TAKEN BY ME : ភាគទី 07

10.2K 742 7
                                    

@ត្រលប់ទៅពេលនៅសាលា....

ដោយសារមួយរយៈក្រោយនេះកូនចៅរបស់ ជុងហ្គុក មកទទួលគេរាល់ថ្ងៃ ថេហ្យុង ក៏លែងទៅជាមួយ យ៉នជុន និង ជីមីន ថ្ងៃនេះដូចរាល់ដង គេបំបែកគ្នាជាមួយមិត្តរួចឈរចាំឡានកូនចៅរបស់ ជុងហ្គុក មកទទួលតែមិនឃើញមានអ្នកណាសោះ យូរៗក៏លេចចេញពួកសិស្សប្រុសមួយក្រុមចេញមក។
" ហេម...អូន ថេហ្យុង "
" អាហ្វី!! "
" មើលហៅបងចុះ...ទៅម្នាក់ឯងទេឬ? បងជូនទៅ "
" កុំមករវល់និងយើង "
" រវល់ផងមិនបាន "
" មើហ៍! កុំមកជិតយើងពេក "
" ចឹងប៉ះបានទេ? " យ៉ាហ្វី យកដៃទៅប៉ះថ្ពាល់ ថេហ្យុង ក៏ត្រូវរាងតូចក្រវាសដៃចេញទះថែមួយកំភ្លផងទៀត ។

*ផាច់!!
" អ៊ួយ... "
" ចេញ "
" ខ្លាំងណាស់ហេសនៅម្នាក់ឯង? " ចប់សម្តីនាយ យ៉ាហ្វី ទះ ថេហ្យុង វិញ ។
" ពួកឯងចាប់វា យើងប្រដៅវាចេញ "
" លែងយើងពួកអាចង្រៃយ៍ "
" ចង្រៃយ៍ហេស? នេះនែ៎ " នាយដាល់ ថេហ្យុង មួយដៃថែមឈាមហូរមករឹមៗកេមមាត់របស់គេ ។
" មិចមិនខ្លាំងទៀតទៅ? "
" ពួកអាកំសាកញី លេងព្រួតគ្នា "
" មាត់ខ្លាំងទៀត " ផាច់ មួយកំភ្លៀងទៀតជាំមុខ ទាំងសងខាង ។
" ហេ...ពួកឯងធ្វើស្អី? " ប៉ូលីសយាមល្បាតម្តុំនោះបានចូលមកឃាត់ ។
" ឆាប់ទៅពួកយើង " ពួកគេប្រលែង ថេហ្យុង រួចរត់ទៅអស់ រាងតូចទន់ដៃទន់ជើងទម្លាក់ខ្លួនដេកស្តូក លោកពូម្នាក់ជាប៉ូលីសនោះបានចូលមកជួយលើក ។
" អាល្អិត ឯងមិនអីមែនទេ? "
" ខ្ញុំអត់...អ៊ួយ... "
" អោយពូហៅឡានជូនទៅពេទ្យទេ? "
" មិនបាច់ទេលោក! អរគុណច្រើនខ្ញុំទៅខ្លួនឯងបានហើយ "
" ប្រយត្ន័ប្រយែងផងណា ពូជូនទៅរកចំណទ ឡានក្រុងល្អទេ? "
" បាទ!! " ថេហ្យុង ងងក់ក្បាលគាត់ក៏គ្រា ថេហ្យុង មកដល់ចំណទឡានក្រុង ។
" អរគុណលោកពូ!! "
" មិនអីនោះទេ! សំណាងល្អណា "
" បាទអរគុណម្តងទៀត " ថេហ្យុង អោនគោរពជាច្រើនដង រួចអង្គុយអោនមុខចុះហូរទឹកភ្នែកអាណិតខ្លួនឯង ។ បើគេទៅជាមួយមិត្តគេដូចរាល់ដងនោះម៉្លេះគ្មានអ្នកណាមកវាយបានចឹង ព្រោះគេរងចាំឡានរបស់ ជុងហ្គុក មកទទួល ឬមួយនាយចង់ធ្វើបាបគេចង់អោយគេដើរទៅផ្ទះមែនទេ? មែនហើយគេច្បាស់ជាដើរទៅផ្ទះព្រោះគេមិនចេះជិះឡានក្រុង មិនចូលចិត្តកន្លែងចង្អៀតប៉ះគ្នាអ្នកណាមកពីណាខ្លះក៏មិនដឹង? មានទាំងមនុស្សរោគចិត្តក៏មាន បើតាក់សុីវិញកាន់តែមិនទុកចិត្ត សុខចិត្តដើរ ទោះឈឺឡាយជាមួយអាកាសធាតុត្រជាក់នាពេលល្ងាចក៏ដោយដើរឈប់ៗ ដើរលេងៗគង់តែដល់ផ្ទះទេ មនុស្សចចេះដូចគេមិនពឹងអ្នកណាទាំងអស់ ។ គិតមួយសន្ទុះទើប ថេហ្យុង ងើបចេញពីចំណទឡានបន្តដើរទៅផ្ទះ ដើរអោនមុខចុះ ព្រោះតែសភាពខ្លួនឯងគួរអោយខ្មាស ទម្រាំដល់ផ្ទះគឺមេឃងងឹត អ្នកណាទៅដឹងថានៅមានអ្នកចាំស្តីបន្ទោសនោះ?

❤️TAKEN by ME🔞🔥 (ចប់)Where stories live. Discover now