*** នៅមណ្ឌលកុមារកំព្រា ***
" អញ្ជើញចូលមកខាងក្នុងទាន " Hyunjinនាំផ្លូវបុរសចំណាស់ដែលខំមកពីចម្ងាយមក អ្នកនៅទីនោះក៏នាំគ្នាចេញមកអោនគំនាបចាំទទួលលោក ព្រោះអ្នកណាក៏ដឹងថាគាត់ជាអ្នកណា ពួកគេក៏ឆ្ងល់ថាហេតុអីបានជាគាត់ផ្ដល់កិត្តិយសអញ្ជើញមកទីនេះទៅវិញ ??
" នេះមានរឿងអីទៅ Hyunjinកូន ? " អ្នកគ្រូជាម្ចាស់មណ្ឌលក៏សសៀរៗចូលទៅរកនាយកម្លោះHyunjinសួរនាំគេទាំងមិនយល់ មានរឿងអីទើបបានជាដល់ថ្នាក់លោកប្រធានាធិបតី អ្នកដឹកនាំប្រទេសមកដល់ទីនេះ ?
" គឺ បែបនេះណាអ្នកគ្រូ លោកប្រធានាធិបតីChoiគាត់បានទទួលដំណឹងមកថានៅទីនេះធ្លាប់បានទទួលយកកូនស្រីបង្កើតលោកយកមកចិញ្ចឹម "
" ព្រះអើយ "
" ដូច្នេះហើយទើបពេលនេះលោកចង់មកឆែកមើលពីឯកសារសង្ខេបដើម្បីរកក្មេងស្រីម្នាក់នោះ គឺតែប៉ុណ្ណឹងឯងណា៎អ្នកគ្រូ " Hyunjinក៏សើចស្ញេញដាក់អ្នកគ្រូ តែភ្នែកក៏មិនភ្លេចងាកសម្លឹងមើលទៅខាងក្រៅផង ព្រោះគេបានទុកDellaឲ្យនៅខាងក្រៅជាមួយនឹងJeonggukព្រោះគេត្រូវជូនលោកប្រធានាធិបតី Choiមកខាងក្នុង ។" សង្ឃឹមថាអាJeongវាមិនធ្វើអ្វីផ្ដេសផ្ដាសចុះ "
" Hyunjin " នាយកម្លោះប្រញាប់បោសគំនិតរបស់ខ្លួនចោល មុននឹងរហ័សរត់ទៅតាមពីក្រោយលោកប្រធានាធិបតីទៅកាន់បន្ទប់ផ្ទុកឯកសារ ។* នៅខាងក្រៅ *
" Dell.. Dellបងអង្គុយក្បែរផងបានទេ ? "
" តាមសម្រួលចុះ ខ្ញុំនឹងបងមិនមែនអ្នកដទៃឯណា? ពួកយើងជាបងប្អូនតើមិនចឹង បងធ្វើដូចជាទម្លាប់ទៅចុះណា " ដូចជាត្រូវគេព្រួសភ្លើងដាក់កណ្ដាលមុខចឹង ពាក្យនេះជាពាក្យដែលគេតែងតែនិយាយដាក់នាង មិនស្មានថាពេលនេះនាងជាអ្នកនិយាយដាក់គេទៅវិញ ។" អោយបងសុំទោសរឿងកាលពីថ្ងៃនោះ-"
" បងមិនខុសទេ.. ខ្ញុំទេដែលគ្មានសិទ្ធិនោះ បងនឹងMiaជាសង្សារគ្នា បារម្ភពីគ្នាបែបនេះវាជារឿងធម្មតាទៅហើយ " Dellaនិយាយរៀបរាប់ទាំងសម្លេងសោះកក្រោះមកកាន់គេ មិនមែនជាសម្លេងឆ្មើងឆ្មៃគួរឲ្យស្រឡាញ់ដូចដែលគេធ្លាប់បានលឺឡើយ ។
