Ep33 : ទីបំផុតខ្ញុំនៅតែចាញ់...

3.5K 244 2
                                    

   នៅក្នុងបន្ទប់ដែលមានតែភាពស្ងប់ស្ងាត់និងភាពស្ងប់ស្ងាត់ សម្លេងខ្យល់ដង្ហើមហាក់មិនបានរសាត់ឆ្ងាយពីត្រចៀក ចង្វាក់បេះដូងលោតជាបន្តបន្ទាប់ ស៊ូហ្គាអង្គុយនៅជាយគ្រែមើលរាងតូចដែលគេងលង់លក់មិនទាន់ក្រោកគេក៏មិនចង់ដាស់នោះដែរ។

    "យើងត្រូវអេស្បាញឥឡូវនេះ"ណាមជូនដើរមកពីនិយាយទូរសព្ទ័នៅខាងក្រៅមួយសន្ទុះក៏ចូលមកវិញព្រមដោយសម្លេងមាំដកដង្ហើមធំជាច្រើនលើកជាច្រើនសារ។

    "បងនៅតែមិនទុកចិត្តខ្ញុំ?"

   "យើងមិនទុកចិត្តឯង6ឆ្នាំហើយ យើងទៅបំពេញការងារមួយសប្តាហ៍សង្ឃឹមថាឯងនិងមិនធ្វើអោយយើងខកបំណងទៅចុះបើមិនអញ្ចឹងទេយើងមិនធានាថាយើងអាចគ្រប់គ្រងខ្លួនឯងមិនអោយសម្លាប់ឯងបានឬអត់នោះទេ"ណាមជូនរៀបចំខ្លួនហើយដើរមកចាប់ក្តោបដៃជីមីនយឺតៗកម្លោះតូចបើកភ្នែកយឺតៗព្រោះដូចជាមានសម្លេងជ្រៀតមករំខានដំណេកពេញទីហើយ។

    "បងមានការរវល់នៅអេស្បាញ មួយសប្តាហ៍ក្រោយបងត្រឡប់មកវិញហើយនេះទូរសព្ទ័បងទិញអោយបើមានអី..."ណាមជូនស្តាប់តែគាំងធ្មឹងបញ្ឈប់រាល់ពាក្យសម្តីទាំងអម្បាលមាណ គេទើបតែនឹកឃើញថាជីមីននិយាយមិនបាន។

   "..."ជីមីនស្រវាយកទូរសព្ទ័ពីដៃណាមជូនហើយងក់ក្បាលទាំងស្នាមញញឹមស្រាល។

    "បងទៅហើយណា៎ មើលថែខ្លួនហើយញុំាអាហារនិងថ្នាំអោយទៀងពេល លឺទេ?"ណាមជូនអោនថើបថ្ងាសប្អូនប្រុសខ្សឺតៗទើបដើរចេញទៅយ៉ាងលឿនទំនងជាប្រញាប់ខ្លាំងហើយ។

   "ឃ្លានទេ?"ស៊ូហ្គាបម្រុងនិងដើរមកសួរជីមីនតែសម្លេងទូរសព្ទ័គេស្រាប់តែរោទិ៍ឡើងគេក៏ចុចបិទបោះទៅលើតុទាំងអារម្មណ៍មិនល្អ។

   "អ្អឺ! ចាំបងទៅទិញអីអោយញុំាណា៎"ស៊ូហ្គាញញឹមហើយប្រែខ្លួនដើរចេញទៅយ៉ាងលឿនទុកអោយជីមីននៅក្នុងបន្ទប់ដ៏ស្ងាត់ជ្រងំម្នាក់ឯង។

   គ្រឹង! គ្រឹង! ទូរសព្ទ័រោទិ៍ឡើងម្តងទៀតម្តងនេះជីមីនក្រោកអង្គុយហើយស្រវាមកមើលឃើញជីអុីគេក៏ចុចទទួលហើយផ្អឹបទូរសព្ទ័នៅជាប់ត្រចៀកយ៉ាងស្ងៀមស្ងាត់។

កូនបំណុលស្នេហ៍Where stories live. Discover now