ព្រឹកថ្ងៃថ្មីជាថ្ងៃដែល ថេហ្យុង ត្រូវចូលរៀនថ្ងៃដំបូងម្សិលមិញមកចំថ្ងៃសម្រាក ។ ព្រឹកមិនទាន់ស្រួលផងក៏ត្រូវដាស់អោយភ្ញាក់ប៉ុន្តែមើលចុះគេមានមិត្តល្អម្នាក់ហើយ ជីហូ បានប្រាប់ម៉ាដាមថា ថេហ្យុង មិនសូវស្រួលខ្លួនគេសុំគេង 15នាទីប៉ុណ្ណោះ 15នាទី សមល្មមនិងអោយគ្រប់គ្នាងូតទឹករួចរាល់ ម៉ាដាម ក៏មិនប្រកែកអីដែរបើមិនស្រួលខ្លួនមានអ្នកមកធានា បែបនេះទៅហើយ ។ ព្រោះ ជីហូ បានដឹងរឿងពី ថេហ្យុង ធម្មតាទេ Bottom មិនចូលចិត្តអោយអ្នកណាឃើញសាច់កំណាញ់ដូចមនុស្សស្រីចឹង បើអោយទៅឈរងូតទឹកជាមួយគ្នាច្បាស់ជាមិនអាចទេ ។
ក្រោយងូតទឹករួចរាល់ ជីហូ រត់មកមុន ដើម្បីដាស់ ថេហ្យុង នេះទើបតែម៉ោង 6ព្រឹកដែលធម្មតា ថេហ្យុង ភ្ញាក់នៅម៉ោង 8ព្រឹកយ៉ាងលឿន ។
" ថេហ្យុង ឆាប់ឡើងពួកគេនិងចូលមកផ្លាស់សម្លៀកបំពាក់ទីនេះ ពួកវាមិនចេះខ្មាស់ទេស្រាតក៏មានដែរ "
" ហ៊ើយ...ស្រាតចឹងហេស? " ថេហ្យុង ស្ទុះវឹង ។
" មែនហើយពួកអស់នេះវាស៊មគ្នាអស់ហើយនៅតែឯងម្នាក់ទេ "
" យើងទៅហើយ អរគុណឯង " ថេហ្យុង ប្រញាប់អោបកន្សែងរត់ចេញពីបន្ទប់ ។ មុននេះ ជីហូ កុហកទេខ្លាច ថេហ្យុង រៀបចំខ្លួនមិនទាន់ ។ តែ ថេហ្យុង រត់ចេញទៅគឺដល់វេនសិស្សបន្ទប់មួយទៀត ពួក នោះគឺស្លៀកតែ boxers មួយប៉ុណ្ណោះនៅពេលងូតទឹក ។ ថេហ្យុង មកឃើញបែបនេះគ្មានអីក្រៅពីរត់គេចទេ ប៉ុន្តែអាចរត់គេចបានរាល់ថ្ងៃឬ? មិនអាច នោះទេ នេះអត់ងូតទឹកតាំងពីម្សិលមិញព្រឹកនេះក៏អត់ ទៀតទ្រាំបានឬអត់?
" ថេហ្យុង ហេតុអីក៏ឯងមិនទាន់ងូតទឹក? "
" ងូតមិនកើតទេ "
" រៀបចំខ្លួនសិនទៅដល់ពេលហើយ "
" ហ៊ើយ...ឆ្គួតស្លាប់មិនខានទេ " ថេហ្យុង រអ៊ូរម្នាក់ឯងក្នុងបន្ទប់នេះសូម្បីកន្លែងសម្រាប់ប្តូរខោអាវក៏គ្មានផង គ្រប់គ្នាចេញទៅអស់ហើយ ជីហូ អ្នកឈរ មើលផ្លូវនៅខាងមុខបន្ទប់ ។ ថេហ្យុង រួចរាល់និង ទៅកន្លែងញាំអាហារពេលព្រឹក វាជានំបុ័ងដុតជាមួយទឹកដោះគោមួយកែវនិងមានផ្លែឈឺខ្លះ ។
" គេញាំបែបនេះរាល់ព្រឹកមែនទេ? "
" មែនហើយ បន្តិចនិងស៊មហើយ "
" ក្រពះយើងគិតយ៉ាងមិច? ញាំប៉ុណ្ណឹងដូចមិនញាំ "
" ឯងតូចសោះញាំច្រើនដែរ? "
" នៅផ្ទះអាហារពេលព្រឹករបស់យើងពេញតុឯណោះ "
" ទ្រាំទៅបើឯងមិនខូចក៏មិនបានមកដែរ "
" យើងមិនបានខូច តែព្រោះហេតុផលផ្សេង "
" ជាអ្វី? "
" ព្រោះទីនេះជាកន្លែងមានសុវត្ថិភាព "
