TAKEN BY ME : ភាគទី52

6.4K 456 6
                                    

     លោកចន មកតែពីរថ្ងៃប៉ុណ្ណោះគាត់បានត្រលប់ ទៅវិញដោយសារការងារនៅហុងកុងរវល់ច្រើន ។ ពាក្យសម្តីដែលគាត់និយាយជាមួយ ជុងហ្គុក អាចជា ពាក្យគម្រាម ជុងហ្គុក មិនខ្លាចប៉ុន្មានទេនាយនៅតែ ធ្វើធម្មតាប៉ុន្តែបើដល់ករ លោកចន អាចនិងធ្វើពិត មែនក៏ថាបាន ។
     មួយរយៈពេលក្រោយមកនេះ ជុងហ្គុក ទុកការងារមិនសំខាន់ចោលមួយលែកសិន នាយនៅមើលថែ ថេហ្យុង ព្រោះតែកូនចៅនាយដែល បង្គប់នៅក្នុងផ្ទះលោកហាន បានរាយការណ៍មកថា លោកហាន បានដឹងរឿងត្បូងដែលនៅទីនេះហើយ នាយកំពុងតែប្រុងប្រយត្ន័គ្រប់ពេល ។ 
      នៅក្នុងផ្ទះយ៉ាងធំរបស់គ្រួសារម៉ាហ្វៀត្រកូល គីម កំពុងមានគូរស្នេហ៍មួយគូរអង្គុយនៅលើសាឡុង ជាមួយគ្នា គឺអង្គុយជាប់គ្នាតែម្តង ។
" បងអត់ទៅធ្វើការទេអីថ្ងៃនេះ? "
" គ្មានអីសំខាន់ផងបងចង់នៅមើលថែអូនវិញ "
" ហៃយ៉ា...ចន ជុងហ្គុក របស់អូនបងកាន់តែចេះផ្អែម ល្ហែមច្រើនឡើងហើយ អូនស្មានថាជាតិនេះរើសប្តី ខុសហើយតើ "
" មើលនិយាយចុះ អូនធ្វើអោយបេះដូងបងរលាយ រលះរលួយទើបបែបនេះ ព្រោះអូនកូនចៅបងលែង ខ្លាចអស់ ព្រោះគេគិតថាបងខ្លាចអូនណា "
" អូនសុំទោស អូនគ្រាន់តែចង់អោយបងតាមអូនគ្រប់យ៉ាង ក៏មកពីអូនស្រលាញ់បងពេក " ថេហ្យុង ផ្តេកខ្លួនកើយទ្រូងមាំនិងអោបចង្កេះនាយរួចនិយាយបន្ត ។
" អូនមិនចង់អោយបងទៅក្បែរអ្នកណាទាំងអស់ អូន ដឹងថាអូនហួសហេតុតែមកពីអូនស្រលាញ់បងពេក អូនដឹងថាបងខឹងអូនតែបងមិននិយាយច្រើនទេ អូន ដឹងថាអូនរំខានសតិអារម្មណ៍បងតែអោយធ្វើម៉េច បើអូនស្រលាញ់បង "
" កុំគិតច្រើនអីមនុស្សពូកែរបស់បង គ្រប់ទង្វើរបស់អូនបងដឹងថាអូនស្រលាញ់បង បងមិននិយាយទោះ អូនរំខានអោយបងឈឺក្បាលនោះក៏ព្រោះតែបង ស្រលាញ់អូនដូចគ្នា "
" ចុះប៉ាបង? គាត់... "
" រឿងគូរជីវិតគឺបងជាអ្នកចាត់ចែងខ្លួនឯង បងយកអ្នក ណាជាសិទ្ធិបងប៉ាគ្មានសិទ្ធិហាម "
" ចុះបើទៅមុខ បងចង់បានមួយទៀតជាសិទ្ធបង អូនគ្មានសិទ្ធហាមដែលមែនទេ? "
" សម្រាប់អូនគឺមានសិទ្ធ "
" ជឿបានយ៉ាងម៉េច? "
" អូនអាចសម្លាប់បងបើសិនបងក្បត់អូន "
" អូនមិនអាចសម្លាប់មនុស្សដែលខ្លួនស្រលាញ់ស្មើជីវិតនោះទេ "
" តែពេលនោះក្បត់អូន "
" ទោះបងក្បត់អូន តែអូនស្រលាញ់បងអូនមិនសម្លាប់បងតែអូនអាចសម្លាប់ខ្លួនឯងដើម្បីកុំអោយឃើញ បងទៀតបាន ព្រោះគ្រប់យ៉ាងរបស់អូនអោយបងអស់ហើយ "
