Ep7 : កុំមានរបួស

5.9K 407 1
                                    

   ពន្លឺព្រះអាទិត្យជះចាំងពីទិសខាងកើតប៉ះត្របកភ្នែកនាយកម្លោះអោយភ្ញាក់ឡើងបើកភ្នែកយឺតៗក្រោកអង្គុយឆ្ងក់ងាកទៅមើលថេយ៉ុងហើយយកដៃញីសៀតផ្កាតិចៗ។

   "គេងបែបនេះពេញមួយយប់ឬ? ពិតជាក្មេងល្ងង់មែន"ជុងហ្គុកយកដៃទ្រក្បាលថេយ៉ុងហើយទាញខ្នើយដាក់អោយគេងអោយស្រួលបួលតែថេយ៉ុងកន្ត្រាក់ខ្លួនថយខ្លួនពីគេព្រោះទម្លាប់គេគឺរវាសបែបនេះ។

   "មើលស្អី?"ជុងហ្គុកសម្លុតដាក់ថេយ៉ុងដែលពេបមាត់ខាំបបូរមាត់មើលមុខគេមិនឈប់។

   "ចុកជើងស្ទើរស្លាប់ទៅហើយ មនុស្សស្អីធ្ងន់ដូចដំរី"ថេយ៉ុងយកដៃគោះភ្លៅខ្លួនឯងតិចៗរអ៊ូរទាំមិនឈប់តែក៏ត្រូវងើបមុខឡើងមើលមុខជុងហ្គុកម្តងទៀតពោលដោយសម្លេងខ្សាវៗស្តាប់ស្ទើរមិនលឺ"អរគុណដែលរុំរបួសអោយ"

   "ទើបតែនឹកឃើញ?"

   "មិនមែនទេគឺខ្ញុំបម្រុងនិងនិយាយលោកក៏ង៉ក់ងរដេកលក់បាត់ នរណាទៅហ៊ានដាស់ខ្លាចថាត្រូវទាត់ចេញក្រៅបង្អួច"គ្រាន់តែចប់សម្តីថេយ៉ុងភ្លាមផ្ទៃមុខជុងហ្គុករាងស្រស់បស់បន្តិចមិនបានក្រញ៉ូវមើលមិនយល់ដូចយប់មិញទេ។

   "ឯងថាអ្នកណាង៉ក់ងរហាស៎?"

   "អត់មានទេ"ថេយ៉ុងអោនមុខមើលភ្លៅខ្លួនឯងដែលស្ពឹកស្រពន់ក្រោកពុំរួចចំណែកអាវផើយដល់គល់ភ្លៅទើបគេរហ័សទាញចុះវិញ។

   "ក្រោកងូតទឹកអោយយើង"

   "ហាស៎? ទៀតហើយ? ខ្ញុំស្ពឹកជើងដើរមិនរួចទេលោកក៏ឃើញ មិនដឹងជាស្អីណាស់ណាទេគ្រាន់តែភ្លេចអរគុណសោះមកអំពុលទុក្ខអាណាព្យាបាលទៅកើតឃើញទេវេទនាទាំងអស់គ្នា"

   "បើក្រោកមិនរួចទេព្រឹកនេះយើងដាក់ច្រវ៉ាក់បង្អត់បាយឯងមិនខាន"ជុងហ្គុកនិយាយដោយសម្លេងមាំទឹកមុខរាបស្មើដូចខ្សែបន្ទាប់មិនដឹងថាគេកំពុងគិតអីអោយពិតប្រាកដនោះទេ។

   "លោក! ហុឹស! ក៏បាន"ថេយ៉ុងខាំបបូរមាត់ខាងក្រោមខ្លួនឯងយកដៃគោះជើងបន្តិចទើបដាក់សំយ៉ុងហើយព្យាយាមក្រោកឈរទប់លំនឹង គេរឹងមាំគួរសមប៉ុណ្ណឹងមិនមែនជាឧបសគ្គសម្រាប់គេទេ។

កូនបំណុលស្នេហ៍Where stories live. Discover now