មកដល់ ហុងកុង ដំបូងឡើយ ជុងហ្គុក គិតថាធ្វើ ការភ្លាមៗនិងបានទៅវិញ ប៉ុន្តបើ ថេហ្យុង មិននៅកូរ៉េផងនាយក៏មិនប្រញាប់ទៅណាដែរនៅលេង ម៉ាក់របស់នាយសិនក៏ល្អ ។
" កូនអ្នកណាមកដល់គិតតែសង្ងំគេង? "
" នៅកូរ៉េមិនសូវបានគេងប៉ុន្មានទេម៉ាក់ ការងារ នៅឃ្លាំងទំនិញចេញនៅម៉ោង ២ ម៉ោង ៣ព្រឹកត្រូវ ទៅធ្វើការពីព្រឹកទៀត "
" ការងារច្រើនពេកបោះវាចោលមកនៅជាមួយម៉ាក់ វិញមក "
" ចុះប្រពន្ធខ្ញុំ? "
" នាំមកដែរមក យ៉ាងណាប្រពន្ធត្រូវនៅខាងប្តីស្រាប់ហើយ "
" គេមិនមកទេ "
" មួយរយៈនេះឧស្សាហ៍មកដែរ ហេតុអីមិននាំប្រពន្ធមកលេងប៉ាម៉ាក់ផង? "
" គេអត់នៅទេ ទៅក្រៅប្រទេសជាមួយប៉ាគេបាត់ ហើយ "
" មុខកូនមានកង្វល់? កូនខ្វល់ពីប៉ាមែនទេ? ម៉ាក់និយាយជាមួយប៉ាកូនហើយៗ ជីវិតកូន កូនជាអ្នក កំណត់ព្រោះកូនមិនមែនក្មេងទេ ប៉ាកូនមិនហ៊ានជា មួយម៉ាក់ទេ "
" អរគុណម៉ាក់ កូនស្រលាញ់ម៉ាក់បំផុត " ជុងហ្គុក ផ្តេកខ្លួនទៅអោបម៉ាក់របស់នាយយ៉ាងណែន មើលចុះអាយុជាង ៣០ឆ្នាំហើយធ្វើដូចកូនក្មេងទៅកើត ។
តុអាហារថ្ងៃនេះជុំគ្នាញាំអាហារ ជូយ៉ុង និងលោក ចន ក៏នៅជុំគ្នាដែរ ញាំអាហាររួចរាល់មិនទាន់ងើបទៅណាទេនៅនិយាយគ្នានៅឡើយ បន្ទាប់ពីការ សួរនាំពីការងាររួចក៏ដល់រឿងផ្ទាល់ខ្លួនវិញម្តង ។
" ហ៊ា ទៅវិញថ្ងៃណា? "
" មិនដឹងដែរ "
" មកយូរ ថេហ្យុង ចាំស្លាប់ហើយ "
" គេមិនចាំទេ "
" Aww ហេតុអី? "
" និយាយអញ្ចឹងរឿងឯងជាមួយ ថេហ្យុង? " លោក ចន កាត់ចូលនិងគេដែរ ។
" ខ្ញុំចេះចាត់ចែងហើយ "
" ឯងគិតថាប៉ានិង... "
" អ្នកណាហ៊ានជំទាស់? " អ្នកស្រីចន បន្លឺឡើងកាត់ សម្តីលោកចន ព្រោះគាតដឹងថាលោកចន ចង់និយាយអ្វី? គាត់ក៏ជាអ្នកសម្រួលអោយលោកចន ព្រមបោះបង់ត្បូងនេះដែរ ណាមួយលោកចន មានអំណាចតែខ្លាចប្រពន្ធ មូលហេតុធំគឺព្រោះគាត់ ស្រលាញ់ប្រពន្ធគាត់ពេក ។
" ខាងយើងវាមិនអីទេ តែឯងគិតថា គីម ព្រមឬ? " លោកចន ប្តូរពាក្យភ្លាមៗ ។
" សាកមិនព្រមឡ៎មើល ខ្ញុំទៅចាប់មីង យូណា មកវិញ អូ៎...អត់ទេចាប់យកទៅអាមេរិចអោយនៅ ជាមួយអុំឆយតែម្តង "
" ស្អីឯងដែរហាស អាជូ? "
" ហិហិ ប៉ា! ខ្ញុំនិយាយពិតមែនតើ "
" ខ្ញុំសុំអនុញាតិ " ជុងហ្គុក មុខក្រញ៉ូវងើបចេញពីតុ អាហារដើរហួសទៅបន្ទប់របស់នាយបាត់ ។
" កើតអីទេដឹងកូននេះ? "
" វាប្រហែលគិតថា គីម មិនព្រមហើយ ព្រះអើយ អ្នកណាទៅព្រមនោះ? "
" ប៉ា! ថេហ្យុង ធ្លាប់ប្រាប់ថាពីមុនគេមានសង្សារជា ប្រុសពូគីម ក៏ដឹងដែររឿងអីថាគាត់មិនព្រមជាមួយ ហ៊ានោះ? "
" មែនហើយ អាជូ កូនពៅម៉ាក់ហា៎ "
" បាទម៉ាក់? "
" ទៅកូរ៉េវិញពេលណាម៉ាក់ទៅដែរ "
" អូនទៅធ្វើអី? "
" ទៅលេងកូនប្រសារ ណាមួយចង់ទៅផ្នូរប៉ាម៉ាក់ផង បងមិនចង់អោយអូនទៅស្រុកកំណើរឬយ៉ាងម៉េច? "
" វាគ្រោះថ្នាក់ហ្នឹងណា "
" អ្នកណាហ៊ានធ្វើអីម៉ាក់ខ្ញុំ? ស្គាល់លោកស្រី ចន យូរ៉ា ស្តើងណាស់ " ជូយ៉ុង បន្លឺឡើងអោយប៉ាម៉ាក់ នាយសើចកក្អឹក ។ ជាម៉ាហ្វៀតែពេលជួបជុំគ្នាតែធ្វើ ខ្លួនសាមញ្ញបែបនេះឯងទើបគ្រួសារមិនសោះ កក្រោះដាក់គ្នា ។
YOU ARE READING
❤️TAKEN by ME🔞🔥 (ចប់)
Romanceបងផ្តល់អោយអូនគ្រប់យ៉ាង អ្វីដែលអូនត្រូវការ លើកលែងតែចាកចេញពីបង ។ ចាំទុក គីម ថេហ្យុង ជាកម្មសិទ្ធរបស់ ចន ជុងហ្គុក តែម្នាក់គត់ ។