ភាគទី០១ : ឯងជាប្អូនស្រីល្អរបស់បង

2.3K 102 7
                                    

ផាំងៗៗ សម្លេងគ្រាប់កាំភ្លើងផ្ទុះក្ដិលពេញក្នុងអាគារតូចចាស់មួយដែលនៅឆ្ងាយដាច់ស្រយាលពីទីក្រុងនឹងជាទីកន្លែងល្អបំផុតសម្រាប់ពួកជនសង្គមងងឹតលាក់ខ្លួននឹងជួញដូររបស់របរផ្សេងៗពីម្នាក់ទៅម្នាក់ហើយភាគច្រើនសុទ្ធតែជាអាវុធខុសច្បាប់ទាំងអស់ ។

           " ឈប់.. ឈប់ភ្លាមអាចង្រៃ "
           " ឈប់ !!! " ក្រុមអ្នកលេង៥-៦នាក់រត់តាមមនុស្សប្រុសតែម្នាក់ដែលរត់បោចដៃទាំងសងខាងមកខាងក្រោម ត្បិតដៃទាំងសងខាងចាក់ជាប់ដោយខ្នោះដៃ នេះបានន័យថាគេកំពុងតែរត់គេចពីការចាប់ខ្លួនរឺ ?

           ផាំងៗៗ ចង្រៃយ៎អើយ !! សម្លេងស្រែកឡើងពីបបូរមាត់មនុស្សប្រុសដែលព្យាយាមរត់គេចនោះ គេក្លាហានណាស់ដែលហ៊ានមកតំបន់នេះតែម្នាក់ឯងបែបនេះ ។ ភ្នែកខ្មៅក្រឹបងាកសម្លឹងមើលទៅជ្រុងម្ខាងដែលរាងងងឹតស្លុបបន្តិចនោះ ជាឱកាសដែលគេរត់ដាច់ឆ្ងាយផងទើបគេមានជំនឿចិត្តហើយរត់ទៅពួននៅកន្លែងនោះ ។
           " អាចង្រៃ.. អាចង្រៃបាត់ទៅណាហើយ ? "
           " ខាងនោះៗ វាប្រហែលជារត់ទៅខាងនោះ " ក្រុមក្មេងលេងមួយក្រុមនោះក៏នាំគ្នារត់ស្ររទៅផ្លូវត្រង់ព្រោះស្មានមិនដល់ថានាយកម្លោះដែលពួកគេកំពុងដេញចាប់នៅទីនេះទាល់តែសោះ ។

           " ពួកអាល្ងើអើយ !! " នាយកម្លោះញញឹមឡើង មុននឹងផ្អែកក្បាលនៅនឹងជញ្ជាំងថ្មកន្លែងនោះទាំងនឿយណាយកម្លាំង ត្បិតគេរត់គេចមកទាំងខ្នោះនៅជាប់នឹងដៃដដែល Jeonggukទម្លាក់ខ្លួនចុះសម្ងំយកកម្លាំង តែក៏ស្រាប់តែលាន់លឺសម្រឹបជើងហាក់ដូចជាកំពុងតែដើរសម្ដៅមកទីកន្លែងដែលគេកំពុងតែលាក់ខ្លួននោះ នាយខិតកិលខ្លួនទៅក្រោយតិចៗ នៅពេលនេះអ្វីក៏គេត្រូវតែមានការប្រុងប្រយត្ន័ខ្ពស់ បើសិនជាមានអ្នកមកតាមគេទាន់ គេច្បាស់ជាស្លាប់ក្លាយជាសាកសពចាំអាគារនេះជាមិនខាននោះឡើយ ពួកនេះជាពួកជួញដូរគ្រឿងញៀនខុសច្បាប់ ហើយគេប្រថុយមកទីនេះក៏ដើម្បីថតយកសកម្មភាពរបស់ពួកវា តែក៏ធ្លោះធ្លោយត្រូវគេចាប់បាន ។

          " អាមនុស្សចង្រៃដូចជាឯងគ្មានថ្ងៃអាចឡើងខ្ពស់ត្រដែតបែបនេះរហូតទេ ពួកឯងត្រូវតែរលាយ " ជុងហ្គុកញញឹមចុងមាត់ មុននឹងកិលខ្លួនទៅក្រោយ ។

ក្លែងស្នេហ៍Tempat cerita menjadi hidup. Temukan sekarang