យប់ទៅហើយដែល ជុងហ្គុក ចាកចេញពីផ្ទះរបស់លោក ហាន ឆ្ពោះទៅមន្ទីរពេទ្យវិញក្រោយ បេន Call មកប្រាប់ថា ថេហ្យុង របស់នាយដឹងខ្លួនហើយនោះ ។ វាជាអព្ភូតហេតុមែនទេបើមនុស្សត្រូវធ្ងន់ថ្នាក់នេះអាចដឹងខ្លួនបានលឿនបែបនេះ?
ជុងហ្គុក បានមកដល់មន្ទីរពេទ្យយ៉ាងលឿនបំផុតមកដល់ប្រញាប់រត់ទៅបន្ទប់សម្រាកដែល បេន បាន រៀបចំភ្លាម ។
ក្រឡេកទៅក្រោយវិញពេល ជុងហ្គុក ទៅបាត់ បេន បានសួរបញ្ជាក់ពីអាការៈម្នាក់ទៀតដូចគ្នា ។
" ដុកទ័រ ចុះម្នាក់ទៀត? "
" ម្នាក់ទៀតមិនអីនោះទេ ជើងរបស់គេកៀបនិងកៅអីឡានវាអាចនិងក្រិចថ្លោះបន្តិចបន្តួច ក្បាលបែកតូចតែជ្រៅខ្ញុំបានលាងរបួសអោយគេរួចរាល់ហើយគេអាចនិងដឹងខ្លួនឆាប់ៗដោយសារការសន្លប់ ព្រោះតែភ័យរន្ធត់ "
" អរគុណណាស់លោកដុកទ័រ "
" ខ្ញុំរៀបចំនាំអ្នករបួសម្នាក់ចេញទៅបន្ទប់សម្រាកមុន ចំណែកម្នាក់ទៀតត្រូវទុកតាមដានអាការៈជាបន្តទៀតសិន "
" បាទ! "
ដុកទ័រចូលទៅក្នុងបន្តិចពួកគេក៏រុញ ថេហ្យុង ចេញមកមុនវាធ្វើអោយ បេន ភ្ញាក់ផ្អើលដែលអ្នកត្រូវរបួសធ្ងន់មិនមែនជា ថេហ្យុង អញ្ចឹងច្បាស់ជាយ៉រស៊ូ ប៉ុន្តែ ជុងហ្គុក ចៅហ្វាយរបស់នាយទៅសម្លាប់គេស្លាប់ពេញហ្នឹងហើយទេដឹង?
" អ្នកគ្រូពេទ្យ! សូមរៀបចំអោយគាត់សម្រាកបន្ទប់ល្អបំផុត ថ្លៃប៉ុន្មានក៏បាន "
" ចា៎លោក! សូមមកតាមពួកយើងមក "
" បាទ " បេន ទៅតាមដល់កន្លែងដែលគេរៀបចំដាក់ ថេហ្យុង នៅសម្រាកបន្ទាប់មក ថេហ្យុង ក៏ដឹងខ្លួនទើបនាយប្រញាប់ទាក់ទងទៅប្រាប់ ជុងហ្គុក ។
" ថេហ៍!! "
" ជុងហ្គុក " ថេហ្យុង គ្រាន់តែឃើញនាយចូលមកគេត្រដាងដៃឡើងអោយនាយចូលមកអោបគេ នាយ ក៏ចូលមកអោបដោយក្តីបារម្ភ ។
" អូនយ៉ាងម៉េចហើយ? ឈឺកន្លែងណាខ្លះ? "
" អូនឈឺណាស់ ជុងហ្គុក ឈឺពេញខ្លួន "
" មិនអីទេ អូនអស់អីហើយណា " ជុងហ្គុក ក្រសោប មុខ ថេហ្យុង មកថើបពាសពេញមុខអោយគេបាត់ ភ័យ គ្មានគ្រែងចិត្តអ្នកនៅក្បែរអីបន្តិច ។
" បានហើយ ជុង អូនឈឺ "
