« Della ! ឯងសម្រាកសិនទៅ » Hyunjinបីនាងតូចឡើងទៅកាន់បន្ទប់ខាងលើ ទម្លាក់នាងស្រាលៗនៅលើពូក ទាញផាហ៊ុមក្រាស់មកដណ្ដប់អោយនាង , ស្រីស្រស់ក៏បានតែដេកបែរខ្នងទាំងមិនបាននិយាយស្ដីអ្វីសូម្បីតែមួយម៉ាត់ នាងមិនសូម្បីតែយំ ឃើញសភាពនាងបែបនេះរឹតតែធ្វើអោយHyunjinពិបាកចិត្តថែមមួយកម្រិតទៀត ។
« ឯងមិនអីទេត្រូវទេ ? » គេនៅតែប្រើសព្វនាមបែបនេះជាមួយនឹងនាងដដែល ព្រោះគេមិនចង់ដាក់សម្ពាធទៅលើនាង ហើយក៏មិនចង់អោយនាងមិនស្រួលចិត្តគេចង់ឲ្យនាងជាអ្នកផ្ដើមដោយខ្លួនឯង ។
« ចាំយើងទៅយកថ្នាំរបួសមកលាបអោយឯងទៅចុះណា៎ Dell » Hyunjinអង្អែលក្បាលលួងលោមនាង មុននឹងក្រោកពីគ្រែបំណងដើរទៅយកប្រអប់ថ្នាំ តែក៏ឈប់នៅពេលដែលដៃតូចស្រឡូនអោបគេជាប់ពីក្រោយមិនអោយគេរើខ្លួនបាន ខ្លួនតូចក៏ញ័រឡើងស្របជាមួយនឹងសម្លេងយំលុលៗ ព្រោះនាងផ្ទប់មុខខ្លួនឯងនឹងខ្នងគេ អាចនិយាយថាពេលនេះហើយជាពេលដែលគេបានលឺនាងយំខ្លាំងជាជាងពេលណាទាំងអស់ ។
« សុំទោស បើសិនជាវាធ្វើអោយរំខាន តែ..តែខ្ញុំពិបាកទ្រាំណាស់ Hyunjin ហ្អឹក » Dellaមិនអាចលាក់វាមកទៀតនោះទេ កាន់តែលាក់ទ្រូងនាងកាន់តែណែនសឹងតែស្លាប់ទៅហើយ , Hyunjinក៏បែរមករកនាង លូកកាន់ក្រសោបមុខរបស់នាង ទឹកភ្នែកហូរដាមកាត់ផែនថ្ពាល់ស្រក់កាត់ស្នាមរបួសនៅលើមាត់របស់នាង ។
« ឯងដឹងទេ ? ឯងកាន់តែគួរអោយស្រឡាញ់នៅពេលដែលឯងយំបែបនេះ » Dellaសម្លឹងមើលគេទាំងដង្ហក់សឹងតែដាច់ខ្យល់ទៅហើយនោះ ។
« Jin ជេរយើងរឺ ? » Hyunjinសើចនឹងទឹកមុខរបស់Della នេះយំយ៉ាងនឹងហើយនៅមានអារម្មណ៍មកតវ៉ាចោទប្រកាន់គេទៀតរឺ ? នេះបានហៅថាស្រីឆ្នាស់ពតិតមែន ។
« មោះចាំយើងជូតទឹកភ្នែកអោយឯងចុះណា៎ស្រីឆ្នាស់ជាទីស្រឡាញ់ » Hyunjinលើកដៃទាំងសងខាងជូតទឹកភ្នែករបស់នាង ។ ស្រីស្រស់តាមសម្លឹងមើលគេមិនដាក់ភ្នែក ក្នុងចិត្តនឹកគិតថាហេតុអីក៏គេធ្វើល្អដាក់នាងខ្លាំងម៉្លេះ ? តាំងពីដើមមកគេតែងតែបែបនេះ ទោះជាពេលខ្លះនាងមិនបានខ្វល់ជាមួយនឹងគេក៏ដោយ ។
