TAKEN by ME : ភាគទី03

11.9K 765 2
                                    

      ដូចដែលនាយបាននិយាយថាចេញពីរៀន នាយនិងមកទទួលគេដោយផ្ទាល់ យ៉ាងណានាយត្រូវធ្វើអោយគេខ្លាចគ្រែងនាយដោយបាន ។
ឡានទំនើបឈប់រងចាំនៅខាងមុខវិទ្យាល័យដែលអ្នកណាៗក៏ស្គាល់ថាជាឡានសេដ្ឋីវ័យក្មេង ចន ជុងហ្គុក ។ មនុស្សជាច្រើនមានអ្នកខ្លះឆ្ងល់ថាគាត់ ហេតុអីមិនទាន់មានម្ចាស់ចិត្ត? ក៏ព្រោះនាយរកមិនបាន មនុស្សស្រីមកអោយខ្លួនបានលុយហើយក៏ទៅបាត់រកឃើញមុខមិនទាន់ស្រួលបួលផង ហើយណាមួយទៀតការងារនាយសុទតែមានគ្រោះថ្នាក់ចំពោះអ្នកជុំវិញខ្លួននាយ នាយមិនចង់អោយមនុស្សដែលនាយស្រលាញ់មានគ្រោះថ្នាក់ នោះទេ ។ ការងារផង គិតច្រើនផងមកទល់ពេលនេះមានតែស្រីកំដរអារម្មណ៍មិនទាន់ជួបអ្នកច្បាស់លាស់នៅឡើយទេ ។
បន្ទាប់ពីរងចាំជាង 20នាទីនៅតែមិនឃើញ ថេហ្យុង ចេញមកទៀត ក្តៅចិត្តណាស់នាយមិនមែនទំនេរអង្គុយចាំគេរាប់ម៉ោងចឹងទេ ។
" បេន! ទៅមើលៗ "
" បាទចៅហ្វាយ " បេន ប្រញាប់ចុះទៅចូលទៅមើលខាងក្នុងប៉ុន្តែអគាររបស់ ថេហ្យុង ស្ងាត់ណាស់បានន័យថាគ្រប់គ្នាចេញទៅអស់ហើយ គេក៏ប្រញាប់រត់ចេញនមកវិញ ។
" ចៅហ្វាយ! អ្នកប្រុសមិននៅទេ "
" ចំមែន! ទៅឃ្លាំងទៅ "
" បាទ! " ឡានរបស់នាយបើកចេញទៅផុត អ្នក ដែលពួនកៀនរបងក៏អើតចេញមកមើល ឃើញថាទៅអស់ហើយក៏នាំគ្នាចេញមក ។
" ពុទ្ធោអើយ តាមល្បិច គីម ថេហ្យុង មិចទាន់ទៅលោកពូ " ថេហ្យុង ញញឹមមានមោទនៈភាពលើខ្លួនឯង ។
" តោះទៅ " យ៉នជុន
" ទៅណា? តិចមានរឿងទៅ " ជីមីន
" ឯងយ៉ាងមិចនិង ជីមីន? ភ័យៗតែរហូត " ថេហ្យុង
" មែននិងធម្មតាស្លើតទៅមុនគេទៀត " យ៉នជុន
" ថ្ងៃនេះម៉ោង 6ចូលផ្ទះទៅណាមិត្ត! យើងសុំ " ជីមីន ធ្វើមុខអង្វរករ. ។
" ប្រហែលត្រូវមាត់ម៉ាក់ហើយ ចឹងក៏បានតោះ ចង់ទៅណា? " ថេហ្យុង
" ទៅកន្លែងដដែលទៅ " យ៉នជុន
" កុំអី! ទៅដើរលេងញាំអីទៅបានហើយ " ជីមីន
" អា៎ៗ តោះ! " ថេហ្យុង មិនចង់និយាយច្រើនអូស គេទៅរកឡានរបស់ យ៉នជុន ហើយនាំគ្នាទៅដើរ លេងតាមទម្លាប់ ។
ចេះតែមានអារម្មណ៍ថាមានអ្នកតាមពីក្រោយតែ ថេហ្យុង មិនខ្វល់ច្រើននោះទេ ចេញពីសាលាបាន ដើរលេងតែបន្តិចនេះទើបម៉ោង 5ប៉ុណ្ណោះ កំពុងដើរតាមផ្លូវដែលមានមនុស្សអ៊ូអរទីនេះសំបូងយុវវ័យមកណាស់ ប៉ុន្តែក៏លេចបុរសមាឌធំពីរនាក់មកឈរពីមុខ ។
" ទៅវិញបានហើយអ្នកប្រុស គីម ថេហ្យុង "
" ស្អីគេ? ពួកលោកជាអ្នកណា? "
" ខ្ញុំជាអង្គរក្សរបស់អ្នកប្រុស លោកចន បញ្ជារមកអោយអ្នកប្រុសដើរលេងត្រឹមម៉ោង 5 ប៉ុណ្ណោះ "