" គាត់ដឹងខ្លួនមកមិននិយាយរកអ្នកណាទេចាំចៅហ្វាយមក "
" ហឹម... "
" បងមើលជើងរបស់អូន! វាឈឺណាស់ ប៉ង់សុីម៉ង់ទៀតផងកម្រើកមិនកើតទេ " ថេហ្យុង ទាញភួយចេញបង្ហាញជើងរបស់គេអោយនាយឃើញ ។
" ពេទ្យថាម៉េចខ្លះ អាបេន "
" គឺពេទ្យប្រាប់ថាជើងគាត់ប្រហែលជាក្រិចថ្លោះមិនធ្ងន់ធ្ងរទេ ប៉ង់សុីម៉ង់ដើម្បីកុំអោយជើងកម្រើកវាប៉ះពាល់ ក្បាលបែកជ្រៅតែមុខតូចប៉ុណ្ណោះ តែប៉ុណ្ណឹងទេចៅហ្វាយ "
" ហ៊ើយ...បងភ័យស្ទើស្លាប់ទៅហើយដឹងទេ? មុន នេះពេទ្យថាអ្នករបួសធ្ងន់ធ្ងរណាស់ដល់បាក់ដៃបាក់ ជើងឯណោះ បងស្មានថាជាអូន "
" ចុះបើជាអូនបងគិតយ៉ាងម៉េច? "
" បងច្បាស់ជារកវិធីព្យាបាលអូននិងហើយមាន យ៉ាងម៉េច? "
" តែម្នាក់នោះជា យ៉រស៊ូ មិនខានទេ "
" ត្រូវហើយអ្នកប្រុស គឺយ៉រស៊ូ តែជេអុីនមិនអីទេ "
" ពេលនោះឡានធំណាស់វាមកបុកយកតែម្តងតែ យ៉រស៊ូ គេចតែមិនផុត "
" ឃើញសភាពឡានវិញខ្ញុំគិតថាអ្នកក្នុងឡានគ្មានអ្នក រស់ទេ ឡានឡើងរួញខាងមុខចូលគ្នាតែម្តង បែប នោះទើបខ្ទាត ជេអុីន ចេញក្រៅបែបនេះ "
" ចុះពួកគេ? "
" យ៉រស៊ូ ត្រូវធ្ងន់ណាស់! បងថាអូនទើបតែដឹងខ្លួនសម្រាកសិនទៅណា មានត្រង់ណាមិនស្រួលប្រាប់បង "
" បងនៅកំដរអូនដែលទេ? "
" អូនឃ្លានទេ? បេន ទៅរកទិញអីអោយ ថេហ៍ ញាំបន្តិចមក "
" បាទចៅហ្វាយ "
" អូនសួរថាបងនៅកំដរអូនទេ? "
" យប់នេះបងនិងមកគេងកំដរអូន តែបងទៅវិញបន្តិច សិនទៅរៀបចំឥវ៉ាន់មកណា "
" ហឹម... "
" គេងវិញទៅ "
" អូនឈឺក្បាល "
" ផ្អែកខ្នងទៅក្រោយទៅចឹង "
" អឹម! ជុងហ្គុក ហា៎ "
" ហឹម? "
" ចង់ទៅផ្ទះ "
" ទៅមិនបានទេ អូនកំពុងឈឺ "
" អូនខ្លាចមន្ទីរពេទ្យ អូនគេងនៅមន្ទីរពេទ្យមិនកើត ទេ "
" ហេតុអី? "
" គឺខ្មោចលង "
" ហុឹស...ក្មេងនេះចំមែន! "
" អូននិយាយពិតមែន "
" អូនញាំថ្នាំហើយគេងខ្មោចឯណាមកលង? "
" អូនធ្លាប់មកគេងមើលប៉ា អូនត្រូវខ្មោចលងពិតមែនណា ជុងហ្គុក "
