Special Part ♡︎

4K 354 19
                                    

   #1ឆ្នាំក្រោយមក

   "ជុងហ្គុកបងនៅឯណា?"សម្លេងស្រែកឡូឡាផ្អើលពេញភូមិគ្រឹះបន្លឺលាន់រងំហើយនេះក៏គ្មានសម្លេងអ្នកណាក្រៅពីថេយ៉ុងនោះដែរ គេដើរចូលមកបន្ទប់ស្រែករកស្វាមីដោយដៃម្ខាងកាន់សៀវភៅរីឯដៃម្ខាងទៀតកាត់នំ។ កន្លងទៅមួយឆ្នាំហើយដែលគេផ្លាស់មករស់នៅក្នុងភូមិគ្រឹះនេះវិញ ស្នេហាក៏គ្មានភាពល្អក់កករនោះដែរ ជុងហ្គុកស្រលាញ់មើលថែគេប្រៀបបាននិងគ្រាប់ពេជ្រមិនថារឿងអ្វីក៏ស្របតាមគេគ្រប់យ៉ាង។

   "អូនស្រែកអីខ្លាំងម្ល៉េះបងនៅទីនេះ"ជុងហ្គុកជ្រួញចិញ្ចើមមើលមុខថេយ៉ុងដែលស្លៀកឈុតគេងTaTaកំពុងឈរមាត់ទ្វារធ្វើមុខស្អុយដាក់គេ។

   "ដល់ម៉ោងហើយម៉េចក៏បងមកសម្ងំទៅវិញ?"

   "ម៉ែប្រពន្ធអើយបងហត់ណាស់អូនប្រុងអូសបងទៅមើលរឿងទៀតហើយមែនទេហ្នឹង?"

   "លឿនឡើងគេចាប់ផ្តើមចាក់ហើយ ស្រលាញ់អូនតាមចិត្តអូន កុំបុិនរអ៊ូពេកលោកប្តី"ថេយ៉ុងហុចនំអោយជុងហ្គុកកាន់ទើបចាប់អូសដៃជុងហ្គុកដែលបម្រុងដាក់ខ្លួនគេងនោះសម្តៅទៅសាឡុងនៅបន្ទប់ទទួលភ្ញៀវ។

   "បងប្រាប់អូនទៅចុះនេះជារឿងដែលភ្លាវបំផុតតែម្តង"ជុងហ្គុកដាក់នំលើតុមុខសាឡុងរអ៊ូរងូវមិនឈប់រហូតថេយ៉ុងត្រូវទាញខ្នើយគប់គេ ងាប់ហើយ! ភ្លាវយ៉ាងម៉េច? រឿងគេល្អមើលល្បីសឹងស្លាប់។

   "បើមិនចង់មើលទេក៏ទៅគេងទៅអូនមានបានបង្ខំឯណា?"ថេយ៉ុងពេបមាត់ដាក់ខ្លួនអង្គុយលើសាឡុងអោយរំភើយលេងអោយជុងហ្គុកចង់តែចាប់គ្រញិចក្មេងនេះអោយធ្លាក់ថ្លើមដល់ដីទេ ពិតជាក្លាហានមែនដែលអូសគេមកដល់ហើយដេញអោយទៅដេកវិញ។

   "បងចង់តែរំលោភអូនអោយដើរលែងរួចទេនេះ"មាត់និយាយទេតែក៏ព្រមដើរមករកសាឡុងមិនត្រឹមតែប៉ុណ្ណឹងទេនៅទម្លាក់ខ្លួនគេងកើយភ្លៅថេយ៉ុងទៀតផង ត្របកភ្នែកក្រាស់ចាប់ផ្តើមបិទសន្សឹមៗដោយសារតែហត់នឿយជាមួយការងារពេកម្យ៉ាងថេយ៉ុងដាក់កំហិតគេអោយត្រឡប់មកផ្ទះវិញមុនម៉ោង10ដូច្នេះហើយទើបគេត្រូវធ្វើបង្ខំធ្វើការអោយឆាប់រួចអាងនិងត្រឡប់មកវិញ។

You've reached the end of published parts.

⏰ Last updated: Aug 01, 2021 ⏰

Add this story to your Library to get notified about new parts!

កូនបំណុលស្នេហ៍Where stories live. Discover now