" Wae? ឆ្គួតស្លាប់មិនខានទេខ្ញុំ..."
" ថេហ្យុង ឯងទៅវិញទៅ "
" ស្អីរបស់ឯងហាស ជីមីន? ហេតុអីត្រូវស្តាប់អាពូនោះ? "
" ណា! ជឿយើងឯងទៅវិញទៅថ្ងៃនេះប៉ុណ្ណឹងសិនហើយ "
" អ្នកប្រុសផាកក៏ត្រូវទៅដូចគ្នា! "
" ខ្ញុំនិងអោយ យ៉នជុន ជូនទៅវិញ តោះយើង " ជីមីន ប្រញាប់អូស យ៉នជុន ចេញទៅចោល ថេហ្យុង នៅមិនបានទេខ្លាចលឺដល់ មីន យ៉ុនហ្គី ។
" អេ...ពួកឯងឈប់!! " ថេហ្យុង ប្រុងទៅតាម តែបុរសមាឌធំនោះក៏ឃាំងជិត ។
" ទៅវិញអ្នកប្រុស "
" ហ៊ើយ.... " ថេហ្យុង ខ្នាញ់ដល់មិនដឹងថាគួរនិយាយយ៉ាងមិចអោយសមនោះទេ គេត្រូវបង្ខំចិត្តឡើងឡានត្រលប់មកវិញ ។
មកដល់ក្នុងផ្ទះនាយកម្លោះវ័យ 29ឆ្នាំកំពុងអង្គុយកងទាក់ខ្លាបែបមានអំណាចរងចាំ ថេហ្យុង មកវិញ ។ គេដើរកាត់ឃើញនាយតែធ្វើមិនឃើញប្រុងនិងដើរហួសក៏ត្រូវបង្អាក់ដំណើរក្រោយលឺពាក្យសម្តីរបស់នាយ ។
" មុននេះសប្បាយចិត្តណាស់ត្រូវទេ? ប្រហែលជាកំពុងគិតថាខ្ញុំល្ងង់តាមល្បិចឯងមិនទាន់ហើយ មើលទៅ "
" លោកឯងហួសហេតុពេកហើយ ប៉ាខ្ញុំមិនដែល និងហ៊ាន Call ហៅខ្ញុំផងលោកឯងបែរជាអោយមនុស្សតាមខ្ញុំមកផ្ទះគិតថាខ្លួនជាស្អី? "
" ជាអាណាព្យាបាល...ឬមួយចង់អោយជាប្តីរបស់ឯងក៏បាន "
" រោគចិត្ត! "
" ហឹម..... " នាយសង្ហារងើបចេញពីសាឡុងស៊កដៃចូលហ៊ោប៉ាវខោរបស់នាយនិងដើរមកជិតកៀកនិងរាងតូចត្រឹមទ្រូងនាយនោះ ។
" ប្រយត្ន័ជាប់ចិត្តនិងខ្ញុំ...អឹម! " ជុងហ្កុក បញ្ចប់ប្រយោគឆ្មក់ថើបថ្ពាល់ក្រអូបរបស់ ថេហ្យុង មួយខ្សឺត ។
" អារោគចិត្ត! មកថើបខ្ញុំ ឆ្គួតមែនទេ? " ថេហ្យុង លើកដៃជូតថ្ពាល់របស់ខ្លួនឡើងក្រហមមុខអស់ ។
" ក្រអូបគ្រាន់បើ...ថ្ងៃក្រោយសាកមាត់ពូកែជេនេះម្តង...អេ! ឬមួយសាកពេលនេះ "
" អាឆ្គួត អាឡប់សតិ អារោគចិត្ត " ជេចប់ ថេហ្យុង ប្រញាប់រត់ទៅខាងលើបាត់ ។ តាមពិតទៅខ្លាចតែខ្លាំង 😂 នាយលួចញញឹមនឹកឃើញថាបើបង្ក្រាបបែបធម៌ក្តៅសម្លុតគម្រាមមិនស្តាប់នៅមានវិធីនេះ តែថា...
" ថ្ពាល់ក្រអូបណាស់ "
" គិតដល់ណាហើយចៅហ្វាយ? "
" គិតស្អីរបស់ឯង? "
" សរសើរកូនប្រុសគេនៀក គិតអី? "
" គិតថាកាត់ប្រាក់ខែឯង "
" សុំទោសចៅហ្វាយ "
" អោយអុំរៀបចំអាហារពេលល្ងាចទៅហើយតាមអាល្អិតនោះចុះមកញាំផង "
" បាទ! " បេន ចូលទៅប្រាប់ ជុងហ្គុក រៀបចំទៅបន្ទប់នាយដែលរៀបចំរួចជាស្រេចបន្ទប់ដែល នៅជាប់និងបន្ទប់របស់ ថេហ្យុង នៅជាន់លើ ។

❤️TAKEN by ME🔞🔥 (ចប់)Where stories live. Discover now