ត្របកភ្នែកក្រាស់បើកឡើង បន្ទាប់ពីស្បៃរាត្រីបានឈានចូលមកដល់ភ្លាម បន្ទាប់ពីបានបញ្ចប់សង្គ្រាមក្ដៅគគុកមក ស្រីល្អក៏ចាកចេញទៅបាត់ ទុកតែJeonggukដែលនៅដេកលើសាឡុងពូកម្នាក់ឯង ។ ដៃមាំទាំច្រត់លើសាឡុង ពើតពើងខ្លួនឯងបន្តិច មុននឹងងាកភ្នែកសម្លឹងមើលទៅនាឡិកាដែលភ្ជាប់នឹងជញ្ជាំងនោះ ។
" នេះម៉ោង១១យប់ហើយ ? " Jeonggukស្វាងដូចគេទះ នេះម៉ោង១១ហើយខួរក្បាលគេក៏នឹកឃើញនាងតូចដែលរស់នៅក្រោមដំបូលតែមួយជាមួយនឹងគេ អ្វីដែលគេបារម្ភនោះគឺជាសុវត្ថិភាពរបស់នាងនេះឯង ។
" Dell ? Dellaឯងមកផ្ទះហើយរឺនៅ ? " គ្រានោះសម្លេងគេក៏បន្លឺឡើង ស្របជាមួយសម្រឹបជើងវែងៗធ្ងន់ៗបោះជំហានទៅមុខបន្ត សម្ដៅទៅផ្ទះបាយ.. ទីកន្លែងដែលនាងតែងតែនៅចម្អិនអាហារនោះ តែមកដល់ក៏ស្ងាត់មិនឃើញនាង ។ ក្នុងចិត្តកាន់តែភ័យខ្លាចលើសដើម គេប្រញាប់រត់ត្រឡប់ទៅក្រោយ ទៅកាន់បន្ទប់របស់នាង តែក៏ឈប់ឆ្កក់ កាលបើបានឃើញរាងកាយតូចស្រឡូនដេកនៅលើគ្រែរបស់នាង មិនដឹងជាលង់លក់តាំងពីពេលណាមក ។
Jeonngukដកដង្ហើមធំបន្តិចជាមួយនឹងចិត្តធូរខ្សាកក្រោយពីបានឃើញវត្តមានរបស់នាងនៅទីនោះ ។ នាយបោះជំហានដើរទៅស្រាលៗ ព្រោះខ្លាចថាអាចនឹងភ្ញាក់ដល់នាងតូចDella មើលទៅនាងដូចជាអស់កម្លាំង នឿយណាយពីការងារខ្លាំងណាស់ ។
" ហ៊ឹម !!! " ខ្យល់ដង្ហើមដកចេញ ដៃស្រឡូនលូកក្រសោបអោបអ្នកដែលទើបតែបានដាក់ខ្លួនដេកនៅលើគ្រែក្បែរនាងមិនទាន់បាន៥វិនាទីស្រួលបួលផង ។
" បងនៅតែកក់ក្ដៅដូចដើម..ទន់ៗក្ដៅៗដូចជាកូនទន្សាយចឹង.. ហ៊ឹម " Dellaរអ៊ូរង៉ូវនៅពេលដែលនាងអោបរឹតកាយJeongguk ពាក្យសម្ដីគួរអោយនាយអស់សំណើច ដៃក្រសោបអោបនាងណែនដៃដូចគ្នាដែរ គេមានភាពស្និតស្នាលជាមួយនឹងDellaតាំងពីពួកគេរស់នៅមណ្ឌលជាមួយគ្នាមក Dellaតែងតែអោបគេ ថើបគេ យំទារអោយគេអៀវនាងដើរលេង.. អនុស្សាវរីយ៍ពួកគេមានច្រើនណាស់ ទើបពេលនេះពួកគេទម្លាប់នឹងការស់នៅបែបនេះ ។
" រអ៊ូដូចជាអ្នកស្រវឹងចឹងនាងល្អិត..."
" ហ៊ឹម ! ខ្ញុំនឹកបងណាស់... នឹកបង..." ពាក្យនិយាយរបស់Dellaធ្វើអោយJeonggukលើកចិញ្ចើមឆ្ងល់ តែគំនិតមួយក៏លោតឡើងក្នុងខួរក្បាលរបស់គេ ធ្វើអោយគេសើចបន្តិច ។
