។

         "បងត្រូវយាមនៅឯប៉ុស្តិ៍ប៉ូលីសយប់នេះ បងប្រហែលជាមិនបាននៅកំដរអូននោះទេDell"នាយក៏ទម្លាក់ទឹកមុខចុះបន្តិចព្រោះគិតថាចង់នៅមើលថែនាងតែនាមជាប៉ូលីសក៏មានតួនាទីមើលថែនឹងការពារសុខសុវត្ថិភាពរបស់ប្រជាជនដែរ ស្រីតូចDellaក៏ញញឹមមុននឹងលូកចាប់កាន់ដៃគេជាប់ទាំងញញឹម។

         "បងធ្វើការងារចុះធ្វើឲ្យបានល្អណា៎ អូនមានមោទនភាពណាស់ដែលមានមិត្តប្រុសជាប៉ូលីសរូបសង្ហានឹងមុឺងម៉ាត់ជាមួយការងារបែបនេះ JinJinគួរឲ្យស្រឡាញ់ណាស់នៀក៎"

ក្លែងស្នេហ៍Hikayelerin yaşadığı yer. Şimdi keşfedin