TAKEN BY ME : ភាគទី13

12.7K 769 2
                                    

     ជុងហ្គុក ក្រោយនិយាយជាមួយ ហូស៊ុក រួចនាយបន្តទៅផ្ទះ យ៉ុនហ្គី ដើម្បីនិយាយការងារផងព្រោះយប់ស្អែកចេញទំនិញ ។
" ហ៊ា Call ទៅលោកចន បន្តិចទៅ អូន Call ទៅ ថេហ៍ គេមិនលើកទេ អូនខ្លាចលោកចន ធ្វើបាប ថេហ៍ ហ៊ាជូនអូនទៅផ្ទះ ថេហ៍ ក៏បានដែរអូនអត់ហ៊ានទៅទេ "
" ជុងហ្គុក មិនធ្វើបាបក្មេង Cute Cute ស្អាតៗចឹងទេជឿហ៊ាទៅ "
" តែ... "
" ហ៊ា " ជុងហ្គុក ដើរចូលមក ។
" នោះមកហើយ "
" លោកចន!! "
" អាល្អិត?
" ឯណាមិត្តខ្ញុំ? "
" គេនៅផ្ទះ "
" លោកអត់មានធ្វើបាបគេមែនទេ? "
" មិចមិនសួរគេខ្លួនឯង? "
" ទាក់ទងមិនបានទេ "
" ជីមីនហា៎ ស្តាប់ហ៊ា " យ៉ុនហ្គី
" ហ៊ា...ជូនអូនទៅផ្ទះ ថេហ៍ "
" មិនអោយទៅទេ ចាំថ្ងៃក្រោយទៅ " ជុងហ្គុក ប្រកែកភ្លាមៗ ។
" ហេតុអី? ឬមួយលោកធ្វើបាបមិត្តខ្ញុំ? "
" ខ្ញុំកំពុងដាក់ទោសគេអោយនៅផ្ទះមិនអោយជួបអ្នកណាទាំងអស់ អោយគេដឹងកំហុកដែលមិនស្តាប់សម្តីខ្ញុំ "
" មិនពិតទេដឹង? "
" ហ៊ា ខ្ញុំមានរឿងចង់និយាយ "
" ជីមីន ហ៊ាមានការសិនអូនទៅចាំឯឡានមុនចុះ "
" ក៏បាន! " ជីមីន ក៏ដើរចេញទុកអោយពួកគេនិយាយការងារ ។
" ស្អែកពួកយើងប្តូរម៉ោងទៅ ទំនិញនិងចេញពេលថ្ងៃ "
" ចេញពេលថ្ងៃបានយ៉ាងមិច? ប្រយត្ន័តែប៉ូលីស ស្ទាក់ ចាប់រលាយរលត់ទៅ "
" កុំបារម្ភអីហ៊ា រឿងនេះខ្ញុំអោយ ហូស៊ុកចាត់ចែងផ្លូវអោយយើងហើយ "
" អោយតែមិនអី ពួកឆ្គែប្រហែលចាំនៅពេលយប់ហើយមើលទៅ "
" ចឹងហើយទើបខ្ញុំប្តូរពេល មានការតែប៉ុណ្ណឹងទេ ខ្ញុំទៅវិញហើយហ៊ា "
" ទៅៗ "
" ឆើស! " នាយទៅវិញ ។ តាមផ្លូវឃើញរបស់ញាំទំនងៗក៏អោយ បេន ចុះទៅទិញផ្ញើរនាយល្អិតនៅផ្ទះ មិនដឹងពេលនេះយ៉ាងមិចទៅហើយនោះទេ?
