TAKEN BY ME : ភាគទី57

6.5K 490 6
                                    

     ព្រឹកឡើង ជុងហ្គុក បានភ្ញាក់ពីប្រលឹមស្រាងៗ បើកភ្នែកមកក៏បានឃើញ ថេហ្យុង គេងមើលមុខរបស់នាយមិនដឹងភ្ញាក់ពីពេលណា? ឬមិនគេងទេដឹង? មែនហើយ ថេហ្យុង អត់គេងលក់ទេគេគេង មើលមុខនាយពេញមួយយប់មើលអោយមុខរបស់នាយនៅជាប់និងភ្នែកគេជាប់ក្នុងបេះដូងរបស់គេព្រោះមិនដឹងនាយទៅយូរឬអត់នោះទេ ។
" ថេហ៍... "
" ហឹម? "
" អូនភ្ញាក់ពីពេលណា? "
" មុននេះ "
" គេងវិញទៅនេះម៉ោង 5កន្លះទេ "
" បងគេង... "
" ទេ បងត្រូវទៅហើយ "
" ជុង... "
" បងមិននៅកុំរឹងក្បាលដាក់អ្នកគ្រប់គ្នាលឺទេ? "
" នៅបន្តិចទៀត...បានទេ? "
" បងស្រលាញ់អូន " ជុងហ្គុក អឹបមុខថើបបបូរមាត់ ថេហ្យុង មួយដង្ហើមមុននិងងើបចេញពីគ្រែចាកចេញពីមន្ទីរពេទ្យនាយទៅផ្ទះរៀបចំខ្លួនឡើងយន្តហោះទៅហុងកុងថ្ងៃនេះ ។ ចំណែក ថេហ្យុង ក្រោយ ជុងហ្គុក ចេញទៅបែបនេះគ្មានអីក្រៅពីគេងយំនោះទេ ឃាត់ក៏មិនបាន ទៅតាមក៏មិនកើតពិតជាតឹងទ្រូងណាស់ មានអារម្មណ៍ថានាយទៅរហូត ហេតុអីមនុស្សដែលគេស្រលាញ់ម្នាក់នៅម្នាក់ទៅបាត់ បែបនេះ? ពេលណាទើបនៅជាមួយជុំគ្នាបាន?

     រហូតដល់ម៉ោង 8 ជីមីន និងលោកគីម បានមកមើលគេឃើញថា ថេហ្យុង នៅគេងនៅឡើយ? អត់ទេគេគ្រាន់បិទភ្នែកសង្ងំរងចាំ ជុងហ្គុក ទាក់ទងមកប៉ុណ្ណោះ ។
" ថេហ្យុង កូន... ថ្ងៃនេះគេងយូរម៉្លេះ? ប៉ាមានការងារ បន្ទាន់ផងព្រឹកនេះ "
" មិនអីទេលោកប៉ា ចាំខ្ញុំនៅមើលគេចុះលោកប៉ា ទៅធ្វើការបានណា "
" អញ្ចឹងប៉ាផ្ញើរ ថេហ្យុង ផងកុំភ្លេចអោយគេញាំបាយណា ថ្ងៃបន្តិចប៉ាមកទៀត "
" បាទលោកប៉ា "
     ក្រោយ លោកគីម ចេញទៅវិញ ជីមីន រៀបចំ អាហារទុកអោយហើយនៅពេល ថេហ្យុង ភ្ញាក់មក ហ្នឹងបានញាំនោះអី ។
" ជីមីន " ថេហ្យុង បើកភ្នែកមកហើយនាយតូចអោយបែរខ្នងទៅតាមការហៅ ។
" ថេហ្យុង ភ្ញាក់ហើយហេស? ឃ្លានឬអត់ហ្នឹង? "
" ទេ "
" កើតអី? ឯងមិនស្រណុកខ្លួនឬ? យើងតាមពេទ្យអោយ "
" ទេ ជីមីន អង្គុយមក "
" ហឹម...? " ជីមីន អង្គុយក្បែរគ្រែរបស់គេ ។
" ចុះហ៊ា? "
" គាត់ទៅហុងកុងបាត់ហើយ ទៅជាមួយហ៊ាហ្គុក និងអាជូ ហ៊ាអត់ប្រាប់ឯងទេឬ? "
" ហឹម...ប្រាប់ហើយ "
" អរ...ឯងនឹកគាត់មែនទេបានមិនឃ្លានបាយ? "
" យើងអារម្មណ៍មិនល្អ ខ្លាចគាត់អត់មកវិញ "
" បេះដូងគាត់នៅទីនេះឯងទៅគិតច្រើនធ្វើអី? "
" អារម្មណ៍វាមិនល្អ យើងខ្លាចដែលគាត់ធ្លាប់និយាយជាមួយយើងថាគាត់មានប្រពន្ធ "
" ហៃយ៉ា...ឯងក៏ជឿគាត់និយាយលេងជាមួយឯង អញ្ចឹងហេស? មិនដែលលឺហ៊ានិយាយអីផង "
" ហ៊ើយ..."
