Ep5 : កុំជំទាស់ត្រូវស្តាប់បង្គាប់

5.9K 433 0
                                    

   សម្រិបជើងធ្ងន់ដើរសម្តៅទៅរករាងតូចនៅក្នុងផ្ទះបាយដែលកំពុងចាក់ទឹកដោះគោផឹកថែមទាំងកាន់វែកឆាមើលទៅទំនងជាកំពុងរៀបចំធ្វើម្ហូប អាវសុឺមីស្តើងត្រឹមជង្គង់ផើយផាត់ជារឿយៗតាមជំហ៊ានរបស់គេ។

   "ឯងដូចជាកាន់តែខ្លាំងដៃហើយ"ជុងហ្គុកចាប់កញ្ឆក់ដៃថេយ៉ុងបង្វែរអោយមកប្រឈមជាមួយគេរហូតកំពប់ទឹកដោះគោធ្លាក់កែវបែកខ្ចាយ សម្លេងរឹងកំព្រឹសដូចដុំថ្មគប់ចំគុម្ភត្រចៀកធ្វើអោយថេយ៉ុងទម្លាក់ទឹកមុខចុះអោយមើលចុងជើងខ្លួនឯងយ៉ាងស្ងៀមស្ងាត់ បើគេហ៊ានតែតមាត់ធានាថាស្លាប់មុនបានញុំាបាយល្ងាចមិនខាន។

   "ថ្លង់ទេហ្អេស៎? យើងកំពុងនិយាយជាមួយឯង! ម៉េចមិនមើលមុខយើង?"ជុងហ្គុកច្រានថេយ៉ុងរហូតទៅផ្អឹបនិងគែមតុបុកចំកន្លែងដដែលឈឺសឹងចេញយំតែគេខាំមាត់មិននិយាយស្តីជំនួស។

   "ក្រែងថាខ្ញុំគ្មានសិទ្ធតមាត់ គ្មានសិទ្ធតវ៉ា គ្មានសិទ្ធនិយាយលក្ខខណ្ឌ គ្មានសិទ្ធជំទាស់ ម៉េចក៏លោកមកគំហកដាក់ខ្ញុំបែបនេះ?"

   "ចុះអម្បាញ់មិញឯងវ៉ៃនរណា?"ជុងហ្គុកបន្ថែមកម្លាំងក្តាប់ដើមដៃថេយ៉ុងរហូតឡើងក្រហមកែវភ្នែកពេញដោយភ្លើងកំហឹងខឹងឆេះខ្លោចពេញក្នុងទ្រូង ក្មេងនេះផ្គើនគេរហូត។

   "វ៉ៃស្រីរបស់លោក"ថេយ៉ុងឆ្លើយហីៗសម្លឹងមើលមុខជុងហ្គុកចំៗព្រោះបើគេហ៊ានតែងាកមុខចេញបានសុីកំភ្លៀងមិនខានពីបទមិនស្តាប់បង្គាប់។

   "នាងមិនមែនជាស្រីរបស់យើងទេតែនាងជាប្អូនជីដូនមួយយើង ឯងដឹងថាធ្វើបែបនេះងាប់វេទនាយ៉ាងណាទេ?"

   "អាយុប៉ុណ្ណេះខ្ញុំមិនជឿថាលោកបិទភ្នែកបិទត្រចៀកអើពើនិងភាពយុត្តិធម៌ទេ ត្រូវហើយខ្ញុំវ៉ៃនាងនោះ តែលោកមានសួរហេតុផលទេម៉េចក៏ខ្ញុំវ៉ៃនាង?"ថេយ៉ុងចាប់ផ្តើមប្រឹងជំទើតជើងទាំងឈឺខ្នងតាមកម្លាំងកញ្ឆក់លើករបស់អ្នកម្ខាងទៀត គេដឹងទុកមុនទៅហើយថាជុងហ្គុកច្បាស់ជាមករករឿងគេតែមនុស្សវាទប់មិនបានហ្នឹងណា។

   "ដៃរុំបង់ប៉ុណ្ណឹងហើយនៅទៅវ៉ៃគេបានទៀត"

   "ឈឺដៃម្ខាងតា៎ វ៉ៃអាដៃមិនឈឺទៅបែកមាត់បានម៉ាស្អាត"

កូនបំណុលស្នេហ៍Where stories live. Discover now