ភាគទី 01 : ការជួបគ្នាលើកដំបូង

35.5K 1.1K 16
                                    

     @សេអ៊ូល...
      មនុស្សក្នុងសង្គមងងឹតជាពួកម៉ាហ្វៀរស់នៅដណ្តើមតែអំណាច កាប់សម្លាប់គ្នាពីមួយថ្ងៃទៅមួយថ្ងៃ ។ ក្រុមម៉ាហ្វៀរធំៗជាច្រើនក្រុមប្រជែងគ្នាទាំងអំណាចនិងជំនួញ ។ គ្រួសារគីម អាចថាជាអ្នកមានខ្លាំងនិងជាម៉ាហ្វៀរកសុីផ្លូវងងឹតមួយដែរ ។ លោកគីម ជាអ្នកជួញដូរវត្ថុបុរាណនិងរបស់ប្រើប្រាសចាស់ៗរយឆ្នាំដែលមានតម្លៃថ្លៃ គាត់រកទាំងខាងស្របច្បាស់និងខុសច្បាប់ លោកគីមបានរកឃើញត្បូងពណ៌ខៀវធំមួយដោយចៃដន្យ ត្បូងពណ៌ខៀវភ្លឺដែលមិនទាន់កែច្នៃ ស្របតាមប្រវត្តិវាជាត្បូងដែលធំមួយនិងមានតម្លៃថ្លៃខ្លាំងនិងមានមនុស្សជាច្រើនបានកាប់សម្លាប់គ្នាដើម្បីតែចង់បាន វាមកជារបស់ខ្លួន ។ បំណែកមួយដុំតូចបានបែកគាត់ បានអោយវាទៅមិត្តនិងជាដៃគូររកសុីដែលគាត់ ទុកចិត្តបំផុតនោះគឺ លោកចន ។ លោកចន គាត់ មានអំណាចខ្លាំងនៅ ហុងកុង ពេលមានរបស់សំខាន់ល្អៗបែបនេះទើបគាត់មកកូរ៉េ បើការងារធម្មតានោះគាត់អោយកូនប្រុសច្បងរបស់គាត់ជាអ្នកគ្រប់គ្រង ។ កូនច្បងរបស់គាត់ឈ្មោះថា ចន ជុងហ្គុក អាយុ 25ឆ្នាំនិងកូនប្រុសពៅ ចន ជូយ៉ុង ទើបតែ 15ឆ្នាំទេ ជូយ៉ុង រាល់ថ្ងៃនៅហុងកុងជាមួយលោកចន ចំណែក នាយជុងហ្គុក គឺនៅកូរ៉េជាមួយបងជីដូនមួយឈ្មោះ មីន យ៉ុនហ្គី ។

      ដោយសារត្បូងនេះធ្វើអោយភរិយាលោកចន បាត់បង់ជីវិត គីម ថេហ្យុង អាយុ 15ឆ្នាំ ដែលជាកូនប្រុសតែម្នាក់របស់គាត់ក៏ក្លាយជាកូនកំព្រាម្តាយ ប៉ុន្តែលោកគីម មិនបានយកភរិយាថ្មីនោះទេ គាត់ជាអ្នកចិញ្ចឹមកូននេះតែម្នាក់ឯង ។ ម៉ាក់ ថេហ្យុង ស្លាប់ដោយសាតែភាពរឹងរួសប្រចណ្ឌគិតថាគាត់ធ្វើការយប់ៗជាលេសទៅជួបមនុស្សស្រី គាត់ក៏បានតាមលោកទៅដល់កន្លែងរកសុីពេលយប់របស់លោកគីម ក៏ត្រូវពួកសត្រូវបាញ់ស្លាប់និងដោះយកខ្សែរករ.ត្បូងខៀវនោះយកទៅបាត់ ។ ខ្សែរករ.នោះមានតែពីខ្សែរ ប៉ុណ្ណោះលោកគីម បានធ្វើអោយភរិយានិងកូនម្នាក់មួយខ្សែរនិងរក្សាទុកមួយធំកែច្នៃហើយស្អាត 💎 រក្សារវាទុកអោយល្អបំផុត ។

      ថេហ្យុង រស់នៅគ្មានម៉ាក់រយៈពេល 4ឆ្នាំដោយសារលោកប៉ារវល់គាត់តែងតែអោយនៅអ្វីដែលគេចង់បានទាំងអស់ ថេហ្យុង ពេលនេះអាយុ 18ឆ្នាំហើយ គេក្លាយជាក្មេងមានបញ្ហារនៅក្នុងសាលាព្រោះចរិកមិនចេះគោរពអ្នកណាអាងមានប៉ាជាអ្នកធំ ក្អេងក្អាងអាងខ្នងបង្អែក តែក៏ត្រូវអ្នកស្អប់វាយបែកមុខច្រើនដងតែ ថេហ្យុង មិនបានខ្លាចកាន់តែកាចឆ្នាស់ពីមួយថ្ងៃទៅមួយថ្ងៃព្រោះមានឈាមជាម៉ាហ្វៀទើប ថេហ្យុង មិនចេះខ្លាចអ្នកណាបែបនេះ ។ ត្រូវតែអោយនៅអ្វីដែលគេចង់បាន បើមិនចង់អោយគេយកវាដោយខ្លួនឯងនោះ ។

❤️TAKEN by ME🔞🔥 (ចប់)Where stories live. Discover now