Ep28 : ទីបំផុតបងក៏មក...

3.6K 265 0
                                    

   "ស្នាមញញឹមរបស់បងគឺតែងតែមានចំពោះឯងជានិច្ច សេចក្តីសុខរបស់បងគឺគ្រាន់តែឯងមានសុខភាពល្អ រស់នៅដោយល្អគឺគ្រប់គ្រាន់ហើយ ចាំណាទោះមនុស្សគ្រប់គ្នាអាក្រក់ចំពោះឯង ទោះពិភពលោកនេះអាក្រក់ដាក់ឯងបែបណា៎ គឺបងដែលវែកផ្លូវគាស់កកាយបន្លាអោយឯងដើរទៅមុខបន្ត"ជាមីនលើកដៃខ្ទប់ទ្រូងទប់ភាពអួលណែនទឹកភ្នែកច្រាលស្រក់មកច្រោកៗជោគថ្ពាល់។

   "កុំយំ! ប្អូនប្រុសបងយំទៅមិនគួរអោយស្រលាញ់ទេ ឈប់យំ"ណាមជូនញញឹមស្រាលទាំងអួលដើមកភ្នែកផ្តើមក្តៅផ្សាតែគេទាញកម្លាំងលើកដៃជូតផ្តិតទឹកភ្នែកចេញពីផែនថ្ពាល់ជីមីនថ្នមៗ ជាគោលជំហរ ជាទីពឹងរបស់ប្អូន បើគេទន់ជ្រាយគឺមិនបានទេ!

   "ចង់ចេញក្រៅឬអត់? នៅក្នុងបន្ទប់ច្បាស់ជាអផ្សុក"

    "..."ជីមីនងក់ក្បាលតិចៗ ណាមជូនប្រញាប់ទៅយករទេះរុញអ្នកជំងឺដែលគ្រូពេទ្យត្រៀមអោយមកដាក់ក្បែរគ្រែទើបលើកជីមីនដាក់យឺតៗ ដៃម្ខាងរុញដងសុឺរ៉ូមរុញរីឯម្ខាងទៀតរុញរទេះ។ គ្រាន់តែទ្វាររបើកភ្លាមជីមីនងាកឃើញនរណាម្នាក់ដែលមកលួចមើលគេពីខាងក្រៅអម្បាញ់មិញតែពេលចេញមកដល់គេក៏លើកមួកពាក់បែរខ្នងដើរគេចទៅបាត់។

   <ខ្ញុំដឹងថាជាបង! តែហេតុអីបងព្យាយាមគេចពីខ្ញុំ ស្អប់ខ្ញុំហើយមែនទេ? មកមើលថាខ្ញុំស្លាប់ឬនៅមែទេ?>ជីមីនតាមមើលខ្នងមនុស្សដែលគេស្គាល់ច្បាស់ជាងនរណាទាំងអស់ បេះដូងស្វិតស្រពោនភ្ញោចភាពឈឺចាប់ខ្ទោកៗទៀតហើយ ទឹកភ្នែកហូរទៀតហើយតែជាសំណាងល្អដែលណាមជូនមិនឃើញ។

   "បងភ្លេចទូរសព្ទ័នៅបន្ទប់ចាំបន្តិចណា៎"ជីមីនងក់ក្បាលផ្ងក់ៗហើយពេលណាមជូនចេញទៅផុតគេក៏ដោះសុឺរ៉ូមចេញដោយខ្លួនឯងហើយលើកដៃគ្មានកម្លាំងកំហែងព្យាយាមរុញកង់រទេះអោយវិលទៅតាមកន្លែងដែលស៊ូហ្គាដើរចូលអម្បាញ់មិញ។ គិតមិនខុសនៅពេលមកដល់ក្បែរបន្ទប់ទឹកមន្ទីរពេទ្យគេក៏ឃើញមនុស្សម្នាក់កំពុងឈរផ្អែកខ្នងនិងជញ្ជាំងមុខពាក់ម៉ាស់និងមួកបិទជិត។

   តឹក! តឹក! សម្លេងកង់រទេះធ្វើអោយស៊ូហ្គាភ្ញាក់ព្រើតហើយរហ័សងាកមកមើលប្រភពសម្លេង គេបានតែឈរភ្លឹកភាំងបេះដូងលោតញាប់ស្ទើរផ្ទុះបែកខ្ទេចខ្ទី។ ជីមីនញញឹមស្រាលទាំងមានដាមទឹកភ្នែកជាប់ផ្ទាល់ហើយព្យាយាមរំកិលរទេះខិតទៅរកស៊ូហ្គា ខ្សែភ្នែកមានពន្លឺភ្លឺស្រទន់បង្កប់ដោយភាពឈឺចាប់របស់គេគឺស៊ូហ្គាមើលដឹង។

កូនបំណុលស្នេហ៍Where stories live. Discover now