ភាគទី១៦ : បងជាប្រុសល្ងង់បំផុត

868 94 21
                                    

/ A Few Day later /

កាយមាំក្រោកឡើងពីគ្រែក្នុងបន្ទប់របស់គេទាំងឈឺខ្លួនប្រាណ គេមានអារម្មណ៍ថាមិនស្រួលខ្លួនប៉ុន្មានថ្ងៃទៅហើយតាំងពីថ្ងៃមកពីមណ្ឌលវិញ ។ Jeonggukលូកបើកទាញទ្វារបន្ទប់ស្រាលៗឡើងចេញមកខាងក្រៅទាំងរាងធីងធោងក្នុងខ្លួន តែមកដល់ខាងក្រៅគេក៏បានឃើញពីសកម្មភាពខ្លះៗដែលធ្វើឲ្យអារម្មណ៍តានតឹងគេកាន់តែសម្រុកមកពេញខួរក្បាល ។

" មើស៎ ទុកឲ្យអូនជាអ្នកធ្វើ.. ហ្អា៎ Hyunjin "
" កុំចចេស បងចង់ជួយការងារអូន " Hyunjinនឹងស្រីតូចDellaកំពុងតែប្រឡែងគ្នានៅឯផ្ទះបាយ គេចាប់កាន់សក់ទន់រលាស់របស់នាងឡើង ព្រោះតែនាងមិនមានកៅស៊ូយកមកជាមួយ តែក៏មិនអីមានសង្សាររូបសង្ហាជួយនាងស្រាប់ទៅហើយមិនចឹង ។

" បងខូចណាស់.." Dellaលើកដៃតូចបៀកម៉្សៅនៅនឹងច្រមុះរបស់Hyunjin នាយកម្លោះក៏ជ្រួញច្រមុះខ្លួនឯងធ្វើភ្នែកក្រឡេបក្រឡាប់មិនឈប់ គេមានបំណងចង់ឲ្យDellaសើច ហើយវាក៏បានផលពិតមែន នាងសើចឡើងបាត់ភ្នែកទៅហើយ ឃើញនាងសើចបែបនេះHyunjinក៏សប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបានទៅហើយ គ្មានអ្វីសប្បាយចិត្តជាងធ្វើឲ្យមនុស្សស្រីជាទីស្រឡាញ់ខ្លួនបានញញឹមឡើយ ។

" បងកុំមកដណ្ដើមការងារអូន ហើយទៅអង្គុយចាំនៅសាឡុងទៅ ពេលអូនធ្វើរួចអូននឹកលើកយកទៅឲ្យបងនៅទី- - បង Jeong ? " Dellaងាកបែរចង្អុលទៅសាឡុង តែក៏ចង្អុលចំកាយមាំទាំដែលកំពុងតែឈរសម្លឹងមើលមកពួកគេ ស្រីតូចក៏ទម្លាក់ដៃចុះរួចញញឹមទៅកាន់នាយបន្តិច ។

" បងJeongក្រោកយូរហើយ? បងអង្គុយនៅសាឡុងទៅចាំខ្ញុំរៀបអាហារឲ្យ.." Jeonggukក៏ងក់ក្បាលតបនឹងនាង រួចក៏ដើរបោះជំហានទៅសាឡុង គ្រាន់តែគេដើរចេញមិនទាន់បានដល់សាឡុងស្រួលបួលផងក៏បានលឺសម្លេងសើចរបស់ពួកគេទាំង២នាក់នោះជាថ្មី ។ គេទម្លាក់ខ្លួនស្រឹបនៅលើសាឡុង ដៃមាំលូកកាន់តេឡេបើកទូរទស្សន៍រួចក៏តម្លើងសម្លេងឲ្យលឺជាងសម្លេងសើចរបស់ពួកគេទាំង២នាក់ មិនយល់ថាហេតុអីគេបែរជាមានអារម្មណ៍ថារំខានចិត្តរាល់ពេលដែលលឺសម្លេងសើចរបស់ពួកគេទាំង២នាក់ ក្រែងគេគួរតែសប្បាយចិត្តដែលDellរកបានបុរសល្អមើលថែនោះ ។

ក្លែងស្នេហ៍Where stories live. Discover now