Ep31 : រីករាយថ្ងៃកំណើតភរិយាជុងហ្គុក ឡេវីហ្គា

3.8K 271 3
                                    

   ជុងហ្គុកដាក់ថេយ៉ុងអោយអង្គុយនៅលើគ្រែតែថេយ៉ុងស្រាប់តែស្រវាលើកដៃទាំងគូស៊កអោបចង្កេះ ផ្តេកក្បាលនិងទ្រូងគេព្រមទាំងនិយាយគ្រងួរៗស្ទើរស្តាប់មិនបាន។

   "គ្មាននរណាចាំថ្ងៃកំណើតខ្ញុំទេ រាល់ឆ្នាំគ្រប់គ្នាមិនអើពើនិងវាទេតែឆ្នាំនេះខ្ញុំមានបង ខ្ញុំស្រលាញ់បង ខ្ញុំចង់អោយបងដឹងថ្ងៃកំណើតរបស់ខ្ញុំហើយនៅក្បែរខ្ញុំ កុំទៅណាចោលខ្ញុំអី"

    "ថេយ៍..."

   "ខ្ញុំខ្លាច! ខ្លាចដែលត្រូវឆ្លងថ្ងៃកំណើតម្នាក់ឯង ខ្ញុំស្អប់ពេលវេលាបែបនេះខ្លាំងណាស់"ប្រអប់ដៃតូចប្រែទៅជាញ័ររំជួលចិត្តជាខ្លាំង នរណាដឹង? គេគឺជាក្មេងកំព្រាដែលត្រូវបងប្រុសធម៌នៅក្នុងអង្គភាពរើសមកចិញ្ចឹមហើយបង្ហាត់បង្វឹកអោយក្លាយជាប៉ូលិសសុើបអង្កេតដ៏ល្អឥតខ្ចោះពូកែគ្រប់យ៉ាងមានសម្ថភាពលើសមនុស្សទូទៅ បញ្ជាគេអោយរៀនសូត្រពីគ្រប់យ៉ាងទាំងដែលគេមិនចង់ បងប្រុសធម៌គេប្រាប់ថាឈ្មោះថេយ៉ុងនិងថ្ងៃខែឆ្នាំកំណើតនេះម៉ាក់គេសរសេរដាក់ក្រដាសអោយថេយ៉ុងក្តាប់រួចយកទៅដាក់ចោលកណ្តាលព្រិលកំពុងធ្លាក់ នេះជាហេតុផលដែលគេស្អប់ព្រិល ស្អប់ថ្ងៃកំណើតរបស់ខ្លួនឯង។

   "ក្មេងល្ងង់! បងមិនទៅណាចោលឯងទេ"ជុងហ្គុកយកដៃញីក្បាលថេយ៉ុងបន្តិចទើបអោនទៅថើបក្បាលនាយកម្លោះតូចស្រាលៗ"ធំក្លិនស្រាណាស់ចាំបងងូតទឹកអោយ"ជុងហ្គុកចាប់ស្រាថេយ៉ុងអោយអង្គុយត្រង់ខ្លួនហើយគេក៏ចាប់ផ្តើមដោះអាវអោយថេយ៉ុង។

   "កុំលូកលាន់ខ្ញុំពេលស្រវឹងខ្ញុំអត់ចូលចិត្តទេប្រយត្ន័តែខឹងជេរលែងដឹងប្តីឥឡូវ"ថេយ៉ុងពេបមុខព្យាយាមបើកភ្នែកព្រឹមៗតាំងសតិមើលទៅជុងហ្គុកតែយ៉ាងណាក៏នៅតែមិនកើតដដែល។

   "ចង់លូកក៏លូកមិនកើតបើឯងគ្មានដឹងខ្យល់អីផង"ថាមិនត្រូវទេគេមិនមែនទេវតាឯណាដែលគ្មានចំណង់តណ្ហានៅក្នុងខ្លួននោះ ពេលឃើញសាច់សខ្ចីរាងកាយតូចគួរអោយចង់ថ្នាក់ថ្នមនេះហើយក៏លេបទឹកមាត់មិនតិចជាងមួយរយដងដែរគ្រាន់តែគេព្យាយាមទប់ព្រោះនេះជាថេយ៉ុងមនុស្សដែលគេស្រលាញ់។

កូនបំណុលស្នេហ៍Where stories live. Discover now