" ហ្អឹកហ្អឹក " កាលបើJeonggukទម្លាក់រាងកាយតូចនោះឲ្យដេកនៅលើគ្រែភ្លាម បបូរមាត់នាងហើបឡើងបន្លឺសម្លេងស្រាលៗ មុននឹងទឹកថ្លាមួយតំណក់ហូរកាត់ផែនថ្ពាល់របស់នាងតូច , នាយកម្លោះរហ័សអង្គុយចុះក្បែរនាង មុននឹងនៅស្ងៀម កាលបើដៃតូចស្រឡូនរបស់នាងលោមកអោបចង្កេះគេជាប់មិនលែង ។
" ន...នាង "
" កុំទៅណា...ហ្អឹកហ្អឹក កុំទៅចោលខ្ញុំ ! ខ្ញុំខ្លាច...ហ្អឺ ខ្ញុំខ្លាចខ្លាំងណាស់ " នាងតូចនៅតែទន្ទេញពាក្យដដែលៗមិនឈប់ ទឹកភ្នែកដែលហូរស្រក់របស់នាងបូករួមជាមួយនឹងភាពញ័រទទ្រើតចេញពីខ្លួននាងធ្វើអោយJeonggukប្រែទៅជាត្រជាក់ទឹកកក ដៃមាំទាំម្ខាងលូកកាន់ក្រសោបដៃនាង ឯចំណែកម្ខាងទៀតក៏លូកអង្អែលក្បាលនាងស្រាលៗទុកជាការលួងលោមនាង , គ្រប់តំណក់ទឹកភ្នែកនាង ពាក្យត្អូញត្អែររបស់នាង ដូចជាក្រើនរំលឹកគេដល់មនុស្សស្រីម្នាក់ដែលគេធ្លាប់ថ្នាក់ថ្នមមើលថែដូចជាកែវភ្នែក ជាជីវិតរបស់គេ... សូម្បីតែជីវិតក៏គេហ៊ានប្រគល់ជូននាងដែរអោយតែនាងចង់បាន...តែគ្រប់យ៉ាងវារលាយបាត់ទៅមួយប៉ព្រិចភ្នែក មនុស្សស្រីដែលគេព្យាយាមការពារ ថែរក្សានោះបែរជាឃ្លាតឆ្ងាយពីគេទៅ ចាកចេញទៅទាំងមិនបានពោលពាក្យថាលា ក៏ព្រោះថា « គេជាដើមហេតុដែលធ្វើឲ្យនាងស្លាប់ »
Knock Knock
" ខ្ញុំចូលទៅបានទេ ? " Jeonggukងាកប្រទះជាមួយនឹងផ្ទៃមុខញញឹមស្រស់របស់រាងកាយតូចស្រឡូនដែលឈរនៅមាត់ទ្វារបន្ទប់ កាន់ថាសថ្នាំពេទ្យដែលគេបានសុំនោះយកមកជាមួយផងនោះ ។ Dellaចូលមកក្នុងបន្ទប់របស់គេ នាងដាក់ថាសថ្នាំនៅលើតុក្បែរគ្រែរបស់Jeonggukមុននឹងចោលភ្នែកសម្លឹងមើលទៅស្រីក្រមុំមានសភាពទ្រុឌទ្រោម ដែលកំពុងតែដេកស្ដូកនៅលើគ្រែនោះ ។
" នាងជាអ្នកណាទៅបងJeongguk ? ហេតុអីក៏នាងធ្លាក់មកក្នុងសភាពបែបនេះ ? " Dellaចោទសួរទៅនាយ ព្រោះស្រីម្នាក់នេះគេជាអ្នកនាំមក គេក៏ប្រហែលជាដឹងដែរថានាងទៅជាបែបនេះដោយសារតែហេតុអ្វីនោះ ?
" បងជួបនាងនៅផ្លូវចូលមកម្ដុំផ្ទះយើង ហើយបងមកដល់នាងក៏មានសភាពបែបនេះស្រាប់ទៅហើយ.."