" វាគ្មានថ្ងៃនោះកើតឡើងទេ ថេហ៍ កុំគិតវាទៀតអី បងស្រលាញ់អូន ហើយមានតែអូនម្នាក់ក្នុងជាតិនេះ បងនិងធ្វើអោយបាន ដើម្បីអូន "
" អរគុណបង " ថេហ្យុង ងើយមុខឡើង ជុងហ្គុក ទម្លាក់បបូរមាត់ថើបគ្នាយ៉ាងផ្អែមល្ហែមលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ ។
     ការថើបដែលកំពុងផ្អែមជាងទឹកឃ្មុំក៏ត្រូវបានផ្តាច់ ដោយសារលឺសម្លេងមនុស្សចូលមក ។
" ហេម... " សម្លេងក្រហេមធ្វើអោយពួកផ្តាច់បបូរមាត់ចេញពីគ្នារួចក៏បែរទៅមើល ។
" លោកគីម! " ជុងហ្គុក បន្លឺឡើងបែរភ្ញាក់ផ្អើល ។
" លោកពូ! " ថេហ្យុង ស្ទុះងើបឡើងទាំងភ្លេចថា ជើងរបសគេនៅឈឺនៅឡើយ ។
" អ៊ួយ... "
" ថេហ៍ អូនអង្គុយទីនេះហើយ " ជុងហ្គុក ជាអ្នកងើប ទៅទទួល ណាមជុន និង ជីន ដែលបានមកទីនេះ ។
" លោកគីម មកបានយ៉ាងម៉េច? មកដល់ពីកាល? "
" ចុះពីយន្តហោះក៏មកទីនេះភ្លាម ព្រោះមានការ សំខាន់ពួកយើងអាចនិងនិយាយគ្នាបានទេ? "
" បាទបាន ខាងនេះ " ជុងហ្គុក នាំណាមជុន ចេញទៅនិយាយគ្នាក្នុងបន្ទប់ជាន់ក្រោម ជាបន្ទប់ សម្រាប់ដាក់សៀវភៅការពារកុំអោយមានអ្នកណាដឹងលឺរឿងផ្ទៃក្នុងរបស់ពួកគេ ។
" ពូជីន "
" យ៉ាងម៉េចហើយហាស? ពូលឺថាឯងជួបគ្រោះថ្នាក់ ចរាចរណ៍? " ជីន ចូលមកអង្គុយជាប់និងសួរនាំពីសុខទុក្ខរបស់ក្មួយសាច់ថ្លៃរបស់ខ្លួន ។
" ខ្ញុំអត់អីទេពូជីន គ្រាន់តែបែកក្បាលនិងត្រូវត្រង់ជើងនេះ វានៅឈឺដើរមិនទាន់បាននៅឡើយទេ "
" មិនត្រូវអីខ្លាំងល្អហើយ ប៉ាឯងបារម្ភណាស់តែគាត់ មិនបានមកសួរនាំឯងទេ តែឯងកុំអន់ចិត្តអីណាគាត់ជិតមកវិញហើយ "
" ខ្ញុំដឹងហើយពូជីន តែអាចប្រាប់ខ្ញុំបានទេថាជាង 2ឆ្នាំមកនេះប៉ាគាត់នៅឯណា? ខ្ញុំគ្រាន់តែចង់ដឹងតែ គ្រប់គ្នាមិនប្រាប់ខ្ញុំ សូម្បី ជុងហ្គុក "
" គេមិនប្រាប់ព្រោះខ្លាចឯងទៅរកគាត់ ថ្នាក់នៅអាមេរិចនៅលួចមកមួយឆ្នាំ 10/20ដង "
" នេះពូជីនដឹង? "
" រឿងអីមិនដឹង? គ្រែងទីនេះផ្ទះបងថ្លៃពូមិនចឹង? ទីនេះពាក់កណ្តាលកូនចៅប៉ាឯងពាក់កណ្តាលកូន ចៅរបស់ ណាមជុន ណា "
" មែនហើយ...អញ្ចឹងរឿងរបស់ខ្ញុំនិង ជុងហ្គុក នោះ? គេដឹងអស់ហើយមែនទេ? "
" ដឹងតែបើថាជឿឬអត់មិនប្រាដកទេ តែមិញនេះគឺ ពេញៗភ្នែកត្រូវតែជឿ "
" ពូជីនហ្អ៎... "
