Ep18 : ល្បិចល្បួងស្នេហ៍

5.1K 336 0
                                    

   "បើស្រលាញ់ថាទៅ..."

    "អត់"

   "កុហកក៏បាន"នាយកម្លោះតូចទម្លាក់ទឹកមុខចុះពេញដោយការអាក់អន់ចិត្តតែគេមិនធុញនិងនិយាយពាក្យដដែលនោះទៀតដែរ។

    "ឈប់និយាយអត់ប្រយោជន៍ហើយដេកទៅ"ខណៈជុងហ្គុកបម្រុងនិងក្រោកឈរតែថេយ៉ុងស្រវាយកដៃអោបក្តោបចង្កេះជុងហ្គុកផ្អឹបក្បាលនិងទ្រូងស្តាប់សម្លេងចង្វាក់បេះដូងរបស់អ្នកម្ខាងទៀត។

   "យើងធ្លាប់គិតថាឯងខុសពីគេតែយើងគិតខុស ថោកទាបដូចតែគ្នាសន្តានសុទ្ធតែស្អុយរលួយ"ជុងហ្គុកឈរស្ងៀមតាមសម្លឹងមើលខ្នងថេយ៉ុងដែលអោបគេជាការហាមប្រាមមិនអោយដើរចេញទៅ។

   "ក្នុងចិត្តលោកខ្ញុំជាមនុស្សបែបនេះតាំងពីដើមមែនទេ? គ្មានតម្លៃបន្តិចសោះមែនទេ?"រង្វង់ដៃក្តោបអោបណែនចាប់ផ្តើមរសាយយឺតៗ ថេយ៉ុងញញឹមស្រាលស្មានចិត្តមិនត្រូវងក់ក្បាលទទួលដឹងលឺទាំងមានអារម្មណ៍ថាឈឺស្ពឹកនៅក្នុងទ្រូងខាងឆ្វេង សាច់មួយដុំនោះធ្វើទុក្ខដូចមានកាំបិតចិតឆ្កឹះរុកឥតឈប់។

   "ឬឯងគិតថាមនុស្សទិញដោយលុយដូចជាឯងមានតម្លៃ?"

   "សុំទោស! ខ្ញុំយល់ច្រឡំទៀតហើយ"ថេយ៉ុងដកដៃចេញពីចង្កេះជុងហ្គុកហើយដាក់ខ្លួនគេងបែរខ្នងទឹកមុខរាបស្មើលាក់បង្កប់ការឈឺចាប់រាប់មុឺនរាប់លានរាប់សែន គេមិនចង់បានបែបនេះទេតែគេអាចគូសវាសជីវិតខ្លួនឯងបានដោយរបៀបណា?

   "ឯងមិនអាចមកដេកបែរខ្នងដាក់យើងបែបនេះទេ គិតថាខ្លួនឯងជាស្អី?"ជុងហ្គុកចាប់កញ្ឆក់ដើមដៃតូចស្រឡូនរបស់ថេយ៉ុងអោយងាកមកប្រឈមជាមួយគេ។

    "..."

   "ចង់ងាប់ណាស់ហ្អេស៎? លឺយើងសួរទេ?"ជុងហ្គុកស្រែកគំហកផាំងៗតែថេយ៉ុងបែរជាញញឹមស្ងួតយ៉ាងស្ងៀមស្ងាត់ ប្រអប់ដៃតូចដែលមិនត្រូវបានជុងហ្គុកចាប់លើកមកចាប់ប្រឡេះដៃជុងហ្គុកចេញយ៉ាងត្រជាក់ចិត្ត។

    "ខ្ញុំថោកទាបណាស់កុំប៉ះខ្ញុំអី"

   "ឯងហ៊ានបញ្ជួសយើងផង? ដឹងថាលទ្ធផលជាស្អីទេ?"ជុងហ្គុកចាប់បោចសក់ថេយ៉ុងផ្ងើយឡើងស្រែកសំឡុតប្រើក្រសែភ្នែកក្រហមច្រាលសម្លឹងមើលទៅមនុស្សនៅចំពោះមុខ។

កូនបំណុលស្នេហ៍Where stories live. Discover now