ជុងហ្គុក បានរៀបចំរួចស្រេចអោយ ថេហ្យុង ចេញពីមន្ទីរពេទ្យ ថេហ្យុង ត្រូវអង្គុយលើរទះរុញជើងឆ្វេងរបស់គេបត់មិនកើតទេត្រូវដាក់អោយត្រង់ជុងហ្គុក ជាអ្នករុញគេចេញ បេន ជាអ្នកកាន់ឥវ៉ាន់ ។ មកដល់ផ្ទះនាយជាអ្នកបី ថេហ្យុង ទៅបន្ទប់សម្រាកដោយខ្លួនឯង ។ ជុងហ្គុក ដាក់ ថេហ្យុង នៅបន្ទប់របស់គេមិនអោយនៅបន្ទប់របស់នាយទេព្រោះ ថេហ្យុង ត្រូវមានពេទ្យចេញចូលរហូតជា ។
" អូនយ៉ាងម៉េចដែរ? "
" អត់អីទេ "
" ថេហ្យុង "
" ជីមីន!! "
" តើឯងយ៉ាងម៉េចហើយ? តើមានរឿងអី? យើងភ័យខ្លាំងណាស់ "
" យើងអត់អីទេ "
" អត់អីយ៉ាងម៉េច មើលក្បាលរបស់ឯងនៅមានជើងទៀត? "
" មែនហើយគឺឈឺណាស់ "
" អូននៅជាមួយ ជីមីន សិនចុះណា បងមានការបន្តិច និងមកវិញ "
" បងទៅណា? "
" ទៅផ្ទះហ៊ា "
" ហឹម! " ថេហ្យុង ងក់ក្បាលរួច ជុងហ្គុក ក៏ចេញទៅតែម្តង ។
" មិនដឹងនៅផ្ទះមានអីទេ បងយ៉ុនប្រាប់អោយយើង មកទីនេះរួចហើយអោយទៅផ្ទះយើងវិញ "
" ឯងមកយូរហើយប៉ាឯងច្បាស់ជាបារម្ភ "
" ហឹម...តែឯងវិញរឿងវាយ៉ាងម៉េច? "
" គឺម្សិលមិញ... " ថេហ្យុង អង្គុយរៀបរាប់ប្រាប់ដល់ ជីមីន មួយសន្ទុះក្រោយពេទ្យដែល ជុងហ្គុក ជួលមក ក៏មកដល់ ។ ពេទ្យម្នាក់នេះជាស្រីនាងមានតួនាទៅត្រឹមតែលាងរបួសនិងកំណត់ម៉ោងលេបថ្នាំរបស់ ថេហ្យុង ទេបើរឿងជូតខ្លួនប្តូរសម្លៀកបំពាក់វិញគឺ ជុងហ្គុក និងចាត់ចែងខ្លួនឯង ។
ងាកមកមើល ជុងហ្គុក វិញនាយបានមកដល់ផ្ទះ របស់ យ៉ុនហ្គី ជុំគ្នា ជូយ៉ុង ក៏នៅទីនេះដែរ ។
" គាត់នៅឯណា? "
" នៅខាងលើ បន្តិចទៀតចុះមកហើយ "
" ហេតុអីសុខៗក៏មកមិនប្រាប់? "
" នោះគាត់មកហើយហ៊ា "
" មកហើយហេសប្រុសធំ "
" ប៉ា! ប៉ាមកធ្វើអី? "
" នឹកកូនទើបមកលេងមិនបានឬ? "
" មិនមែនតែប៉ុណ្ណឹងទេដឹង? "
" ទៅបន្ទប់និយាយគ្នាទៅ អាជូ នៅទីនេះហើយ "
" បាទប៉ា "
ជុងហ្គុក ទៅបន្ទប់ជាមួយគាត់ដើម្បីនិយាយគ្នាជា មួយគាត់ពីរឿងដែលគាត់ផ្តាំអោយនាយធ្វើ ។
" យ៉ាងម៉េចហើយត្បូងនៅឯណា? "
" គ្រែងនៅលើពូគីម ហីប៉ា? "
" បានហើយឈប់លេងទៅ គីម ថាត្បូងនៅទីនេះ "
" ខ្ញុំម៉េចនិងដឹង? "
" ខ្សែរភ្នែកកុហក! ប្រាប់មកឬយកវាមកប៉ាដឹងថាឯង ដឹងថាវានៅឯណា "
" ហេតុអីប៉ា? វាមិនមែនរបស់យើងឯណា? អោយពូគីម គាត់ចាត់ចែងរបស់គាត់ទៅ "
" អាល្ងង់ ប៉ាអោយឯងទៅមើលថែចូលក្នុងផ្ទះ គីម ដើម្បីត្បូង ទៅរកវាមក "
" មែនហើយត្បូងនៅទីនេះ ខ្ញុំជាអ្នកទុកវារួមទាំងខ្សែរករដែលជារបស់អ្នកមីង និងរបស់ ថេហ៍ នៅលើខ្ញុំទាំងអស់ "