      ទម្រាំមកដល់ផ្ទះកគឺពេលរសៀលទៅហើយ នាយអោយអុំយករបស់ដែលនាយទិញមករៀបចំដាក់ចានរៀបរយនិងកាន់យកទៅអោយនាយនៅបន្ទប់របស់ ថេហ្យុង ។
      នាយកម្លោះមាឌធំដំបងបោះជំហ៊ានចូលមកក្នុងបន្ទប់នាយតូចជាម្ចាស់បន្ទប់នៅគេងនៅឡើយទេ ។
" គេងមិនទាន់ភ្ញាក់ឬទើបនិងគេងទៀត? " នាយទម្លាក់ខ្លួនអង្គុយនៅគែមគ្រែលើដៃវាសសក់បាំងមុខ រាងតូចចេញ នាយអង្គុយគយគន់សម្រស់គេងលក់របស់គេ បើសូម្បីគេងលក់ក៏ស្អាតគ្មានទាស់បែបនេះ បានន័យថាអាម្សៀរនោះគ្មានសំណាងទើបបោះបង់ក្មេងម្នាក់នេះចោល ស្លាប់បាត់ក៏សមមុខហើយ ។
   
*តុ តុ តុ
     សម្លេងគោះទ្វារបំវែចំណាប់អារម្មណ៍នាយអោយបែរទៅតាមសម្លេង នាយកម្លោះក៏ងើបទៅបើកទ្វារ។
" នេះលោកប្រុស " អុំហ៊ុចថាសអោយនាយ ។
" គេមានចុះទៅញាំបាយឬអត់ថ្ងៃមិញ? "
" អត់ទេចា៎! អុំបានឡើងមកតាមតែឃើញគាត់កំពុងគេងទើបមិនហ៊ានរំខាន "
" កើតអីទេដឹង? "
" ចាស? "
" អុំទៅវិញចុះ តុអាហារផង "
" ចា៎លោកប្រុស " អុំទៅវិញតាមបញ្ជារ ។ ជុងហ្គុក កាន់ថាសដើរមកក្នុង នាយដាក់ថាសលើតុរួចដើរមក ដាស់នាយតូចអោយទៅញាំបាយ បណ្តោយអោយគេងស្លាប់ដោយសារគេងអត់បាយឥឡូវហើយ ។
" ថេហ៍!! " សម្លេងស្រាលដែលនាយមិនធ្លាប់ប្រើបានបន្លឺឡើងដាស់រាងតូចអោយភ្ញោចភ្ញាក់ ។
" ហឹម.... " ទម្លាប់ពឺតខ្លួនញឺភ្នែករបស់គេបានបញ្ចេញ ដែលអោយ ជុងហ្គុក ខ្នាញ់និងកាយវិការនេះណាស់ មើលចុះ ។
" ភ្ញាក់បានហើយ "
" ហឹម? លោក? " ថេហ្យុង បើកភ្នែកមើលជុំវិញ និង។
" ខ្ញុំយ៉ាងមិច? "
" គ្មានស្អីទេ " គេបញ្ចេញសម្លេងសោះកក្រោះ ។
" ទៅងូតទឹកញាំបាយ ព្រះអើយប្រពន្ធអ្នកណាគេគេងពីព្រឹកដល់ល្ងាចបែបនេះ? "
" លោកឯងថាស្អីមិញនេះ? "
" លឺយ៉ាងមិចគឺចឹងហើយ "
" ឆើស! " ថេហ្យុង ពេបមាត់រួចបែរមុខចេញ ។
" នៅគេងទៀត? "
" ងើបវាមិនរួច " ថេហ្យុង ស្រែកដាក់នាយ
" យូរហើយមិនប្រាប់? " ជុងហ្គុក ងើបទាញភួយចេញពីរាងកាយនាយតូចនិងលើកបីគេឡើង ថេហ្យុង អោបករ.នាយជាប់ខ្លាចធ្លាក់ ។
" លោកធ្វើអោយថ្ងៃសម្រាកដើរលេងរបស់ខ្ញុំក្លាយជាគុកឃុំឃាំង " ថេហ្យុង និយាយសម្លេង រាបស្មើ ។
" បើឯងស្តាប់តាមខ្ញុំ ម្ល៉េះពេលនេះកំពុងដើរយួរឥវ៉ាន់បាក់ដៃហើយទេដឹង? " នាយសង្ហារតប និងដាក់អោយគេឈរ ។ ក្នុងបន្ទប់ទឹកគឺមានកន្សែងត្រៀមទុកអោយរួចហើយ ។
" ឈរកើតឬអត់? "
" ...... " ថេហ្យុង មិនតប់តែក្រវិក្បាលជាចម្លើយ នេះនៅឈឺនៅញ័រជើងនៅឡើយ កម្លាំងក៏គ្មានចង់តែគេងមួយកន្លែង ។
" ចឹងងូតទឹកក្នុងអាងដូចព្រឹកមិញ? អង្គុយសិនខ្ញុំលាយទឹកក្តៅៗអោយចុះ " ជុងហ្គុក ដាក់ ថេហ្យុង អោយអង្គុយលើកន្សែងបត់ទន់ៗដូចពូក នាយរៀបចំទឹកអោយគេ ។
" អោយងូតទឹកអោយទេ? "
" ចេញទៅ "
" ខ្ញុំអ្នកបម្រើឯងឬ? "
" ...... " ថេហ្យុង មិនតបធ្វើជាមិនខ្វល់ ។ បើមិនអោយដេញចេញចង់អោយគេអរគុណនាយឬ?