" ឈប់គិតច្រើនទៅ ឯងគួរតែសប្បាយចិត្តដែលប៉ា របស់ឯងមកវិញ "
" ហឹម...យើងគេងវិញហើយ "
" មិនបានទេ ឯងត្រូវញាំអីសិន "
" មិនឃ្លាន "
" ឯងចង់ចេញពីមន្ទីរពេទ្យមុនមួយអាទិត្យទេ? " ជីមីន ញាក់ចិញ្ចើមដាក់ ថេហ្យុង គេប្រើល្បិចបោក ងាយៗដើម្បីអោយ ថេហ្យុង ញាំអាហារគ្រប់ពេល និងអញ្ចើញពេទ្យមកចាក់ថ្នាំតាមការកំណត់តែប៉ុណ្ណឹង ។
      ពេលរសៀល ជីមីន ទៅវិញហើយ ថេហ្យុង នៅតែម្នាក់ឯងពិតជាគួរអោយធុញណាស់ត្រូវទេ? ជុងហ្គុក បានទាក់ទងមកគេពិតជាធ្វើអោយគេសប្បាយចិត្តខ្លាំងណាស់ ។
" ហាឡូ ជុងហ្គុក "
«អូនសម្លាញ់ បងបានមកដល់ផ្ទះហើយ»
" ល្អៗ "
«អូនយ៉ាងម៉េចទៅហើយ?»
" អូនអត់អីទេ គ្រាន់តែនឹកបង "
«បងក៏នឹកអូនដូចគ្នា នឹកចម្លែកតែម្តងទើបបងមកដល់ផ្ទះភ្លាមក៏ខលទៅអូនភ្លាម» លឺប្រយោគនេះរបស់ ជុងហ្គុក ធ្វើអោយ ថេហ្យុង មានអារម្មណ៍ថាអៀន យ៉ាងម៉េចមិនដឹង?
" បងគួរសម្រាកហើយ "
«បងចង់លឺសម្លេងអូនច្រើនជាង»
" ទៅដល់ភ្លាមក៏ចេញចរិកព្រានមកតែម្តងហើយ "
«មានឯណា បងនិយាយមែន»
" នៅជិតអូនបងមិនដែលនិយាយផ្អែមបែបនេះទេ "
«ឬអូនមិនចូលចិត្ត? ចូលចិត្តបែបណា? ឬបែបនេះ បងនឹកអូនណាស់ គីម ថេហ្យុង» ជុងហ្គុក ប្តូរធ្វើសម្លេងស្រែកកំហុកធ្វើអោយ ថេហ្យុង ឡើង រលាកខ្លួន មើលចុះនាយក៏ចេះកំប្លែងដែរឬ?
" ហិហិ...បងចេះកំប្លែងមកពីណា? "
«ប្រហែលនឹកអូនពេកធ្វើអោយបងឆ្គួតហើយ មើលទៅ»
" ឆ្គួត "
«អូនអៀន?»
