TAKEN BY ME : ភាគទី47

7.2K 529 14
                                    

      ថ្ងៃថ្មីសម្រាប់ពួកគេ ជុងហ្គុក ត្រូវទៅធ្វើការរបស់នាយតាមទម្លាប់ យប់មិញក្រោយ ថេហ្យុង គេងលក់នាយបានចេញទៅឃ្លាំងទាំងយប់លឺមកថាទំនិញខូចខាតច្រើនមែនតែនដោយសារមានមនុស្សលួចចូលមក តែក៏ចាប់បានហើយ ជុងហ្គុក ក៏សម្លាប់ចោលព្រោះនាយដឹងច្បាស់ណាស់ថាជាស្នាដៃអ្នកណា ។
      កំពុងនៅក្រុមហ៊ុន សូរីន បានមករកនាយទាំងព្រឹកតែម្តង ។
" ជុងហ្គុក "
" អ្នកណាអោយនាងចូលមក? "
" ហេតុអីអូនចូលមិនបាន? គ្រែងអូនជា... "
" ជាស្អីក៏នាងគ្មានសិទ្ធចេញចូលតាមអំពើចិត្តបែបនេះដែរ "
" ជុងហ្គុក តើបងម៉ួរម៉ៅរឿងអីបានមកជះដាក់អូន បែបនេះ? "
" ហុឹស...ព្រោះតែប៉ារបស់នាង ទំនិញខ្ញុំខូចខាតអស់រាប់លានដុល្លារ ចេញទៅចេញពីមុខខ្ញុំភ្លាមទៅ "
" រឿងរបស់ប៉ាអូនមិនដឹងអីទេ ជុងហ្គុក កុំធ្វើអញ្ចឹងដាក់អូនអីណា "
" ខ្ញុំធុញនាងណាស់ ចេញបានហើយពួកយើងចប់គ្នាត្រឹមនេះចុះ "
" ជុងហ្គុក អត់ទេ "
" ហាឡូ...ថាម៉េច? ពុទ្ធោអើយ " *ប្រាវ! ជុងហ្គុក បោកទូរសព្ទចោលឡើងបែកខ្ទេច តែមួយគ្រឿង នោះមិនមែនជារបស់នាយប្រើរាល់ថ្ងៃនោះទេ ។
" អាយ៎...ជុងហ្គុក បងស្ងប់អារម្មណ៍សិនទៅណា អូនសុំទោសក៏បានដែរ "
" មិនស្ងប់ជាមួយទេ ប៉ារបស់នាងបំផ្លាញខ្ញុំអស់ហើយ អោយខ្ញុំបន្តជាមួយនាងទៀតបានយ៉ាងម៉េចហាស? បានខ្ញុំមិនមាត់ម្តងហើយម្តងទៀត " ជុងហ្គុក សង្កត់សម្លេងគួរអោយខ្លាច ។
" ជុងហ្គុក "
" ចេញ "
" អត់ទេ អូនស្រលាញ់បង "
" ខ្ញុំចេញខ្លួនឯង " ជុងហ្គុក ដើរចេញពីទីនោះយ៉ាងលឿននាងក៏ប្រញាប់ទៅតាម ។ ចុះមកដល់ក្រោយ ថេហ្យុង បានដល់ទីនេះស្ងាត់ៗមិនប្រាប់នាយជាមុន ដូចរាល់ដងនោះទេ ។ (រទះភ្លើងបុកគ្នា) ពេលដែល នាយបើកទ្វារចេញពីក្រុមហ៊ុនមក ថេហ្យុង ទើប និងចុះពីលើឡាន មនុស្សមិនច្រើនប៉ុន្មានព្រោះនេះជា ម៉ោងធ្វើការមានតែបុគ្គលិកអនាម័យ ។
" ថេហ៍... "
" ជុុ... "
" ជុងហ្គុក ចាំអូនផង " សូរីន រត់តាមមកពីក្រោយអោបដៃនាយជាប់ដូចឈ្លើងយ៉ាងចឹង ឃើញភ្លាម ថេហ្យុង បញ្ចេញខ្សែរភ្នែកមិនពេញចិត្តភ្លាម ។
" ហាន សូរីន "
" គីម ថេហ្យុង ឯងមកទីនេះធ្វើស្អី? "
" ចុះនាងមករកស្អី? "
" សង្សារខ្ញុំនៅទីនេះ ខ្ញុំមកមិនបាន? "
" សង្សារនាងម្នាក់ណាដែរមិនជ្រាប? "
" អេ...ឃើញកៀកកើយប៉ុណ្ណឹងហើយនៅឆ្ងល់ទៀតឬ? ចំណែកឯងវិញ ត្រូវគាត់ទាត់ក្បាលចោលហើយមកតាមអង្វរគាត់មែនទេ? សូមប្រាប់ចុះ...គាត់ មិនយកឯងនោះទេ "
" កំពុងថាអោយខ្លួនឯងឬអត់នៀក? " ថេហ្យុង ឈរអោបដៃហួសចិត្តនិងនាងញ៉ែតមិនសួរនាំអីពី ជុងហ្គុក សូម្បីមួយម៉ាត់ ។