" ចាំមើលចុះ... "
" ស្អីរបស់លោកទៀតហើយ? " ថេហ្យុង បញ្ចេញសម្លេងធុញទ្រាន់ ។
" ....... " នាយមិនតបក៏ដើរចេញមកក្រៅវិញ ថេហ្យុង ចាប់ផ្តើមភ័យខ្លួន ដូចជាចាប់ផ្តើមខ្លាចនាយ ហើយ មើលមកដូចល្អ តែដូចជាអាក្រក់ ពិបាកយល់ណាស់ ។
        មួយសន្ទុះ ថេហ្យុង ចេញមកវិញដោយខ្លួនឯងគេអាចដើរបានតើគ្រាន់តែរាងឈឺតិចៗ ។ ខាងក្រៅ ជុងហ្គុក បានត្រៀមសម្លៀកបំពាក់អោយគេដែរ ។ ព្រះអើតយមើលចុះប្រាប់ថាគេជាម៉ាហ្វៀកំណាចឬ? ថេហ្យុង ច្បាស់ជាមិនជឿទេ គេមិនធ្លាប់ឃើញ ប៉ារបស់គេបញ្ចេញកាយវិការយកចិត្តទុកដាក់បម្រើអ្នកណាម្នាក់ឡើយតែមើលនាយចុះ បែបនេះទើបគេមិនខ្លាច ។ មនុស្សកំពុងធ្វើចិត្តខឹងស្អប់តែបើទង្វើរបស់នាយបែបនេះ ថេហ្យុង ចិត្តទន់ដាក់នាយទៀត មិនខានទេ ។
     *មិនបានទេ គីម ថេហ្យុង គេជាមនុស្សអាក្រក់ គេបំផ្លាញឯង ។ នាយតូចបន្លឺនៅក្នុងចិត្តពេលកំពុងឈរមើលមុខរបស់នាយ ។
" មើលម៉្លេះៗ មិនដែលឃើញ? " ជុងហ្គុក សួរនាំគេ មិនតបបញ្ចេញទឹកមុខក្រញ៉ូវនិងដើរតិចៗទៅយកសម្លៀកបំពាក់ដែលនាយរៀបចំទុកស្រាច់ហើយនោះយកទៅបន្ទប់ទឹកវិញដើម្បីស្លៀកពាក់ ។
" ស្អីចូលទៀតហើយ? " ជុងហ្គុក រអ៊ូរម្នាក់ឯង ។ បន្តិចក្រោយមក ថេហ្យុង រៀបចំខ្លួនហើយក៏ចេញមកវិញ ។
" ចុះទៅក្រោមញាំបាយ ខ្ញុំអោយអុំរៀបចំអោយឯង រួចហើយ "
" ទេ! " ថេហ្យុង តបមួយម៉ាត់គត់ ។
" កើតស្អី? "
" កុំមកខ្វល់ " ថេហ្យុង ឡើងមកគេងវិញ ស្រាប់តែ...
" អាយ៎.... " សម្លេង ថេហ្យុង ស្រែកចាចក្រោយ ជុងហ្គុក ស្ទុះមកឡើងទ្រោមពីលើគេភ្លាម ។
" ឯងកំពុងរឹងរួសជាមួយអ្នកណា? "
" លែងខ្ញុំ!! "
" យ៉ាងមិចចង់ត្រូវថែមទៀតមែនទេ? "
" មនុស្សអាក្រក់ អាងតែអំណាចគម្រាមគេ "
" ដឹងថាអាក្រក់ហើយហេតុអីមិនស្តាប់? ហេតុអីចង់អោយខ្ញុំប្រើធម៌ក្តៅដាក់ឯង? ថ្នាក់ថ្នមមិនចូលចិត្តមែនទេ? "
" បើជាលោក ទោះស្អីក៏ខ្ញុំមិនចូលចិត្តដែរ "
" តែ....បើរឿងលើគ្រែចូលចិត្តមែនទេ? "
" ថោកទាប!! "
" ជេ? " ភ្លើងឆេះពេញខ្លួន ជុងហ្គុក ជាមនុស្សក្តៅឆេវឆាវលឿននៅពេលអ្នកជាឌឺឬផ្គើននាយ ។
" លែងខ្ញុំឈឺ " ថេហ្យុង ស្រែកឡើងពេលនាយ ក្តាប់រឹតករ.ដៃរបស់ខ្លួនខ្លាំងៗ ។
" គ្រែងចូលចិត្តហិង្សាមិនចឹង " ជុងហ្គុក បញ្ចប់ប្រយោគអោនទៅថើបបបូរមាត់រាងតូចបឺតច្បូតខ្លាំងសឹងតែឈាមមាត់គេទៅហើយ ។ នាយតូចលើកដៃវាយស្មារបស់ ជុងហ្គុក ក្រោយពីថើបយូរហើយមានអារម្មណ៍ចង់អស់ខ្យល់ ។ ជុងហ្គុក លែងចេញពីការថើបបបូរមាត់បន្តមកញីញ៉ក់កញ្ចឹងករ.សរខ្ចីសល់ស្នាមពីយប់នោះម្តង ។
