Ep10 : ស្រលាញ់ខ្ញុំមែនទេ?

5.5K 381 15
                                    

   "ហ្អឹម!"សម្លេងគ្រហឹមក្នុងបំពង់កបន្លឺឡើងខណៈត្របកភ្នែកបើកសន្សឹមៗមើលទៅពិដានពណ៌សស្ថិតនៅលើក្បាលដំណេក ថេយ៉ុងញញឹមស្រាលប្រែខ្លួនងាកមើលម្ខាងទៀតឃើញជុងហ្គុកកំពុងគេងលង់លក់លើកៅអីដាក់ក្បាលផ្តេកមកលើគ្រែក្បែរដើមដៃគេផ្ទៃមុខទន់ភ្លន់ជាជាងភ្ញាក់មកបញ្ជាស្រែកគំហក។

   "ពិតជាទៅរុំរបួសមែនឬ? ស្មានថាចាប់អូសខ្ញុំអោយទៅរុំអោយហើយទេតើ"ប្រអប់ដៃតូចលើកប៉ះថើរៗលើសក់ជុងហ្គុកតែក៏ត្រូវភ្ញាក់ក្រញាងពេលជុងហ្គុកស្រាប់តែចាប់ដៃគេហើយងើបខ្លួនមើលមកគេយឺតៗ។

   "ឯងកាន់តែហ៊ានហើយ មិនខ្លាចងាប់មែន"ជុងហ្គុករអ៊ូរងូវមើលមុខថេយ៉ុងដែលមិនខុសពីយប់មិញអីប៉ុន្មាន។

   "ចុះខ្ញុំដែលខ្លាចងាប់ពីកាលទៅ?"

   "មកពីបែបនេះហើយបានខ្ជិលសម្លាប់ឯង អាណិតក្មេងល្ងីល្ងើ"

   "លោកថាខ្ញុំល្ងីល្ងើរហូតទាំងដែលខ្ញុំគ្រាន់តែ...គ្រាន់តែមិនសូវឆ្លាតសោះ ខួរក្បាលនេះណាកើតមករើសIQមិនកើតទេទើបវាបែបនេះបើរើសបានខ្ញុំគុណមួយមុឺនអោយលើសសាស្រ្តាចារ្យតែម្តង"

   "ល្ងង់ក៏ថាល្ងង់ទៅមកនិយាយបង្វែងដានមិនសូវឆ្លាតអីហើយឈប់តមាត់យើង"

   "មិនបានតទេបើតមាត់ខ្ញុំជាប់លោកហើយ"

   "ឯង..."ជុងហ្គុកធ្វើមុខក្រញ៉ូវលាយឡំនិងភាពម៉ួម៉ៅក្តៅក្រហាយទាំងព្រឹកព្រលឹម អាក្មេងនេះនិយាយរកតែឈ្នះគេទប់មិនបោះចេញតាមបង្អួចមន្ទីរពេទ្យម្តងៗទៅហើយ។

   "យ៉ាងម៉េចដែរ? ពេលរុំរបួសវាជ្រៅខ្លាំងឬអត់ហើយឈាមហូរខ្លាំងទេ?"ថេយ៉ុងសើចតិចៗហើយប្តូររឿងងាកទៅចាប់អារម្មណ៍របួសជុងហ្គុកវិញតែអ្នកម្ខាងទៀតមិនឆ្លើយនៅបែរមុខចេញងាកទៅមើលមាត់បង្អួចទើបគេដឹងថា...

   "ព្រិលដំបូងធ្លាក់ហើយ"ថេយ៉ុងពោលតិចៗសម្លឹងមើលគ្រាប់ព្រិលតូចហោះបណ្តែតខ្លួនមកតោងកញ្ចក់មន្ទីរពេទ្យ វាពិតជាស្រស់ស្អាតណាស់តែគេមិនចូលចិត្តព្រិលទេ។

   "ធ្លាប់ដឹងឬអត់ថាបើស្រលាញ់គ្នា ពេលព្រិលធ្លាក់ដំបូងគឺថើបគ្នាទៅច្បាស់ជាស្រលាញ់គ្នាលើសមុនទៅទៀត លោកមានមនុស្សដែលស្រលាញ់ទេ?"ថេយ៉ុងយកដៃចាប់ជាយអាវជុងហ្គុកហើយអង្រួនតិចៗអោយគេឆ្លើយតបវិញ ពេលបែបនេះមកអោយនិយាយម្នាក់ឯងទៅកើតអត់ចិត្តមែន។

កូនបំណុលស្នេហ៍Where stories live. Discover now