Ep52 : គ្រប់យ៉ាងគឺសម្រាប់ឯង

4.4K 325 4
                                    

    ពន្លឺព្រះអាទិត្យជះចូលមកតាមចម្លោះបង្អួចបង្ហាញអោយឃើញរាងកាយក្រាស់កំពុងតែពាក់អាវដាក់ក្រវ៉ាត់កយ៉ាងមានរបៀប គេដើរទៅឈរមុខកញ្ចក់មើលសភាពខ្លួនឯងនៅពេលនេះរួចក៏អស់សំណើចបន្តិច។

   តុក! តុក! ជុងហ្គុកជ្រួញចិញ្ចើមមើលទៅទ្វារដែលកំពុងមាននរណាម្នាក់គោះហើយគេក៏ដើរទៅបើកទ្វារព្រោះដឹងច្បាស់ថាជាអ្នកណា ក្នុងភូមិគ្រឹះនេះគ្មានអ្នកណាហ៊ានគោះទ្វារបន្ទប់គេក្រៅពីជីហ៊ុនទេ។

   "យ៉ាងម៉េច?"គេមើលទៅជីហ៊ុនដែលកំពុងឈរញញឹមញញែមមុខទ្វារម្នាក់ឯង។

   "ចាហ្វាយ! នេះគឺផ្កានិងឈុតដែលចាហ្វាយអោយត្រៀម"

   "យើងអោយធ្វើការសោះម៉េចមុខរីកដូចគ្រាប់ជីអញ្ចឹង? ជិតបានប្រពន្ធហ្អេស៎?"មិនអោយឆ្ងល់បានយ៉ាងម៉េចបើរាល់ដងមុខងាប់គ្មានជីវជាតិ មុឺងម៉ាត់ នឹងធឹងស្ទើរគ្រប់ពេលវេលាទាំងអស់។

   "សប្បាយចិត្តជាងបានប្រពន្ធទៅទៀត"

   "សប្បាយរឿងស្អីឯង?"ជុងហ្គុកទទួលថង់សម្លៀកបំពាក់ពីដៃជីហ៊ុនយកមកកាន់ហើយពិនិត្យមើលឃើញថាដូចអ្វីដែលគេប្រាប់ហើយ ផ្កាកុលាបសមួយបាច់មើលទៅស្រស់ស្អាតសុីជាមួយអាវគ្រ័រហ្សេពណ៌ខ្មៅរបស់គេ។

   "ចាហ្វាយខានញញឹមបែបនេះយូរហើយ ឃើញចាហ្វាយសប្បាយចិត្តខ្ញុំក៏សប្បាយចិត្តដែរ"

   "រឿងតែប៉ុណ្ណឹងទេឬដែលធ្វើអោយឯងញញឹមដូចខ្មោចចូលនោះ? ឆ្កួតមែន! យើងមិនបានញញឹមទេ បានហើយទៅរៀបចំឡានទៅបន្តិចទៀតយើងចុះទៅតាមក្រោយ"

   "បាទ!"ជីហ៊ុនអោនគំនាប់ទាំងញញឹមរួចដើរបកក្រោយទៅខាងក្រោមបាត់ គេក៏គិតថាខ្លួនឯងចម្លែកដែរដែលមកញញឹមរីករាយជំនួសជុងហ្គុកបែបនេះ។

   ជុងហ្គុកយកថង់សម្លៀកបំពាក់ទៅខាងក្នុងរួចគេក៏យកក្រដាសមួយសន្លឹកមកសរសេរអីមិនដឹងហើយដាក់ក្នុងថង់នោះ សម្លឹងមើលជុំវិញខ្លួនដឹងដល់សេចក្តីសុខដែលមិនអាចទិញដោយលុយបាន។ ផ្ទៃមុខធ្លាប់តែរាបស្មើបៀមទុក្ខសោករយៈពេលជាច្រើនឆ្នាំពេលនេះក៏អាចត្រឡប់មករីករាយដូចពេល5ឆ្នាំមុន ជាពេលដែលថេយ៉ុងចូលមកផ្លាស់ប្តូរជីវិតគេ ថេយ៉ុងធ្វើអោយគេស្គាល់អ្វីដែលហៅថាក្តីស្រលាញ់និងអ្វីជាសុភមង្គល គ្រប់យ៉ាង!!

កូនបំណុលស្នេហ៍Where stories live. Discover now