" បានហើយ...ខ្ញុំព្រមហើយ " ដោយរើមិនឈ្នះទើប ថេហ្យុង ព្រមស្របតាមនាយ គឺព្រមចុះទៅញាំបាយ។ បានផលពិតមែនព្រោះ ជុងហ្គុក បានបញ្ឈប់ សកម្មភាពរបស់នាយមុននេះ ។
" ព្រមពីដំបូងក៏ចប់! " ជុងហ្គុក ងើបចេញពីរាងកាយគេនិងលើកបីគេឡើង ។
" ដាក់ខ្ញុំចុះ ខ្ញុំដើរបាន "
" កុំចេះ " ជុងហ្គុក ស្រែកអោយគេមួយម៉ាត់និងបីគេចុះទៅក្រោមញាំបាយ ។ ខំសាកវិធីរបស់មិត្តប្រាប់មកហើយ ទន់ភ្លន់ហើយ មើលថែហើយមិនបានផលដូចវិធីឃោឃៅរបស់នាយនោះទេ ។
*ថេហ៍ អើយ ថេហ៍ មិនគួរណានាំទុកសោះ ។ នាយតូចរអ៊ូរក្នុងចិត្ត នាំទុកអោយគេគេងចំណេញលើខ្លួនទៀតទាល់តែបាន ។
       មកដល់ខាងក្រោម នៅតុអាហារ ជុងហ្គុក បាន ដាក់អោយ ថេហ្យុង អង្គុយលើភ្លៅរបស់នាយ ក្រោមខ្សែរភ្នែកអ្នកបម្រើក្នុងផ្ទះ ។
" លោកលែងខ្ញុំ "
" អង្គុយអោយស្ងៀម អុំដួសបាយ "
" មួយចានឬពីរ ចា៎? "
" មួយបានហើយ "
" ចា៎ " អុំរៀបចំហើយ ជុងហ្គុក ដេញអោយគ្រប់គ្នាចេញទៅធ្វើការរៀងខ្លួនចុះ ទុកគេនៅតែពីរនាក់ ។
" ឆាប់ញាំបាយទៅ បើញាំមិនអស់ត្រូវមិនខាន " នាយនិយាយពេលបង្វែរអោយគេបែរទៅមុខដោយអង្គុយអោយខ្នងលើភ្លៅរបស់នាយ ។
" អាងអីគម្រាម ឆើស " ថេហ្យុង រអ៊ូរពេលញាត់បាយចូលមាត់ ជុងហ្គុក បានលឺតែខ្ចិលតបទុកអោយគេអង្គុយញាំបាយអោយអស់ពីចានទាំងបង្ខំ ។ រួចនាយក៏បីគេទៅបន្ទប់វិញ អ្នកបានឃើញក៏បានត្រឹមតែឆ្ងល់ព្រោះមិនហ៊ាមសួរនាំ ។
        យប់បន្តិច ថេហ្យុង កំពុងរៀបចំគេងហើយ ជុងហ្គុក បានចូលមកលើគេងលើគ្រែជាមួយគេដែរ ភ្លាមៗធ្វើអោយគេភ្ញាក់ព្រឺតពិសេសគឺដៃនាយអោបចង្កេះគេពីក្រោយ ។
" លោក! លែងហើយចេញទៅវិញភ្លាម "
" ទេ! ខ្ញុំគេងទីនេះដែរ "
" មិនបាន! "
" អត់ខ្វល់ "
" មុខក្រាស "
" ស្អែកខ្ញុំប្រហែលមិនបាននៅអោយឯងជេទេ កុំនឹកខ្ញុំអោយសោះ "
" អាណានឹកលោកឯង? "
" រាត្រីសួរស្តី " នាយកម្លោះបញ្ចប់ប្រយោគនិងជ្រប់មុខថើបកញ្ចឹងករ.របស់គេមួយដង្ហើមសង្ងំគេងធ្វើមិនដឹង ។
" មនុស្សឆ្គួត " ថេហ្យុង លួចជេតិចៗ ក្រៅពីពាក្យ  ឆ្គួតគេក៏មិនដឹងគួរជេបែបមិចទៀតដែរ ។ ប៉ុន្តែរង្វង់ដៃនិងដើមទ្រូងនាយគឺកក់ក្តៅណាស់ ថេហ្យុង មិនបានដឹងឡើយថា ជុងហ្គុក គេងអោបខ្លួនតាំងពីយប់មិញម្ល៉េះ ហើយនេះជាយប់ទី 2 ។

To be continue......

❤️TAKEN by ME🔞🔥 (ចប់)Where stories live. Discover now