" ដែលមិនជឿនោះគឺទីមួយ ព្រោះម្នាក់នោះជា ចន ជុងហ្គុក ជាម៉ាហ្វៀស្រីច្រើនតែបែរជាជាប់ក្នុងរង្វង់ដៃកូនខ្លាម្នាក់នេះបាន ទីពីរគឺកូនខ្លាចនេះគឺខ្លាចំតួរ សរសើរ ជុងហ្គុក ណាស់ដែលយកបេះដូងខ្លាបាន "
" មនុស្សតែនៅជាមួយគ្នាគឺបែបនេះហើយពូជីន  អារម្មណ៍ល្អក៏មានមកជារឿយៗ ចុះប៉ា...គាត់ថាម៉េច? គាត់អាចនិងមិនពេញចិត្តទេដឹង? "
" មិនលឺគាត់និយាយអីទេ ប្រហែលជាចាំមកវិញទើប និយាយទេដឹង? ប៉ុន្តែគាត់ច្បាស់ជាដឹងថាកូនរបស់គាត់ជាមនុស្សបែបណា? "
" គាត់ដឹង! តែគាត់អាចនិងមិនស្មានដល់ថាម្នាក់នោះជា ជុងហ្គុក "
" កុំគិតច្រើនអី "
" តែពូ មិនទាន់ប្រាប់ខ្ញុំទេថាប៉ានៅឯណានោះ? "
" គាត់នៅហុងកុង "
" ហា៎? ជិតនេះឯង? "
" ហឹម! គាត់នៅជិតនេះ គាត់ក៏ឪស្សាហ៍មកកូរ៉េដែរ តែរវល់ណាស់គាត់មិនអាចឆ្លៀតមកជួបឯងបានតែ គាត់បានទៅមើលឯងនៅសាលាដែរតើ បានត្រឹមតែជិះកាត់និងមើលបានបន្តិច គាត់មិនចង់អោយ ឯងឃើញមុខគាត់រយៈពេលខ្លីពេកខ្លាចឯងយំតាមគាត់ "
" មែនហើយខ្ញុំច្បាស់ជាយំ " ថេហ្យុង តបវិញទាំងមានតក់ទឹកភ្នែកនិងអ៊ួលដើមករ ។
" គាត់រៀបចំខាងនោះរួចរាល់ក៏ដល់ពេលមកវិញ មកមើលថែក្មេងខូចរបស់គាត់ឆាប់ៗនេះហើយ "
" បាទពូជីន " ថេហ្យុង ទាំងសប្បាយចិត្តនិងមិនសប្បាយចិតមកព្រមគ្នា សប្បាយចិត្តប៉ាគេមកវិញ មិនសប្បាយចិត្តពេលនោះ ជុងហ្គុក និងចាកចេញទៅរស់នៅកន្លែងផ្សេង គេចង់អោយមានទាំងពីរ នាក់នៅជិតក្បែរគេ ។
" តែ ថេហ៍! មានរឿងមួយឯងកុំខឹងប៉ារបស់ឯងណា វាអាចនិង...ហឹម...ចាំគាត់មកវិញចុះ "
" តើជារឿងអ្វី? "
" ពូមិនហ៊ាននិយាយទេ "
" អុំរៀបចំអាហារថ្ងៃត្រង់អោយហើយមក " សម្លេង បញ្ជារបស់ ជុងហ្គុក បន្លឺឡើងពួកគេក៏ងាកទៅតាម ។
" ជីន ហា៎! អូនឡើងទៅងូតទឹកអោយត្រជាក់ខ្លួន និងបានចុះមកញាំបាយ "
" ល្អ! "
" ឈប់ៗ ពូមកសម្រាកទីនេះ? "
" ត្រូវហើយ ពូបាន Call មកអោយអុំសម្អាតបន្ទប់ រួចរាល់ហើយ ឬឯងចង់អោយពូនៅ? "
" អ្នកណាថាពូជុន ខ្ញុំសប្បាយចិត្តវិញទេ តែពូមកលើកនេះ? "
" មកយូររហូតដល់ប៉ាឯងមកវិញ "
" អរ...ប្រសើរណាស់ "
" បានពូមកកំដរអូននិងមិនធុញពេលបងមិននៅ "
" បងទៅណា? "
" បងទៅធ្វើការនោះអី? "
" គ្រែងថានៅមើលថែអូនមុននេះ? "
" បងចង់បានន័យថា...ហ៊ើយ! គឺពេលបងមានការ សំខាន់នោះអី "
" ហៃយ៉ា...ក្មេងនេះនៅតែខូច " ជីន ក្រវីក្បាលហួស ចិត្តហើយក៏សើចតិចមុននិងឡើងទៅបន្ទប់ជាន់លើ ដោយមាន ណាមជុន និង អ្នកបម្រើលើកវ៉ាលី ទៅតាមក្រោយ ។

