ថេហ្យុង ដែលមកអង្គុយខាក្រោមម្នាក់ឯងនោះគេអង្គុយចាំរហូតដល់អាហារពេលល្ងាចរួចរាល់ ពេលកំពុងញាំក៏ផ្តាំអោយ អុំរៀបចំដាក់ថាសយកទៅអោយ ជុងហ្គុក នឹកចុះនឹកឡើងក៏យកទៅខ្លួនឯងព្រោះនាយនៅបន្ទប់ខ្លួនថែមទាំងពាក់អាវរបស់ខ្លួនទៀតខ្លាចអុំយល់ច្រំលំ ។
" អុំ! មិនបាច់លើកទៅទេ ខ្ញុំលើកខ្លួនឯងវិញ "
" អ្នកប្រុសលើកខ្លួនឯង? "
" និងហើយអោយមក! " ថេហ្យុង យកថាសពីដៃអុំ ឡើងទៅខាងលើ ។ គិតស្មានថាគេចង់បម្រើណាស់ឬ? គ្រាន់តែមិនចង់អោយគ្រប់គ្នាយល់ច្រលំតែប៉ុណ្ណោះ ។
*ក្រាក!!
ទ្វារបើកដោយស្បារដៃនាយតូចបង្ហាញអោយឃើញអ្នកកំពុងគេងមិនទាន់ភ្ញាក់នៅឡើយ នេះគេចុះទៅជិត 3ម៉ោងហើយមិនទាន់ភ្ញាក់ទៀត? ថេហ្យុង យកថាសដាក់លើតុរួចដើរទៅមើល ។
" លោក!! អេ... " គេយកដៃចុចលើនាយបំណងចង់ដាស់តែនាយដេកដូចខ្មោចចឹងមិនកម្រើកសោះ ។
" លោក...ចន ជុងហ្គុក អេ...កើតអីឬអត់? កុំស្លាប់ក្នុងបន្ទប់ខ្ញុំអោយសោះ នែ៎... "
" ហឹម...? " ជុងហ្គុក កម្រើកបន្តិចក៏គេងវិញ ។
" Aww? " សម្លេងទូរសព្ទរោទ៍ជារបស់ ជុងហ្គុក ដោយឃើញលេខមានឈ្មោះទើប ថេហ្យុង ចុចទទួល ។
" ហា..."
" ជុងហ្គុក ឯងមានទៅពេទ្យឬអត់និង? ប្រយត្ន័តែធ្ងន់ងើបលែងរួច ឆាប់ទៅពេទ្យ ឬអោយហ៊ាតាមពេទ្យទៅដល់ផ្ទះ? "
" គឺ....គឺគាត់គេងបាត់ទៅហើយហ៊ា "
" អរ... ថេហ្យុង មែនទេ? ជួយប្រាប់អោយគេទៅពេទ្យផងមើលថែគេផងចឹងប៉ុណ្ណឹងចុះ "
" ឈប់សិនហ៊ា...Aww បិទលឿនណាស់ ខ្ញុំប្រាប់ពីពេលណាថាមើលថែគេ? ឆើស! " ថេហ្យុង បោះទូរសព្ទនាយទៅម្ខាង និងអោនទៅរកមើលនាយ ម្តងទៀត ។
" អេ...លោក! អីយ៉ាស់ ក្តៅខ្លួនណាស់ "
" រំខានណាស់ " ជុងហ្គុក ក្រវាសរាងតូចចេញដែលមករំខានដំណេករបស់នាយ ។
" ចេញក៏បាន ឆើស! " ថេហ្យុង ងើបចេញទៅណាមិនដឹងមកវិញជាមួយចានដែកដែលមានដាក់ទឹក និងកូនកន្សែងតូចមួយផង ។
" ខ្ញុំ! មិនដែលធ្វើបែបនេះអោយអ្នកណាក្រៅពីប៉ាខ្ញុំទេលោកសំណាងបំផុតហើយ " ថេហ្យុង រអ៊ូមុន និងដាក់ចានដែកចុះ គេក៏ត្រូវដោះអាវនាយចេញដូចគ្នា។
ជំហ៊ានដំបូងនៃការជូតខ្លួនក៏អាចនិងអៀនបន្តិចដែរ តែក៏អាចធ្វើបាន ជូតខ្លួនគឺជូតខ្លួនគេមិនទៅជូតជើងអោយទៀតនោះទេ ។
" ហ៊ើយ...ដេកអត់បាយទៅមិនខ្វល់ជាមួយទេ "
" ដាច់ចិត្តដែរហ្អរ? " សម្លេងងុលៗបន្លឺឡើង ។
" នេះលោក..? "
" បញ្ចុកបាយផងទៅខ្ញុំឃ្លានណាស់ " ជុងហ្គុក បើកភ្នែកមកនិយាយជាមួយគេ ។
" ខ្ញុំមិនមែនអ្នកបម្រើលោកឯងទេ "