" អា៎ៗ បងដឹងហើយចាំបងអោយពេទ្យយកអូនទៅពិនិត្យមើលឆ្អឹងឆ្អែងអោយច្បាស់លាស់សិនទើបបងព្រមអោយអូនទៅផ្ទះ ប៉ុន្តែយប់នេះត្រូវគេង នៅទៅនេះ "
" តែអូនខ្លាច "
" មានបងនៅជាមួយហើយអូនខ្លាចអី? "
" យល់ព្រមក៏បាន "
" អូនជាក្មេងឆ្លាតពិតមែន "
" ឆើស! "
ជុងហ្គុក នៅនិយាយនិងឆ្លើយសំណួររបស់ ថេហ្យុង រហូតដល់ បេន មកវិញជាមួយអាហារ ពួកគេញាំជាមួយគ្នា ។ ពេទ្យបានចូលមកពិនិត្យនិងចាក់ថ្នាំអោយគេ បន្ទាប់មក ជុងហ្គុក និង បេន ក៏ចាកចេញទៅគេត្រូវនៅម្នាក់ឯង ជុងហ្គុក សន្យាទៅមិនយូរទេនាយដឹងថាទម្រាំនាយមកវិញ ប្រហែលជា ថេហ្យុង គេងលក់ដោយសារជាតិថ្នាំបាត់ទៅហើយ ។
កំឡុងពេលដែល ថេហ្យុង បានគេងលក់ក៏មានមនុស្សម្នាក់បានចូលមកមើលគេ ។ បុរសម្នាក់នោះស្លៀកឈុតខ្មៅជាមួយមួកខ្មៅបាំងមុខរបស់នាយ ។
" សុំទោស ថេហ្យុង! " នាយបន្លឺឡើងតិចៗមើលទៅនាយតូចដែលគេងលក់លើគ្រែអ្នកជម្ងឺនោះមើលសភាពគេចុះ ក្មេងប្រុសដ៏ស្រស់ស្អាត របស់នាយកំពុងគេងឈឺនៅលើគ្រែមានរុំទាំងក្បាល រុំទាំងជើងគឺដោយសារតែបងស្រីនិងប៉ារបស់នាយជាអ្នកធ្វើវា ធ្វើដាក់មនុស្សដែលនាយស្រលាញ់ តែនាយអាចធ្វើអីបានខ្លះ? សូម្បីតែការពារគេក៏មិនអាចនៅមានមុខនិយាយថាខ្លួនស្រលាញ់គេទៀតឬ? នាយកំលោះមិនអាចនៅមើលយូរបានទេខ្លាច ជុងហ្គុក មកវិញរឿងធំមិនខានថាមិនត្រូវ ជុងហ្គុក អាចនិងគិតថានាយមកសម្លាប់ ថេហ្យុង ហើយក៏ បាញ់សម្លាប់នាយត្រង់នេះក៏ថាបាន ។
ក្រោយនាយចេញទៅផុតបន្តិច ជុងហ្គុក ក៏មកដល់ពួកគេដើរជ្រួសគ្នាតែ ជុងហ្គុក មិនបានចាប់អារម្មណ៍នោះទេ ។ ជុងហ្គុក មកដល់ក៏ឡើងគេងជាមួយ ថេហ្យុង និងទាញរាងកាយតូចមកអោបក្នុងរង្វង់ដៃ ព្រោះគ្រែធំល្មមមិនជាលំបាកសម្រាប់នាយឡើយ ចំណែកគ្រែសម្រាប់សាច់ញាតិគេងកំដរគឺ បេន ជាអ្នកគេង ។
MORNING...
VOCÊ ESTÁ LENDO
❤️TAKEN by ME🔞🔥 (ចប់)
Romanceបងផ្តល់អោយអូនគ្រប់យ៉ាង អ្វីដែលអូនត្រូវការ លើកលែងតែចាកចេញពីបង ។ ចាំទុក គីម ថេហ្យុង ជាកម្មសិទ្ធរបស់ ចន ជុងហ្គុក តែម្នាក់គត់ ។