" ចឹងតើឯង.... "
" សូមស្ងាត់ណាកូនៗ "
"....... " លែងបាននិយាយគ្នាទៀតហើយ ។ ញាំអីរួចរាល់ត្រូវទៅអគារសិក្សារបស់ពួកគេ 2ម៉ោងដំបូងមិនខុសពីរៀនសាលាផ្សេងទេគ្រាន់តែពេល ចេញលេងរកតែធ្វើអីដូចចិត្តមិនបាន ជុំវិញខ្លួនសុទ តែមនុស្សប្រុសមើលមកគេដូចជាក្មេងស្រីដែលពួក នោះចង់ចាប់សុី ថេហ្យុង មិនអាចនិងទ្រាំទៀតទេ ទើបតែពីរថ្ងែតែដូចពីរខែដែរយ៉ាងចឹង ។
" ទ្រាំលែងបានហើយ " ថេហ្យុង ដើរទៅពឹងអោយ ជីហូ ជួយគេយ៉ាងណាគេមិនទ្រាំទេ ។
" ជួយយើងបន្តិចទៅ "
" តែក្នុងសាលាមានកាំមេរ៉ាណា "
" លបៗទៅ យល់ថាឯងជាមិត្តតែម្នាក់ដែល យើងស្គាល់ "
" ក៏បានប្រថុយមួយចុះ យ៉ាងច្រើនឈរជើងមួយពីរ ម៉ោងតែប៉ុណ្ណឹង មកតាមមក " ជីហូ នាំ ថេហ្យុង ទៅផ្លូវខាងក្រោយស្ងាត់ៗ ទីនោះរបងកម្ពស់តែពីម៉ែត្រកន្លះទេទេ បើខាងមុខគឺបីម៉ែត្រ ។
" យើងនិងមិនភ្លេចឯងទេ សង្ឃឹមថាបានជួបគ្នានៅសេអ៊ូល លាហើយអរគុណឯងណាស់ ហាន ជីហូ "
" ទោះស្គាល់គ្នាម្សិលមិញតែឯងជាមិត្តល្អរបស់យើង សំណាងល្អណា គីម ថេហ្យុង "
" ឯងដូចគ្នា " ថេហ្យុង ញញឹមដាក់មុននិងហក់ឡើង របងលោតចុះទៅម្ខាងទៀត ចំណែក ជីហូ រត់ទៅបាត់ នេះ ថេហ្យុង ចេញដោយគ្មានយកស្អីទៅទាំងអស់ ។
" អីយ៉ាស់ អ៊ួយ...ឈឺណាស់ " សម្លេងស្រែកតិចពេលធ្លាក់ចុះមកខាងក្រោម នេះគេនៅក្រៅរបងសាលាគេមានស៊េរីភាពហើយតែអីដែលសំខាន់គឺគេមិនស្គាល់ផ្លូវទេសូម្បីឈ្មោះខន់ដូរក៏ភ្លេច គិតយ៉ាងមិច?
"ទៅណាទៅលោក? លុយក៏គ្មានទូរសព្ទក៏គ្មាន? "
" ទៅជាមួយបងទេ? " សម្លេងមាំបន្លឺឡើងពីក្រោយខ្នង ថេហ្យុង រហ៏សងាកបែរទៅមើលក៏ បានឃើញបុរសសង្ហារកំពុងឈរជ្រែងហោប៉ាវជាមួយទឹកមុខរាបស្មើមើលមកគេ ។
" ជុងហ្គុក!! "
" ឡើងឡាន "
" ជុងហ្គុក កុំនាំអូនទៅវិញអី "
" ឡើងឡានអោយឆាប់ឡើង "
" ហុឹកៗ " ថេហ្យុង យំភ័យខ្លាច ជុងហ្គុក នាំទៅសាលាវិញតែក៏ត្រូវបង្ខំចិត្តឡើងឡាន ជុងហ្គុក ចូលមកតាមក្រោយបើកចេញទៅខន់ដូរវិញ ។ ហេតុអីនាយដឹង? ព្រោះតែគ្រូទាក់ទងទៅនាយអោយមក ចៃដន្យក៏បានឃើញ ថេហ្យុង កំពុងផ្លោះរបងសាលា លោតចុះមកល្មមនេះឯង ។
YOU ARE READING
❤️TAKEN by ME🔞🔥 (ចប់)
Romanceបងផ្តល់អោយអូនគ្រប់យ៉ាង អ្វីដែលអូនត្រូវការ លើកលែងតែចាកចេញពីបង ។ ចាំទុក គីម ថេហ្យុង ជាកម្មសិទ្ធរបស់ ចន ជុងហ្គុក តែម្នាក់គត់ ។