" មិនមែនអ្នកបម្រើតែជាតួនាទីប្រពន្ធត្រូវមើលថែប្តី ជួយលើកតិចមក "
" ខ្ញុំមិនមែនប្រពន្ធលោកឯងទេ "
" ជួយលើកតិចមកឆាប់ឡើងឃ្លានណាស់ " ថេហ្យុង ក៏ចូលមកលើនាយអោយអង្គុយផ្អែកនិងក្បាលគ្រែ ។
" ឃ្លានញាំខ្លួនឯង "
" ញាំមិនបានទេដៃខ្ញុំឈឺណាស់ "
" លោកឯងចំជាអំពុលទុកពិតមែន! "
" ឆាប់ឡើងឃ្លាន " មុខនាយមិនបញ្ចេញអីមកតែក្នុង ចិត្តនាយក៏លួចអន់ចិត្តនិងពាក្យសម្តី ថេហ្យុង ដែរ ។ ពាក្យថាអំពុលទុកអ្នកដ៏ទៃនាយពិតជាមិនចង់អោយអ្នកណានិយាយដាក់នាយទើបនាយតែងតែរឹងមាំ បើទោះពេលនេះកំពុងវិលមុខឈឺក្បាលស្ទើផ្ទុះហើយក៏ដោយ ។
" ហាមាត់! " ថេហ្យុង យកបាយមកបញ្ចុក ទោះសម្តីសោះកក្រោះតែ ថេហ្យុង ក៏ធ្វើ ។
" ហឹម!! " ជុងហ្គុក អង្គុយចាំញាំ នាយញាំច្រើនបាយមួយចាននេះនាយញាំមិនឆ្អែតទេតែក៏មិនរកទៀត ដែរ ។
" ញាំបាយហើយទៅពេទ្យទៅ "
" យប់ហើយមិនបាច់ទៅទេ "
" ទៅពេទ្យទៅតិចស្លាប់ "
" ខ្លាចប្តីស្លាប់ចោលឬ? "
" ហ៊ើយ! ព្រោះហ៊ា Call មកប្រាប់ថាអោយលោកទៅពេទ្យ ខ្ញុំគ្រាន់តែប្រាប់បន្តប៉ុណ្ណោះ "
" ហ៊ា Call មកខ្ញុំ? ចឹងឯងលើក? ហើយមានឃើញអីឬអត់? "
" ឃើញស្អី? គ្មានមានស្អីផង "
" គ្មានក៏គ្មាន " ជុងហ្គុក ឈប់និយាយពេល ថេហ្យុង ងើបចេញយកចានទៅទុកមុខបន្ទប់ ។ នាយលួចញញឹមដែរទូរសព្ទនាយតាំងរូបរបស់ ថេហ្យុង នៅលើអេក្រង់ រឿងអីថឆ ថេហ្យុង មិនឃើញនោះ?
" នេះ! "
" ជាអី? "
" ថ្នាំ លេបទៅ ខ្ញុំខ្លាចលោកស្លាប់ក្នុងផ្ទះខ្ញុំ "
" ថ្នាំពុលទេដឹង? "
" ចឹងមិនបាច់លេបទេ "
" អោយមក! ពុលក៏លេបដែរអោយតែឯងអោយ "
" ឈប់អាសម្តីព្រាននិងខ្ញុំមិនបានរំភើបចិត្តជាមួយទេ នេះ " ថេហ្យុង ហុចថ្នាំអោយនាយរួចបើកទូរយក សម្លៀកបំពាក់និងកន្សែងទៅបន្ទប់ទឹកបាត់ ។
ជុងហ្គុក យកថ្នាំមកលេប មែនហើយទោះជាថ្នាំពុលពិតមែនក៏នាយលេបដែរ ។
មួយសន្ទុះ ថេហ្យុង រួចរាល់និងចេញមកវិញ ជុងហ្គុក មិនដឹងគេងលក់ពីកាលណានោះទេ ។
" លោក! អត់មានគេងនៅទីនេះទេ ឆាប់ទៅបន្ទប់លោកវិញភ្លាម ភ្ញាក់ឡើង "
" ហឹម...ទៅក៏បាន " ជុងហ្គុក ងើបឈរឡើងដើរ ទៅមាត់ទ្វារ ថេហ្យុង ក៏ឡើងទៅគេងព្រោះតែហត់ ដែលមើលថែនាយព្រោះគេមិនធ្លាប់ទៅមើលថែបម្រើអ្នកណានោះទេ ។
YOU ARE READING
❤️TAKEN by ME🔞🔥 (ចប់)
Romanceបងផ្តល់អោយអូនគ្រប់យ៉ាង អ្វីដែលអូនត្រូវការ លើកលែងតែចាកចេញពីបង ។ ចាំទុក គីម ថេហ្យុង ជាកម្មសិទ្ធរបស់ ចន ជុងហ្គុក តែម្នាក់គត់ ។