" ថាអោយឯងនិងហើយ "
" ហេតុអីថាអោយខ្ញុំ? អ្នកណាប្រាប់ថាគាត់ទាត់ក្បាលខ្ញុំចោល? ប្រពន្ធគេមិនអោយទេតែស្រីកំដរ ដូចនាងទើបគេទាត់ចោល "
" អាយ៎...ឯងដេកជាមួយគាត់ប៉ុន្មានដងហើយបាន ហ៊ានហៅខ្លួនឯងថាប្រពន្ធគាត់ពេញៗមាត់ចឹងនោះ? មិនចេះអៀនមាត់ "
" ចាំបាច់ទាល់តែដេកជាមួយគ្នាឬ? នាងជាសង្សារគាត់ដែលប៉ះនាង់ឬអត់? "
" គឺ... "
" ល្មមលែងគាត់បានហើយ "
" ហេតុអីយើងត្រូវស្តាប់ឯង? "
" និយាយស្រួលបួលមិនចេះស្តាប់? ជេអុីន ចាប់នាងចេញ "
" បាទចៅហ្វាយតូច "
" នែ៎...លែងយើងពួកអាឋានៈទាប លែងអាយ៎... ជុងហ្គុក បងស្ងាត់ធ្វើអីដេញវាចេញទៅ "
" បងហ៊ាន? " ថេហ្យុង គម្រាមទុកជាមុន ។
" ជុងហ្គុក...ជួយអូនផង "
" ចាប់នាងអោយជាប់ ចំណែកបងដោះអាវហ្នឹងចេញមកនេះ "
" ថេហ៍... "
" ដោះអាវ អោយមកអូន "
" នេះ... " ជុងហ្គុក មិនចង់បំបាក់មុខខ្លួនឯងបើសិនជាអោយកូនចៅនាយចាប់ដោះដូរជាលើកមុននោះ នាយក៏ដោះអាវធំរបស់នាយចេញអោយទៅ ថេហ្យុង ។ នាយតូចយកអាវនាយមកយករបស់នៅក្នុងនោះចេញបោះទៅម្ខាងមុននិងបោះអាវ នោះចោល ។
" ហ្អស៎...ឯងធ្វើស្អីរបស់ឯង? "
" អាវនេះវាជាប់ក្លិននាង ខ្ញុំមិនចូលចិត្ត "
" ស្អីគេ? ជុងហ្គុក នេះបងមិនគិតថាអោយវាទេ? វាប្រហើនណាស់ "
" ជុៗ ប្តីគេមិនថាអោយប្រពន្ធទេ យ៉រស៊ូ មាន ដែកកេះទេ? "
" ថេហ៍...អូនចង់ធ្វើអី? "
" អូនធ្លាប់ប្រាប់បងហើយ... "
" នេះចៅហ្វាយតូច " យ៉រស៊ូ យកដែកកេះអោយគេ នាយតូចកេះរួចបោះវាទៅលើអាវរបស់ ជុងហ្គុក អោយ សូរីន ស្លើមួយផ្អើលមនុស្សចេញមកមើល ដោយសារឃើញភ្លើង ។
" តោះបងសម្លាញ់ " ថេហ្យុង អោបដៃ ជុងហ្គុក បណ្តើរដើរចេញពីក្រុមហ៊ុនមុននិងមានអ្នកឃើញកាន់តែច្រើន ។
" អាយៗ... " សូរីន ស្រែកអស់មួយទំហឹង នាងពិតជាខឹងៗៗ ខ្មាស់គេក៏ខ្មាស់ពិតជានិយាយលែងចេញពិតមែន ។
" ឯងចាំមើលចុះ គីម ថេហ្យុង យើងអោយប៉ាចាត់ការឯងអោយសាកសមហើយយើងនិងយក ជុងហ្គុក របស់យើងមកវិញអោយបាន ចាំតែមើលចុះ " សូរីន ក្តាប់ដៃដើរចេញទៅវិញទាំងអាម៉ាស់ ។ នាងមិនបាន នឹក ជុងហ្គុក ព្រោះនាងមិនបានដឹងថា ជុងហ្គុក យកនាងធ្វើជាឧបករណ៍ឡើយនាងគិតថា ជុងហ្គុក ខឹងនិងប៉ារបស់នាង ទើបនាងខឹងតែ ថេហ្យុង ។ ក៏ពិតមែនហើយលោក ហាន ពិតជាបានទៅបំផ្លាញ ទំនិញរបស់ ជុងហ្គុក ពិតមែនក៏ព្រោះតែរឿងខ្សែរករ នោះហើយ គ្រាន់ក្រឡេកឃើញគាត់ក៏ដឹងទៅហើយថាជារបស់ក្លែងក្លាយនោះ ។ (កំហុកកូនអុំឯងវាអាឡេមខ្លួនឯងកុំខឹងគេ)

❤️TAKEN by ME🔞🔥 (ចប់)Where stories live. Discover now