" ល្អណាស់កូនប្រុស អោយមកប៉ាមក "
" ទេ "
" ចន ជុងហ្គុក ឯងចង់យ៉ាងម៉េច? "
" ប៉ានិងពូគីម ជាមិត្តនិងគ្នាមករាប់ឆ្នាំហើយ ហេតុអី ដើម្បីវាប៉ាក្បត់គាត់ ប៉ាយកគាត់ជាឈ្នាន់កំចាត់សត្រូវនៅហុងកុង គាត់ជួយប៉ាមករហូត បើយើងជួយគាត់អោយយកត្បូងនោះទៅដល់កន្លែងដើមវិញបានយើងក៏បានប្រយោគដែលតើ "
" តែប៉ាចង់បានវា ចង់បានសិទ្ធធំមិននៅក្រោម គីម ប៉ាត្រូវតែធំត្រូវតែជាអ្នកគ្រប់គ្រង "
" ប៉ាកុំលោភពេក រាល់ថ្ងៃយើងអត់មានខ្វះអីស្រាប់ ហើយ "
" បើឯងយកត្បូងអោយប៉ា ប៉ានិងមិនរារាំងឯងនិង គីម ថេហ្យុង នោះទេ "
" ប៉ាគ្មានសិទ្ធលើខ្ញុំ "
" តែប៉ាអាចធ្វើអោយគេចាកចេញពីឯងបាន ជុងហ្គុក កុំភ្លេចថាឯងចូលទៅជិតខ្លួនគេដើម្បីត្បូង "
" ខ្ញុំប្រាប់ប៉ាពីដំបូងហើយ ខ្ញុំទៅមិនមែនដោយសារ ត្បូង ដោយសារខ្ញុំស្រលាញ់ ថេហ្យុង ហើយមិនថា ប៉ាឬពូគីម គ្មានអ្នកណាអាចបំបែកខ្ញុំនិង ថេហ៍ បានទាំងអស់ "
" ឯងមើលស្រាលប៉ាបន្តិចហើយ "
" ប៉ាទេដែលមើលស្រាលខ្ញុំ "
" អញ្ចឹងត្រៀមអោយ ថេហ្យុង របស់ឯងទទួលសព ប៉ារបស់គេទៅ ពេលនេះ គីម នៅក្នុងមន្ទីរពេទ្យ បើគេដឹងថាគ្រួសារ ចន សម្លាប់ប៉ាគេនោះគេនៅ ស្រលាញ់ឯងទៀតអត់? "
" ប៉ា! "
" ហុឹសៗ អាកូនឆ្គែ ធ្វើតាមប៉ាទៅយ៉ាងណាឯងមិន អាចឈ្នះអ្នកដែលមានឈ្មោះថា ឪពុក ទេ " លោក ចន សើចដាក់និងទះស្មានាយតិចៗមុននិងដើរចេញ ទៅវិញ ។ ជុងហ្គុក ឈរត្រឹងមួយកន្លែងពេលនេះនាយធ្វើអីកើត? ប៉ារបស់នាយគឺកាន់សន្លឹកបៀរធំជាងនាយ ។
" ប៉ានិយាយគ្នាអីយូរម៉្លេះ? "
" និយាយការងារជាមួយបងឯងនិងហើយ "
" ប៉ាទៅណាបន្ត? "
" ទៅផ្ទះ គីម "
" ប៉ាទៅធ្វើអី? " ជុងហ្គុក ចេញមកតាមក្រោយសួរគាត់ខ្លាចគាត់ទៅយកខ្លួនឯង ។
" ទៅមើលកូនប្រសារ " លោកចន សើចតិចៗឌឺដង អោយនាយមុននិងចេញទៅ ។
" ប៉ា "
" លោកពូ គិតអី? "
" ខ្ញុំមិនដឹងត្រូវនិយាយបែបណាជាមួយគាត់ទេហ៊ា "
" ហ៊ា ទៅណាម្នាក់ទៀតហើយ? "
" ឯងទៅកន្លែងហ្វឹកហាត់វិញចុះ ហ៊ានិងអាជុង ទៅផ្ទះ ថេហ្យុង "
" ខ្ញុំក៏ចង់ទៅដែរ "
" ឯងកុំលេងច្រើនពេក ត្រៀមទទួលការងាររបស់ឯងបានហើយ " យ៉ុនហ្គី ដាក់កំហិតគម្រាមដល់ ជូយ៉ុង ឃើញថា ជីហូ ដែលមានអាយុប៉ុណ្ណឹងដែល នាយពិតជាពូកែតែ ជូយ៉ុង នៅឡេះឡោះច្រើនណាស់ ។
YOU ARE READING
❤️TAKEN by ME🔞🔥 (ចប់)
Romanceបងផ្តល់អោយអូនគ្រប់យ៉ាង អ្វីដែលអូនត្រូវការ លើកលែងតែចាកចេញពីបង ។ ចាំទុក គីម ថេហ្យុង ជាកម្មសិទ្ធរបស់ ចន ជុងហ្គុក តែម្នាក់គត់ ។