      SKIP

    បន្ទាប់ពីញាំបាយនិងនិយាយគ្នាលេងហើយ ណាមជុន និង ជុងហ្គុក គឺរវល់ដូចគ្នាពិសេសទូរសព្ទ ដៃរោទ៍ឥតឈប់សោះ ។ ចំណែក ថេហ្យុង ក៏មានជីន នៅនិយាយកំដរ ។
" កូនពូយ៉ាងម៉េចហើយ? "
" គេចូលរៀនហើយថ្នាក់ទី1 "
" ភ្លេចខ្លួនចូលរៀនបាត់លឿនណាស់ ចុះពូមកយូរ អញ្ចឹងកូនមិនតាមទេ? "
" ចង់នាំមកដែរតែទីនេះវាគ្រោះថ្នាក់ នៅទីនោះគេ លេងជាមួយយាយរបស់គេជាងពូ ពិសេសគឺអ្នក ដែលពរពោះគេក៏នៅទីនោះគេមិនរកពូទេ "
" ខ្ញុំអត់ដែលឃើញមុខប្អូនសោះ "
" គង់តែបានឃើញទេ "
" ហិហិ បាទ! "

     យប់បន្តិច ជុងហ្គុក ចេញក្រៅបាត់ ជីន ក៏ត្រលប់ ទៅបន្ទប់គេវិញ ថេហ្យុង នៅក្នុងបន្ទប់ម្នាក់ឯងរងចាំ នាយមកវិញដើម្បីនាំគេទៅងូតទឹកគេង ។
" អ្នកប្រុសដល់ម៉ោងលេបថ្នាំហើយ " ពេទ្យជាមនុស្សស្រីម្នាក់នោះបន្លឺឡើង ។ នាងនៅមើលថែ ថេហ្យុង នៅឡើយទេ ។
" យកមក "
" នេះចា៎ " នាងយកថ្នាំដែលរៀបចំរួចមកអោយ ថេហ្យុង លេបឆ្លៀតពេលភ្នែកក្រឡាប់ចាក់មើលរេ ចុះឡើងពេញបន្ទប់ ។
" អ្នកគ្រូពេទ្យរកអ្វី? "
" គឺអត់ទេ! រងចាំ 20នាទីទៀតអាចគេងបានហើយ អ្នកអញ្ចឹងខ្ញុំទៅសម្រាកសិនហើយ "
" អឹម " ថេហ្យុង ងក់ក្បាលអោយនាងទៅ មួយសន្ទុះក្រោយ ជុងហ្គុក ក៏មកដល់នាយនាំ ថេហ្យុង ទៅងូតទឹកនិងស្លៀកពាក់អោយទៀតផងហើយក៏ ឡើងមកគេងជាមួយគ្នា ។

To be continue....

❤️TAKEN by ME🔞🔥 (ចប់)Where stories live. Discover now