" ហឹម... "
«បើនៅជិតបងនិងចាប់ថើបអូន ហ៊ើយ...តឹងទ្រូងណាស់ព្រះអើយ» ជុងហ្គុក ស្រែកឡើងហើយចង់ ទៅវិញឥឡូវនេះតែម្តង អោយធ្វើម៉េចបិទភ្នែកទៅ ស្រម៉ៃឃើញតែសាច់ទ្រូងពើកៗ ជើងស្រលូនដូច មនុស្សស្រី ក្លិនក្រអូបជាប់ច្រមុះ ស្ទើតឆ្គួតហើយ ។
" ថេហ្យុង! "
" ប៉ាមកហើយ ប៉ុណ្ណឹងចុះ អូនស្រលាញ់បង " ថេហ្យុង ដាក់ចុះភ្លាមៗមិនអោយនាយតបទាន់ឡើយ ក្រោយវត្តមានប៉ារបស់គេចូលមក ។
" និយាយជាមួយអ្នកណាកូន? "
" និយាយជាមួយមិត្តហ្នឹងណាប៉ា ព្រោះធុញពេក "
" មែនហើយនៅមួយកន្លែងច្បាស់ជាធុញ ប៉ាយក រទះរុញមកចង់ចុះទៅក្រោមយកខ្យល់អាកាសទេ? "
" ល្អណាស់ប៉ា " ថេហ្យុង ញញឹមឡើងសប្បាយចិត្ត ប៉ារបស់គេលើកបីគេដាក់លើរទះរុញនិងនាំគេទៅខាងក្រោមដោយគាត់ជាអ្នករុញដោយផ្ទាល់ ។ លោកគីម នៅមិនទាន់ចាស់ជ្រីងជ្រួញនៅឡើយទេ វ័យ 48ឆ្នាំមើលទៅគាត់នៅក្មេងនៅឡើយទេទើប គាត់អាចជួបនិងមនុស្សស្រីថ្មីនាងក្មេងបន្តិចមែនតែ នាងតស៊ូជាងពីរឆ្នាំជាមួយគាត់កាលនៅហុងកុង គ្មានអ្នកណាម្នាក់ហ៊ាននិយាយរឿងនេះប្រាប់ ថេហ្យុង នោះទេរងចាំលោកគីម ប្រាប់គេខ្លួនឯង បើសូម្បីលោកគីម ផ្ទាល់ក៏មិនហ៊ាននិងប្រាប់កូនរបស់គាត់ នៅពេលនេះផងអំពីទំនាក់ទំនងលោកនិងនារីវ័យ 34ឆ្នាំម្នាក់នោះ ។ (សាកគិតមើលថាជនជាតិកូរ៉េវ័យ នេះគឺក្មេងប៉ុណ្ណា?)
" ថេហ្យុង "
" បាទប៉ា? "
" បើសិន... ជួបមនុស្សត្រូវចិត្តហើយតើអាចទទួល យកគ្រប់លក្ខណៈរបស់គេបានទេ? "
" មែនហើយប៉ា បើសិនជួបមនុស្សត្រូវចិត្តកូនហើយ ប៉ាព្រមទទួលយកទេ មិនថាគេបែបណាក៏ដោយ "
" មនុស្សស្រី? "
" ប៉ាក៏ដឹងហើយថាកូនមិនស្រលាញ់មនុស្សស្រី "
" ចុះគេជាអ្នកណា? "
" គេនិងមករកប៉ាហើយនិយាយរឿងរបស់ពួកយើង ប្រាប់ទៅប៉ា "
" កូនស្រលាញ់គេខ្លាំងឬអត់? "
" ស្រលាញ់ខ្លាំងណាស់ សង្ឃឹមថាប៉ានិងយល់ព្រម "
" ហឹម...ប៉ាត្រូវឃើញគេផ្ទាល់ភ្នែកសិន "
" ប្រាដកណាស់ "
" ចុះកូន...ដែលគិតថាចង់មានម៉ាក់ថ្មីទេ? "
" ប៉ានិយាយអី? " ថេហ្យុង សើចតិចៗមើលទៅប៉ាគេសួរលេងប៉ុណ្ណោះ ។
" ក៏មានមនុស្សសួរសំណួរបែបនេះច្រើនណាស់ថា ប៉ានិងមានម៉ាក់ថ្មីអោយកូនអត់? "
" ទៅលើវិញទៅប៉ា កូនចង់សម្រាកហើយ "
" ហឹម... តោះ " លោកគីម រុញរទះ ថេហ្យុង ទៅបន្ទប់វិញ ។ ថេហ្យុង ជ្រើសមិនឆ្លើយគេនៅគិត មិនទាន់ចេញ គេមិនចង់មានអ្នកណាជំនួសម៉ាក់គេទេ តែពិតជាចង់អោយមានអ្នកមើលថែប៉ារបស់គេដូចគ្នា អារម្មណ៍ច្របូកច្របល់ណាស់ ។

❤️TAKEN by ME🔞🔥 (ចប់)Where stories live. Discover now