Ep15 : មិនអីទេ

4.7K 377 1
                                    

   បន្ទប់វីអាយភីនៃសណ្ឋាគារលំដាប់ផ្កាយប្រាំលំដាប់ប្រទេស នៅខាងក្នុងមានមនុស្សមិនច្រើនជាង10នាក់ទេរាប់បញ្ជូលទាំងជុងហ្គុកនិងមនុស្សមានអំណាចកប់ក្តោងដែលគេត្រូវដោះស្រាយជាមួយ សល់ប៉ុន្មានគឺកូនចៅរៀងៗខ្លួន។ រាងខ្ពស់ដាក់ខ្លួនអង្គុយគងអន្ទាក់ឡាលើសាឡុងពណ៌ក្រម៉ៅរលោងមានតម្លៃថ្លៃព្រមដោយបន្ទប់ដ៏ប្រណីត គេលូកដៃសារ៉េក្រវ៉ាត់កបន្តិចហើយយកដៃអោបទ្រូងពែនខ្លួនទៅផ្អឹបនិងសាឡុង។

   "ស្វាគមន៍មកកាន់ទីនេះ"នាយកម្លោះរាងសង្ហាស្បែកសដូចក្រដាស ច្រមុះស្រួចដូចចុងកាំបិត បបូរមាត់សុិចសុីពាក់អាវគ្រ័រហ្សេគ្របអាវធំញញឹមស្រាលទៅកាន់ភ្ញៀវថ្មោងថ្មី។

   "ខ្ញុំមកន្លែងនេះនៅថ្ងៃនេះមិនបានបញ្ជាក់ថាខ្ញុំព្រមលក់កាសុីណូអោយលោកទេ ស៊ូហ្គា សៀរ៍ហ្គេលី"គេបោះសម្តីមុាំងៗមិនបែរបត់ច្រើនដាក់ម្ចាស់សណ្ឋាគារលំដាប់ខ្ពស់នេះដោយមិនខ្លាចញញើត តាមធម្មតាគេមិនចូលចិត្តគោរពមិនចុះញ៉មក៏មិនអោយអ្នកដទៃមានប្រៀបលើគេដែរ។

   "សម្រេចចិត្តច្បាស់ហើយ? តម្លៃដែលខ្ញុំស្នើលោកវាទាបពេកមែនទេ?"

   "កាសុីណូនោះវាឥតប្រយោជន៍សម្រាប់ខ្ញុំណាស់តែខ្ញុំចង់ទុកវាចោល លុយចាយមិនអស់យកមកក៏មិនដឹងអោយអ្នកណាជួយចាយ"

   ស៊ូហ្គាចាប់ផ្តើមសង្គឿតធ្មេញក្រតៗពេលស្តាប់លឺពាក្យសម្តីពោរពេញទៅដោយអំណួតអួតក្អេងក្អាងមិនមើលពេលវេលារបស់ជុងហ្គុក ដោយសារតែទីតាំងកាសុីណូនោះល្អទេថែមទាំងនៅក្នុងក្រុងលុយចូលក្នុងមួយថ្ងៃៗរាប់រយលាននិងជាកន្លែងដែលជីមីនប្រាប់ថាធ្លាប់ជាដីផ្ទះចាស់របស់គេ ទើបគេចង់យកត្រឡប់មកវិញ។

   "ផឹកតែក្តៅៗសិនទៅ អាកាសធាតុត្រជាក់យ៉ាងនេះលោកអាចគិតមិនទាន់ច្បាស់ក៏ថាបាន"ស៊ូហ្គារំងាប់អារម្មណ៍កម្រើកដៃចង្អុលបន្តិចតែក្តៅពីកែវក៏ត្រូវបានលើកមកដាក់នៅលើតុ។

   "លោកចង់បានប៉ុន្មាន?"

   "ប៉ុន្មាន? លោកដូចជាមើលស្រាលខ្ញុំពេកហើយ"ជុងហ្គុកក្រោកឈរគ្រលាស់អាវរងាអោយមានរបៀបងាកតាមមើលស៊ូហ្គាដែលទើបតែជួបគ្នាបន្ទាប់ពីខានជួបគ្នាជាច្រើនឆ្នាំព្រោះកាលពីរៀនវិទ្យាល័យពួកគេក៏ធ្លាប់រៀនជាមួយគេដែរតែវ៉ៃគ្នាច្រើនជាងនិយាយរកគ្នា។

កូនបំណុលស្នេហ៍Where stories live. Discover now