ភាគទី១៣ : បងអាក្រក់ណាស់រឺ ?

878 90 13
                                    

" Dellអាចដើរខ្លួនឯងបានណា៎ "
" នៅអោយស្ងៀមទៅ ប្រយត្ន័ធ្លាក់បាក់ចង្កេះទៅនាងច្រម៉ក់អើយ " Hyunjinកាន់ចាប់ជើងនាងជាប់ ព្រោះថានាងនៅលើខ្នងគេ តែនាងបែរជានៅមិនស្ងៀមទាល់តែសោះ ស្រីស្រស់គិតតែពីរើចង់ចុះពីលើខ្នងគេ តែគេក៏មិនព្រមលែងនាងដែរ គេចាប់ជើងនាងជាប់ហើយក៏ចាក់ចង្កេះនាងមិនឈប់ Dellaក៏ផ្ទុះសំណើចមិនឈប់តាំងពីនៅកន្លែងដើរលេងរហូតមកដល់មណ្ឌលវិញ ។

" Dellaបើសិនជាឯងនៅមិនស្ងៀមទេ យើងនឹងទម្លាក់ឯងហើយណា៎ " Hyunjinនៅតែញ៉ោះនាងមិនឈប់ , Dellaក្ដាប់មាត់ខ្លួនឯងទាំងខ្នក់ក្នាញ់ ដៃតូចស្រឡូនក៏អោបករគេជាប់មិននិយាយអ្វីទៀត , ឃើញថាស្រីជើងល្អចាញ់ប្រៀបបែបនេះ រាងខ្ពស់ក៏ញញឹមពេញចិត្ត បន្តដំណើរទៅទៀត តែក៏ឈប់ឆ្កក់កាលបើបានឃើញវត្តមានរបស់មនុស្សម្នាក់ដែលឈរនៅក្នុងមណ្ឌលកុមារកំព្រានោះ ។

" Hyunjin ! Hyunjinធ្វើអីនឹង ? " Dellaក៏សួរ ព្រោះនៅសុខៗគេក៏បន្ទន់ជង្គង់ទម្លាក់អោយនាងចុះពីខ្នងគេ ទាំងដែលអម្បាញ់មិញគេជាអ្នកចាប់នាងជាប់មិនឲ្យចុះពីលើខ្នងខ្លួន ។

" Jeongguk ! "
" បង Jeong " ស្រីស្រស់ឧទានឡើង ពេលឃើញវត្តមាននាយកម្លោះនៅទីនេះ , គេមកបានដោយរបៀបណា៎ ? គេមកទីនេះធ្វើអី ?

" បងJeongមកទីនេះធ្វើអីទៅ ? ចុះMiaនោះ ? ហើយនេះមុខបងកើតអី ? " Dellaសួរនាំត្បិតឃើញស្នាមជាំនៅលើមុខរបស់Jeongguk សភាពគេមើលទៅពិបាកមើលខ្លាំងណាស់ ។

" បងបារម្ភពី Dell ណាស់ "
" បង Jeong " នៅសុខៗនាយក៏ចូលមករកនាង រួចក៏ទាញនាងតូចមកអោបជាប់នឹងរង្វង់ដៃ និយាយថាគេបារម្ភពីនាង គេធ្វើអោយនាងតូចមានអារម្មណ៍មិនស្រណុកក្នុងចិត្តជាថ្មីទៀតហើយ ,  Hyunjinឈរសម្លឹងពួកគេមួយសន្ទុះក៏សម្រេចចិត្តបោះជំហានដើរចេញទៅទាំងដែលពេលនេះគេមានសិទ្ធិហើយ នាងជាមិត្តស្រីរបស់គេទៅហើយនោះ ។

" បងJeong ! បងមកបែបនេះ ចុះMiaនោះ ? នាងនៅតែឯងមិនខ្លាចទេរឺ ? " Dellaក៏ចេញពីការអោបក្រសោបរបស់នាយកម្លោះ ភ្នែកងាកមើលទៅអ្នកដែលបោះជំហានចាកចេញទៅនោះ , Hyunjinអាចនឹងខឹងនាងដែរទេ ?

ក្លែងស្នេហ៍Donde viven las historias. Descúbrelo ahora