Ep37 : សូមអោយមានថ្ងៃល្អ

3.1K 233 1
                                    

   រយៈពេលមួយថ្ងៃបានកន្លងផុតទៅព្រះអាទិត្យនាថ្ងៃថ្មីក៏ឈានចូលមកគ្របដណ្តប់ពិភពលោកយ៉ាងឆាប់រហ័ស។ បបូរមាត់ក្រៀមប្រេះព្យាយាមកម្រើក កែវភ្នែករេទៅមើលពន្លឺជះចាំងចូលមកតាមកញ្ចក់បង្អួចទើបដឹងថាគេគេងលក់អស់រយៈពេលយូរប៉ុណ្ណាហើយក៏មិនដឹង។ ជើងដែលបៀមភ្ជាប់គ្រាប់កាំភ្លើងមានឈាមជ្រាបកករឹងកំព្រឹស ឈឺស្ពឹកស្ទើរតែលែងដឹងដល់អារម្មណ៍ថានេះជាជើងរបស់ខ្កួន។

   "..."ថេយ៉ុងយកក្បាលខ្លួនឯងទៅបោកផ្ទប់និងជញ្ជាំងជំនួសពាក្យសម្តីដែលគេចង់និយាយ ម៉េចមិនសម្លាប់អោយស្លាប់ទៅ? អោយគេរស់នៅទាំងត្រដរវេទនាបែបនេះធ្វើអី? 

   មិនដឹងថាកន្លងទៅយូរប៉ុណ្ណាទេដែលក្បាលគេបោកផ្ទប់និងជញ្ជាំងម្តងហើយម្តងទៀតរហូតដឹងដល់ឈាមដែលជ្រាបចេញមក គេចង់អោយខ្លួនឯងភ្ញាក់ពីសុបិននេះព្រោះជុងហ្គុកមិនបានស្អប់គេនោះទេ...ពិតជាមិនបានទេស្អប់!

   ក្រាក! ទឹកមុខរាបស្មើព្រមជាមួយកែវភ្នែកនៃភាពឈឺចាប់ ចាប់ផ្តើមងាកទៅមើលប្រភពសម្លេងព្រមដោយស្នាមញញឹមដែលលេចឡើងមួយរំពេចន៍តែវាក៏រលាយបាត់ត្រឹមមួយប៉ព្រិចភ្នែកដូចគ្នា។

   "ជុងហ្គុកនៅឯណា? ម៉េចក៏ព្រឹកហើយគេមិនទាន់មកវិញទៀត? មានរឿងអីមែនទេជីហ៊ុន?"ថេយ៉ុងរម្ងាប់អារម្មណ៍ហើយសួរជីហ៊ុនដែលដើរនាំមុខនរណាមិនដឹងចូលមក ទំនងជាគ្រូពេទ្យហើយ ឃើញបែបនេះក្តីសង្ឃឹមមិនបានព្រៀងទុកក៏ចេះកើតឡើង ស្មានថាជុងហ្គុកទុកអោយគេស្លាប់ដោយបែបនេះហើយទេតើ។

   "មិននឹកស្មានសោះ! នៅខាងក្រៅទន់ភ្លន់តែខាងក្នុងឯងពិសពុលកាចសាហាវយ៉ាងនេះ បើមិនមែនដោយសារអាណិតទេចាហ្វាយទុកអោយឯងដេកត្រាំគ្រាប់កាំភ្លើងអត់បាយងាប់បាត់ទៅហើយ"

   ថេយ៉ុងញញឹមទាំងរៀងចុកអួលក្នុងទ្រូងបន្តិចតែគេក៏ជ្រើសមិនតបតវិញព្រោះបើទោះគេអធិប្បាយស្រាយពន្យល់ហេតុផលយ៉ាងណាក៏នៅតែប៉ុណ្ណឹង។ គ្រូពេទ្យចូលខ្លួនមកវះកាត់គ្រាប់កាំភ្លើងអោយថេយ៉ុងនៅត្រង់នេះតែម្តងព្រោះបញ្ជាជុងហ្គុកគឺយកគ្រាប់ចេញទៅបានហើយតែគេធ្លាប់ជាប៉ូលិសគេអាចបន្សាំខ្លួនជាមួយរឿងនេះបានជួនកាលគេវះកាត់យកគ្រាប់ចេញខ្លួនឯងក៏មានដែរ។

កូនបំណុលស្នេហ៍Where stories live. Discover now